បរទេស៖ នៅព្រឹកថ្ងៃពុធនេះយន្តហោះចម្បាំងជាច្រើនគ្រឿងដែលផលិតក្នុងប្រទេស បារាំងបានបន្លឺសម្លេងយ៉ាងកងរំពងពាសពេញរដ្ឋធានីរបស់ប្រទេសក្រិកដែលវាស្ថិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាតែនក្នុងការបង្កើនសមត្ថភាពការពារនិងក្នុងពេលកំពុងមានភាពតានតឹងជាមួយនឹងតួកគី។ យន្តហោះចម្បាំងចំនួន៦គ្រឿងប្រភេទ Rafale ម៉ូដេលចុងក្រោយត្រូវបានក្រិកបញ្ជាទិញពីកងកម្លាំងយោធារបស់បារាំងហើយវាត្រូវបានដាក់ឲ្យហោះជាក្បួនក្នុងកំពស់ទាបពីលើរដ្ឋធានីមុនពេលដែលវាត្រូវបានប្រគល់ទៅឲ្យកងកម្លាំងទ័ពអាកាសរបស់ក្រិក។ គួរឲ្យដឹងដែរថាកន្លងមករដ្ឋាភិបាលនៃប្រទេសក្រិកបានធ្វើការចំណាយប្រាក់ប្រមាណជា២,៥ពាន់លានអឺរ៉ូឬត្រូវជា២,៨ពាន់លានដុល្លារដើម្បីទិញយកយន្តហោះ Rafale នេះចំនួន១៨គ្រឿងដែលក្នុងនោះ១២គ្រឿងពីកងទ័ពអាកាសបារាំងនិង៦គ្រឿងទៀតពីក្រុមហ៊ុនផលិតបារាំង Dassault៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អគ្គមេបញ្ជាការ របស់ប្រទេសថៃ គឺលោក Napadej Dhupatemiya បាននិយាយថា កងទ័ពអាកាសថៃ កំពុងសម្លឹងមើលការទិញយន្តហោះចម្បាំង បំបាំងកាយ F-35 ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រឿង ដែលជាយន្តហោះចម្បាំងទំនើបបំផុតរបស់ពិភពលោក ដើម្បីពង្រឹងការការពារជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម...
បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសរូម៉ានី ដើម្បីល្បាតលើដែនអាកាសក្បែរព្រំដែនរបស់រុស្ស៊ី ដែលជាផ្នែកនៃបេសកកម្មរបស់អង្គការណាតូ ដែលត្រូវបានរចនាឡើងដើម្បីរារាំងទីក្រុងម៉ូស្គូនៅក្នុងតំបន់សមុទ្រខ្មៅ និងជុំវិញអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះចម្បាំង F-15E Strike Eagles មកពីកងវរសេនាតូចប្រយុទ្ធទី ៣៣៦ បានចុះចតនៅអាកាសយានដ្ឋាន Campia Turzii នៅកណ្តាលប្រទេសរ៉ូម៉ានីកាលពីថ្ងៃពុធ។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា យន្តហោះចម្បាំងប្រភេទ Su-27 របស់រុស្សី កាលពីថ្ងៃពុធ បានហោះសម្រុកដើម្បីស្ទាក់ និងហោះអមដំណើរ (បណ្តេញ) យន្តហោះចម្បាំង Rafale និង យន្តហោះចម្បាំងប្រភេទ Mirage-2000 របស់ប្រទេសបារាំង ក៏ដូចជាយន្តហោះចាក់សាំង លើអាកាសប្រភេទ C-135 របស់កងទ័ពអាកាសបារាំង នៅពេលពួកគេ បានហោះហើរលើសមុទ្រខ្មៅ។...
បរទេស៖ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចុះហត្ថលេខា លើកុងត្រាយន្តហោះចម្បាំង Dassault Aviation Rafale ដែលធ្លាប់បានប្រកាសពីមុន ជាមួយនឹងប្រទេសក្រូអាត នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Florence Parly បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង...
បរទេស៖ ប្រទេស អ៊ីស្រាអែលបាន ចោទប្រកាន់ប្រទេសអ៊ីរ៉ង់ តាមរយៈសេចក្តីថ្លែងការណ៍ថា បានបើកការវាយប្រហារ តាមដែនសមុទ្រជាមួយយន្តហោះ គ្មានមនុស្សបើកពីមូលដ្ឋាននៅ Chabahar និងកោះ Qeshm នៅភាគខាងត្បូងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានរិះគន់សហភាពអឺរ៉ុប សម្រាប់វិបត្តិជនអន្តោប្រវេសន៍នៅតាមព្រំដែន រវាងប្រទេសបេឡារុសនិងប៉ូឡូញ ដោយចោទពីបទព្យាយាមជាន់កប្រទេសបេឡារុស ដោយប្រើផែនការបិទផ្នែកនៃព្រំប្រទល់ និងជំរុញឲ្យសហភាពអឺរ៉ុបធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ជាមួយទីក្រុង Minsk។ ស្របពេលដែលជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន និងអាហ្វ្រិក បង្កើកការប៉ុនប៉ងថ្មីក្នុងការសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់នោះ ទីក្រុងមូស្គូបានបញ្ជូនសញ្ញាបន្ថែម ស្តីពីការគាំទ្រសម្ពន្ធមិត្តខ្លួន គឺប្រទេសបេឡារុស តាមរយៈការបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រពីរគ្រឿង ឲ្យទៅល្បាតនៅក្នុងដែនអាកាសបេឡារុស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA...
អង់ការ៉ា៖ លោក Ismail Demir ប្រធានឧស្សាហកម្មការពារជាតិតួកគី បាននិយាយនៅថ្ងៃចន្ទថា ប្រទេសតួកគីអាចទិញយន្តហោះចម្បាំង ប្រភេទ Su-35 និង Su-57 របស់រុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិក បង្កកការលក់យន្តហោះចម្បាំង F-16 មកឱ្យតួកគី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
មូស្គូ៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានហោះប្រដេញដើម្បីដេញយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិកមួយគ្រឿង បន្ទាប់ពីប្រព័ន្ធរ៉ាដា បានចាប់យន្តហោះនេះបាន នៅជិតដែនអាកាសជាតិនៅពីលើសមុទ្រជប៉ុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «យន្តហោះចម្បាំង MiG-31 មួយគ្រឿង បានប្រដេញដើម្បីកំណត់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា យន្តហោះវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃអាទិត្យនេះ ហោះឡើងតាមអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក១គ្រឿងនៅលើដែនទឹកអព្យាក្រឹតនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ប្រព័ន្ធរ៉ាដារបស់រុស្ស៊ីបានរកឃើញគោលដៅអាកាសមួយដែលចូលមកជិតព្រំដែនរុស្ស៊ី នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយយន្តហោះចម្បាំង Su-35S ចំនួន៣គ្រឿងនៃតំបន់យោធាខាងកើតនៃប្រទេសរុស្ស៊ី បានធ្វើការឆ្លើយតបវិញភ្លាមៗ ។ អ្នកបើកយន្តហោះរបស់រុស្ស៊ី បានកំណត់គោលដៅអាកាសថា ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...