រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានា ធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ផ្លូវនយោបាយថ្មីមួយត្រូវតែបើកដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួសិង្ហបុរី។ លោក Abbas ត្រូវបានដកស្រង់សម្តីដោយ WAFA ដែលបានឲ្យដឹងនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេល ២ថ្ងៃថា ប៉ាឡេស្ទីន “នឹងមិនយល់ព្រមបន្តស្ថិតក្រោមការកាន់កាប់ជារៀងរហូតនោះទេ ហើយការកាន់កាប់ត្រូវតែបញ្ចប់ស្របតាមដំណោះស្រាយអន្តរជាតិ និងក្រោមឆ័ត្ររបស់ Quartet...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានអនុម័តក្បួនវិធានការមួយ ដែលមានគោលដៅធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយពួកប៉ាឡេស្ទីន ក្រោយការជួបគ្នាដ៏កម្រមានមួយ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុងប្រទេសអ៊ីស្រាអែល។ លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានជួបគ្នាជាមួយលោក Abbas នៅទីស្នាក់នៅឯកជនរបស់លោក ក្នុងទីក្រុងតេលអាវីវ កាលពីយប់ថ្ងៃអង្គារ...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឱ្យអ៊ីស្រាអែលអនុវត្តកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប៉ាឡេស្ទីន និងបន្តដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលត្រូវបានជាប់គាំងអស់រយៈពេល ៧ឆ្នាំកន្លងមក។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោក Abbas បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឧបការីស្តីទីនៃការិយាល័យកិច្ចការភាគខាងកើតនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Yael Lempert នៅទីក្រុងរ៉ាម៉ាឡា។ កាសែត WAFA បានចុះផ្សាយថា លោក...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនបានព្រមាន ប្រឆាំងនឹងការយល់ព្រមរបស់រដ្ឋាភិបាលអ៊ីស្រាអែល លើផែនការដោះស្រាយ ដោយលើកឡើងថា វារួមបញ្ចូលទាំងការសាងសង់ លំនៅដ្ឋានចំនួន ១០៥៨យូនីត នៅតំបន់វេសបែង និងយេរ៉ូសាឡឹមខាងកើត ។ អ្នកនាំពាក្យ ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលអ៊ីស្រាអែល “កំពុងព្យាយាមប្រជែង នឹងពេលវេលា...
បរទេស៖ ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃចន្ទបានធ្វើការព្រមានអ៊ីស្រាអ៊ែលមិន ត្រូវធ្វើការបង្ខូចបង្អាក់ចំពោះដំណោះស្រាយ រដ្ឋ២ដែលគាំទ្រដោយសហគមន៍អន្តរជាតិនោះឡើយ។ លោក Abbas បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖ ការធ្វើឲ្យប៉ះពាល់ឬខូចខាតចំពោះដំណោះស្រាយរដ្ឋ២ នឹងអាចជម្រុញឲ្យក្រុមប្រឹក្សាកណ្តាលនៃអង្គភាព រំដោះប៉ាឡេស្ទីននឹងជ្រើសយកការសម្រេចចិត្តមួយ ក្នុងការដោះស្រាយបញ្ហានេះជាមិនខាន។ គួរឲ្យដឹងដែរថា សេចក្តីប្រកាសព្រមាននេះត្រូវបាន ធ្វើឡើងនៅក្រោយពេលប៉ុន្មានថ្ងៃប៉ុណ្ណោះដែលអ៊ីស្រាអ៊ែល បានអនុញ្ញាតិឲ្យមានការសាងសង់នៅលំនៅដ្ឋាន ថ្មីដល់ទៅ៣៧២ យូនីតនៅក្នុងតំបន់ភាគខាងត្បូងរបស់ West Bank...
រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានព្រមាន អ៊ីស្រាអែល កុំឱ្យធ្វើឱ្យខូចចក្ខុវិស័យ នៃដំណោះស្រាយរដ្ឋពីរ ដែលត្រូវបានគាំទ្រ ដោយសហគមន៍អន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ លោក Abbas បានឲ្យដឹង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “ការធ្វើឱ្យខូចដំណោះ ស្រាយរដ្ឋ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ប្រទេសរបស់លោកប្រកាន់ខ្ជាប់នូវ “ដំណោះស្រាយរដ្ឋពីរ” ទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលប្រទេសទាំងពីរនេះ មានជម្លោះរ៉ាំរ៉ៃ ជុំវិញការរំលោភបំពានកាន់កាប់ទឹកដីដោយភាគីអ៊ីស្រាអែល។ លោកពូទីន បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Sochi ថាជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែដោះស្រាយស្របតាមដំណោះស្រាយ...
រ៉ាម៉ាឡា ៖ ប្រជាជនប៉ាឡេស្ទីន រាប់សិបនាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងជេនីន នៃតំបន់វេសបែង ដោយទាមទារឱ្យប្រគល់សាកសពប៉ាឡេស្ទីនចំនួន ៩០នាក់ មកវិញដែលអ៊ីស្រាអែល បានទុកអស់ រយៈពេលជាច្រើនឆ្នាំ ។ នាយកនៃអង្គការ សិទ្ធិមនុស្សប៉ាឡេស្ទីន “មជ្ឈមណ្ឌលជំនួយផ្នែកច្បាប់ ក្រុងយេរ៉ូសាឡឹម” លោក Issam Arouri បានប្រាប់ការជួបជុំនេះថា ក្រៅពីការរក្សាទុកសាកសព ចំនួន...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះការបដិសេធមិនបន្ត ដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Abbas បានធ្វើការកត់សម្គាល់នៅក្នុង ពិធីបើកការិយាល័យកណ្តាលថ្មី នៃគណៈកម្មាធិការរៀបចំការ បោះឆ្នោតកណ្តាលប៉ាឡេស្ទីន នៅជិតទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេស។...
រ៉ាម៉ាឡា ៖ ប្រទេសប៉ាឡេស្ទីន បានថ្កោលទោសការបដិសេធ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ចំពោះការបើកស្ថាន កុងស៊ុល អាមេរិក ឡើងវិញ នៅយេរ៉ូសាឡឹមខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Bennett បានឲ្យដឹង កាលពីយប់ថ្ងៃសៅរ៍ថា “មិនមានកន្លែង សម្រាប់...