ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនមិត្តហ្វូន ដឹកនាំដោយអង្គនាយករង លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយ នឹងថ្នាក់គ្រប់គ្រងរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយបានបរិច្ចាគស៊ីមកាត ដែលអាចប្រើសេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ចំនួន ៧០០ស៊ីម...
ភ្នំពេញ៖ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យប្រពៃណី ដ៏ធំបំផុតរបស់កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតយុទ្ធនាការដ៏គួរឱ្យរំភើបមួយ «លេងចោលឈូងផ្សងសំណាង» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី CamID/eMoney ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។ យុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ផ្ដល់រង្វាន់ជាច្រើន ដូចជា ខ្សែកមាស, ទូរសព្ទ iPhone...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមហ៊ុន មិត្តហ្វូន បានប្រារព្ធខួបទី១៣ឆ្នាំ នៃការឈានជើងចូលទីផ្សារកម្ពុជារបស់ខ្លួន ជាមួយនឹងការដាក់ ចេញនូវបេសកកម្មថ្មីមួយទៀត ដើម្បី «បង្កើតទំនាក់ទំនងសង្គមឌីជីថល» នៅក្នុងប្រទេសកម្ពុជា ។ កាលពី១៣ឆ្នាំមុន នៅថ្ងៃនេះ មិត្តហ្វូន បានចាប់ផ្ដើមការផ្ដល់សេវាកម្មរបស់ខ្លួន ជាផ្លូវការនៅកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញទូរគមនាគមន៍ធំជាងគេបំផុត...
កំពត៖ កម្មវិធី SIS Cambodia ដែលជាប្រព័ន្ធអប់រំបែបឌីជីថល ដែលបង្កើតឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ឥឡូវនេះ បានដាក់ពង្រាយនៅតាម សាលារៀននៅខេត្តកំពត ដោយជួយសាលារៀនទាំងនេះ ងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការអប់រំ ។ ការប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធី SIS Cambodia...
ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានផ្លាស់ប្ដូរវិស័យអប់រំឲ្យ ក្លាយជាលែងដូចដើមជារៀងរហូត ។ សាលារៀននៅទូទាំង ប្រទេសកម្ពុជាបានបិទទ្វារ ដោយប៉ះពាល់ដល់សិស្សានុសិស្សរាប់លាននាក់ ដែលត្រូវតែសម្របខ្លួន ទៅនឹងវិធីសាស្ត្ររៀនសូត្រថ្មីៗ ។ នៅទូទាំងប្រទេស សិស្សានុសិស្សជាង ៣,៨លាននាក់ មិនបានចូលរៀននៅក្នុងថ្នាក់រៀនផ្ទាល់ទេ ដោយសារតែវិធានការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សិស្សត្រូវងាកទៅប្រើប្រាស់ កម្មវិធីឌីជីថលនានា ដើម្បីរៀនតាមអនឡាញវិញ ។ ជាកិច្ចប្រឹងប្រែងមួយ...
នៅក្នុងប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នត្រួតពិនិត្យ លើការអប់រំនៅថ្នាក់ជាតិ និងធ្វើប្រតិភូកម្ម អំណាចទៅឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីចាត់ចែងការងារអប់រំ នៅថ្នាក់ក្រោមជាតិ ។ ក្រសួងអប់រំទទួលបន្ទុក អភិវឌ្ឍកម្មវិធីកីឡា ការអប់រំបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍស្រាវជ្រាវ និងការអប់រំផ្នែកបច្ចេកទេស ។ ហើយបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលប្រែប្រួលយ៉ាងឆាប់រហ័សនៃ ឧស្សាហកម្មសាកលលោក...
អស់រយៈពេលជាច្រើន សតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើ មធ្យោបាយបំពាក់បំប៉នមនុស្ស ជំនាន់ក្រោយឲ្យមានជំនាញ និងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ។ ប៉ុន្តែ នៅពេលដែលឧស្សាហកម្ម មានការវិវត្តឥតឈប់ឈរ ការអប់រំបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ ។ មនុស្សក្មេងៗគឺជាកម្លាំងពលកម្ម នាពេលអនាគតរបស់ប្រទេសនីមួយៗ ហើយការវិនិយោគបរទេសពឹងផ្អែក ទៅលើធនធានមនុស្សដែលអាចរកបាន ។ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការចាំបាច់បំផុត នូវធនធានមនុស្សកាន់តែច្រើនថែមទៀត ។ ជាមួយនឹងវិនិយោគបរទេស...
កំពង់ចាម៖ ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងទូរគមនាគមន៍ពីក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា សាលារៀនមួយចំនួននៅក្នុង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បានងាកមកប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) សម្រាប់សិស្សានុសិស្សនិងគ្រូបង្រៀន ។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (School Information System – SIS)...
ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសមៈ បានអនុវត្តឌីជីថលូបនីយកម្ម ក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីលើកកម្ពស់សុវត្ថិភាព គ្រូពេទ្យជួរមុខនៅពេលព្យាបាលអ្នកជំងឺ ដោយបានសហការ ជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីដាក់ពង្រាយប្រព័ន្ធ PACs នៅក្នុងមន្ទីរពេទ្យ ។ កិច្ចសហប្រតិបត្តិការនេះ ក៏រួមបញ្ចូលទាំងដំណើរការនៃការអនុវត្ត ការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត និងការគាំទ្របច្ចេកទេស ផងដែរ ។ ក្នុងយុគសម័យជឿនលឿន ផ្នែកបច្ចេកវិទ្យា...
កណ្ដាល៖ កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើង ជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ២០២០ ។ ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយសាលាបានចាប់ផ្ដើម ប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដែលបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន មិត្តហ្វូន សម្រាប់សាលារៀននៅទូទាំងប្រទេស ដើម្បីបម្រើដល់សកម្មភាពរៀន...