អូតាវ៉ា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា លោក Bill Blair រដ្ឋមន្ត្រីការពារជាតិកាណាដា បានឲ្យដឹងថា ការស្ទាក់យន្តហោះយោធាកាណាដា ដោយយន្តហោះចម្បាំងរបស់ប្រទេសចិន ហោះមកលើដែនទឹកអន្តរជាតិកាលពីថ្ងៃចន្ទ គឺមិនអាចទទួលយកបាន អាចបង្កគ្រោះថ្នាក់ និងបង្កើនការប្រុងប្រយ័ត្ន ។ លោកបានថ្លែងដូច្នេះបន្ទាប់ពីសារព័ត៌មាន Global News របស់ប្រទេសកាណាដា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី កំពុងព្យាយាមបញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសរបស់លោកឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយបារម្ភថា ការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសលោកខាងលិច គឺអាចធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការគាំទ្រ ទីក្រុងគៀវក្នុងការប្រយុទ្ធជាមួយទីក្រុងមូស្គូ។ នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន...
បរទេស៖ យន្តហោះចម្បាំងរុស្ស៊ី ដែលកំពុងហោះហើរលើទឹកដីស៊ីរី ត្រូវបានចោទប្រកាន់ថា បានបាញ់ផ្លោងផ្កាភ្លើងទៅលើយន្តហោះ MQ-9 Reaper របស់អាមេរិក ដែលធ្វើឱ្យខូចខាតដល់ តួយន្តហោះគ្មានមនុស្សបើកនេះ នៅក្នុងឧបតិហេតុហោះប្រកៀកគ្នា ចុងក្រោយបំផុត ដែលត្រូវបានបរិហារដោយកងកម្លាំង កាន់កាប់ខុសច្បាប់របស់សហរដ្ឋអាមេរិកថា “មិនប្រុងប្រយ័ត្ន” និង “គ្មានវិជ្ជាជីវៈ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា...
បរទេស៖ យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី Su-25 បានជួបឧប្បទេ្ទវហេតុធ្លាក់នៅក្នុងតំបន់សមុទ្រ Azov កាលពីថ្ងៃចន្ទម្សិលមិញនេះហើយក្នុងនោះពីឡុតក៏បានបាត់បង់ជីវិត ទៅតាមនោះដែរទោះបីជាបានចុចកៅអីបំផ្ទុះចេញពីយន្តហោះក្តីនិងដោយសាររបួសធ្ងន់ធ្ងរពេក។ យោងតាមការចេញផ្សាយរបស់ RT វិដេអូ នៃការកើតហេតុអាចឲ្យគេមើលឃើញថា យន្តហោះបានធ្លាក់ក្រោយការហោះឡើងបានបន្តិច នៅក្បែរទៅនឹងឆ្នេរដោយមានការតាមទស្សនាពីសំណាក់ពលរដ្ឋក្នុងស្រុកដោយផ្ទាល់ផងដែរ។ គេជឿជាក់ថា យន្តហោះចម្បាំង Su-25 នេះបានជួបបញ្ហាម៉ាស៊ីនហើយភ្លាមៗ អ្នកបើកយន្តហោះបានសម្រេចចិត្តចុចប៊ូតុងគេចចេញភ្លាមដែរប៉ុន្តែ ដោយសាររបួសធ្ងន់ធ្ងរពេកទើបធ្វើឲ្យពីឡុតក៏បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះដែរ។ គួរឲ្យដឹងដែរថាយន្តហោះនេះត្រូវបានប្រើប្រាស់ក្នុងវិធីសាស្ត្រ នៃការគាំទ្រផ្លូវអាកាសក្នុងចំងាយជិតៗហើយវាត្រូវបានប្រើប្រាស់យ់ាងសកម្មនៅក្នុងជម្លោះអ៊ុយក្រែន ដោយភាគីទាំងពីរ។...
បរទេស៖ យោធាអាមេរិក បានចោទយន្តហោះចម្បាំងរុស្ស៊ី ពីអាកប្បកិរិយា ឬហោះហើរ “មិនមានសុវត្ថិភាព” សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដោយអះអាងថា យន្តហោះចម្បាំងរុស្ស៊ី ទាំងនោះបានហោះហើរ ស្ទើតែនឹងមាន “គ្រោះថ្នាក់” ជាមួយយន្តហោះគ្មានមនុស្សបើកអាមេរិក Reaper អំឡុងពេលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមសេវាកម្មអាកាស...
ការ៉ាកាស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបរយន្តហោះចម្បាំង ដែលជាកម្មសិទ្ធិរបស់កងកម្លាំង ប្រដាប់អាវុធជាតិបូលីវ៉ារៀ (FANB) របស់ប្រទេសវេណេស៊ុយអេឡា បានស្លាប់កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា។ យន្តហោះចម្បាំងប្រភេទ Sukhoi 30 Mk2 Flanker បានធ្លាក់នៅកណ្តាលរដ្ឋមីរានដា ក្នុងក្រុង Guaicaipuro អំឡុងពេលធ្វើសមយុទ្ធ ដើម្បីរៀបចំសម្រាប់ព្យុហយាត្រាយោធា ដើម្បីប្រារព្ធទិវាឯករាជ្យ របស់ប្រទេសវេណេស៊ុយអេឡា។ ប្រធានាធិបតីវេណេស៊ុយអេឡា...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន កំពុងរួមបញ្ចូលការផ្តល់ជូន នៅក្នុងប្លង់គោលគោលនយោបាយ សន្តិសុខរបស់ពួកគេ ដែលនឹងអនុញ្ញាតឱ្យមានការនាំចេញ យន្តហោះចម្បាំងជំនាន់ក្រោយ ទៅកាន់ប្រទេសផ្សេងទៀត ទោះបីជាមានបទប្បញ្ញត្តិដ៏តឹងរឹងរបស់ប្រទេស ស្តីពីការលក់អាវុធអន្តរជាតិក៏ដោយ ។ គណបក្សប្រជាធិបតេយ្យសេរី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៊ីដា និងគណបក្សដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន គឺគណបក្ស Komeito បានឲ្យដឹងថា គុណសម្បត្តិ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះចម្បាំងចិន ចំនួន១គ្រឿង បានធ្វើសមយុទ្ធ ដោយហោះ “ឈ្លានពានដោយមិនចាំបាច់” នៅជិតយន្តហោះយោធាអាមេរិក នៅក្នុងដែនអាកាសអន្តរជាតិ នៅលើសមុទ្រចិនខាងត្បូង ។ បញ្ជាការយោធាអាមេរិក ដែលទទួលខុសត្រូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានឲ្យដឹងថា...
បរទេស៖ កាសែត Washington Post បានអះអាងកាលពីថ្ងៃអាទិត្យ ដោយដកស្រង់ឯកសារថ្មីពីឃ្លាំងសម្ងាត់មួយ ដែលទើបលេចធ្លាយពីមន្ទីរប៉ង់តាហ្គោនថា ប្រទេសរុស្ស៊ី និងអង្គការណាតូ គឺគ្រាន់តែជាជំហានមួយឆ្ងាយពីសង្រ្គាមដ៏មានសក្តានុពលកាលពីឆ្នាំមុនប៉ុណ្ណោះ បន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ី ស្ទើរតែបានបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍របស់ចក្រភពអង់គ្លេសទៅហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែតនេះបានរាយការណ៍ថា ឧប្បត្តិហេតុដែលបានកើតឡើងនៅចុងខែកញ្ញា ឆ្នាំ ២០២២...
បរទេស៖ យោងតាមការឆ្លើយឆ្លងគ្នា រវាងក្រុមមន្ត្រីជាន់ខ្ពស់របស់ រដ្ឋាភិបាលប្រទេសអ៊ុយក្រែនជាមួយនឹង ក្រុមអ្នកយកព័ត៌មានរបស់ ABC News កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងជំនាន់ថ្មីបំផុត របស់ប្រទេសរុស្សី Su-35 ដែលត្រូវយកមកប្រើប្រាស់នោះ គឺនឹងធ្វើឲ្យប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន គ្មានសមត្ថភាពដើម្បីទប់ទល់វាបាននោះទេ ។ ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់ទៀតថា Su-35 ម៉ូដេលចុងក្រោយនេះ អាចបំពាក់មកជាមួយនឹងប្រព័ន្ធរ៉ាដា ដ៏មានប្រសិទ្ធភាពព្រមទាំងការបាញ់គ្រាប់រ៉ូក្កែត ពីចំងាយដើម្បីជួយគាំទ្របានយ៉ាងខ្លាំង...