ក្រុងគៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិដើម្បីងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា (WTO) ប្រសិនបើប្រទេសប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននោះ ។ លោក Shmyhal បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឈ្មោះថា X...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ជំរុំភៀសខ្លួនដ៏ធំបំផុតមួយ សម្រាប់ពលរដ្ឋអ៊ុយក្រែន ដែលស្ថិតនៅក្នុងបរ្ទេសប៉ូឡញ ត្រូវបានរដ្ឋាភិបាលប៉ូឡូញ ប្រកាសបិទភ្លាមៗកាលពីដើមសប្តាហ៍កន្លងមកនេះ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការប្រកាសប្រាប់ពីអជ្ញាធរប៉ូឡូញ បានធ្វើឡើងភ្លាមៗហើយការចល័តជនភៀសខ្លួនចេញទៅទីតាំងផ្សេងៗត្រូវបានធ្វើឡើងភ្លាមៗផងដែរ។ ជំរុំនេះមានទីតាំងនៅអតីតកន្លែងតាំងពិពណ៌មួយនៅក្នុងភូមិ Nadarzyn ក្នុងតំបន់ Mazovia ភាគនិរតី នៃរដ្ឋធានី Warsaw ប្រទេសប៉ូឡូញហើយក្នុងពេលដែលមានការកើនឡើងខ្លាំង នៃជម្លោះនៅអ៊ុយក្រែន ទីតាំងនេះបានទទួលជនភៀសខ្លួនសរុបដល់ទៅ៩០០០នាក់ប៉ុន្តែបច្ចុប្បន្ន...
បរទេស៖ ប្រទេសប៉ូឡូញ កាលពីម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងបន្តដាក់បម្រាមចំពោះការនាំចូល នូវគ្រាប់ធញ្ញជាតិទាំងឡាយរបស់ប្រទេសអ៊ុយក្រែន បន្ថែមទៀតដើម្បីអាចរក្សាតម្លៃនិងការប្រកួតប្រជែង សម្រាប់ផលិតផលក្នុងស្រុករបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដោយលោកបានបន្ថែមថា ទោះបីជាប៉ូឡូញ គឺជាអ្នកគាំទ្រអ៊ុយក្រែន ខ្លាំងនៅក្នុងជម្លោះជាមួយនឹងរុស្សី ក្តីប៉ុន្តែប៉ូឡូញមិនអាចដកបម្រាមនេះចេញមកវិញភ្លាមនោះទេ។ នៅក្នុងបទសំភាសមួយជាមួយនឹងកាសែត Sieciលោក...
WARSAW៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារលោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បានថ្លែងថា ប្រទេសប៉ូឡូញ នឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១៥ ខែតុលាខាងមុខ ។ លោក Duda បានសរសេរនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា “ត្រូវបានដឹកនាំដោយខ្លឹមសារនៃមតិវិជ្ជមានដែលទើបតែទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីកាលបរិច្ឆេទនៃការបោះឆ្នោតទៅកាន់សភា...
បរទេស៖ កងកម្លាំងយោធា នៃប្រទេសប៉ូឡូញ បានប្រកាសក្នុងការដាក់ពង្រាយកងទ័ពរបស់ខ្លួនជាច្រើនរយនាក់ ទៅកាន់តំបន់ព្រំដែនជាមួយនឹងប្រទេសបេឡារូស ហើយក្រោយស្ថានការតានតឹង នៅតែបន្តកើនឡើងនៅតំបន់ជួរមុខ។ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង Warsaw បានស្តីបន្ទោសស្ថានភាពដែលកំពុងឡើងកំដៅ ដោយសារបញ្ហាអន្តោប្រវេសផងនិងវត្តមានរបស់ក្រុមទាហានស៊ីឈ្នួលរុស្សិ Wagner ដែលបានមកតាំងមូលដ្ឋានក្នុងប្រទេសបេឡារូសផងនោះ។ ក្រសួងការពារជាតិប៉ូឡូញ បានចេញសេចក្តីរាយការណ៍នេះដោយបញ្ជាក់ថា យោធាប្រមាណជាជាង១០០០នាក់នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់ព្រំដែនជាមួយនឹងបេឡារូស ខណៈដែលបច្ចុប្បន្នប៉ូឡូញមានវត្តមានយោធាប្រមាណជា២០០០នាក់រួចទៅហើយនៅទីតាំងនោះ។ គួរឲ្យដឹងដែរថាសំពាធរវាងគ្នាបានកើតឡើង ចាប់តាំងតែពីពេលដែលក្រុមទាហានស៊ីឈ្នួលរុស្សី...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Pawel Jablonski កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការព្រមានថាការផ្សះផ្សាគ្នា រវាងរដ្ឋាភិបាលប៉ូឡូញនិងអ៊ុយក្រែន នឹងមិនអាចធ្វើទៅរួចនោះទេប្រសិនបើ ក្នុងករណីដែលអ៊ុយក្រែនមិនទទួលស្គាល់ ការសម្លាប់រង្កាលជនជាតិដើមប៉ូឡូញ នៅក្នុងសម័យសង្គ្រាមលោកទី២ ដោយក្រុមអ្នកស្នេហាជាតិ ជ្រុលនិយមអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT លោក Jablonski បានបន្ថែមទៀតថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងស្ថានភាពពេលនេះហាក់ដូចជា មិនសូវជាល្អប្រសើរនោះទេ ដោយសារតែសេចក្តីថ្លែងការណ៍ថ្មីៗនេះ...
WARSAW ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ក្រសួងការបរទេស អ៊ុយក្រែន បានធ្វើ “កំហុសមួយ” ដោយកោះហៅ ឯកអគ្គរដ្ឋទូតប៉ូឡូញ ។ លោក Morawiecki បានសរសេរថា “ដោយសារការគាំទ្រដ៏ច្រើន ដែលប៉ូឡូញផ្តល់កម្ចីដល់អ៊ុយក្រែន កំហុសបែបនេះមិនគួរកើតឡើងទៀតនោះទេ” ។ កាលពីថ្ងៃអង្គារ...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសប៉ូឡូញ បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃម្សិលមិញថា សកម្មជនប្រយុទ្ធ របស់ក្រុមទាហាន ស៊ីឈ្នួល Wagner ដែលឆ្លងកាត់ តំបន់ព្រំដែន ដាច់ខាត នឹងត្រូវជួបជាមួយនឹងក្រុមទាហាន អាមេរិកនិង ប៉ូឡូញជាមិនខាន។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាក្រុមប្រយុទ្ធរបស់ Wagner ជាច្រើនពាន់នាក់បានឆ្លង...
វ៉សរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃចន្ទ មានមនុស្ស៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស ក្រោយពីយន្តហោះ Cessna បានធ្លាក់ចូលទៅក្នុងកន្លែងដាក់ យន្តហោះនៅកណ្តាលនៃប្រទេសប៉ូឡូញ ។ លោក Andrzej Bartkowiak អគ្គមេបញ្ជាការនៃសេវាពន្លត់អគ្គីភ័យរដ្ឋ ក្នុងប្រទេសប៉ូឡូញ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបញ្ជាក់ពីអ្នកស្លាប់ និងរបួសនៅក្នុងទីក្រុង Chrcynno...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ VOA ប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យបានអះអាងថា ខ្លួនបានធ្វើការបញ្ជុនក្រុមប៉ូលីសប្រមាណជា៥០០នាក់ ទៅកាន់តំបន់ក្បែរព្រំដេនបេឡារូស ដើម្បីពង្រឹងសន្តិសុខដែលកំពុងមានបញ្ហា ជាពិសេសជាមួយនឹងការកើនឡើង នៃចំនួនជនអន្តោប្រវេស។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការកើនឡើង នៃចំនួនអន្តោប្រវេសខុសច្បាប់ ឆ្លងព្រំដែននេះបានធ្វើឡើងបន្ទាប់ពីមានការគម្រាកំហែង ដោយការផ្លាស់ប្តូររបស់ក្រុមទាហានស៊ីឈ្នួល Wagner ដែលត្រូវបានគេជឿជាក់ថានឹងផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសបេឡារូស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប៉ូឡូញ លោក Mariusz Kaminski...