បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយនៅថ្ងៃសុក្រថា គ្មានអ្នកណាម្នាក់ ប្រញាប់ប្រញាល់ទទួលស្គាល់ពួកតាលីបង់ ថាជារដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយនេះគឺជាការបង្ហាញថា ទីក្រុងមូស្គូមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីអនុញ្ញាតឲ្យក្រុមឥស្លាមនេះ ឈរជាតំណាងប្រទេសអាហ្វហ្គានីស្ថាន នៅអង្គការសហប្រជាជាតិនៅឡើយ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យេដឹងថា លោកឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានមានប្រសាសន៍បន្តទៀតផងដែរថា ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងទណ្ឌកម្មឯកតោភាគី...
បរទេស៖ សមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ពួកគេបានចេញសេចក្តីព្រាងច្បាប់លើកលែងការដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា សម្រាប់ការទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដោយលើកឡើងពីសារៈសំខាន់នៃការធ្វើការងារជាមួយសម្ពន្ធមិត្ត ដើម្បីទប់ទល់នឹងប្រទេសចិន។ សេចក្តីព្រាងច្បាប់ពីសមាជិកព្រឹទ្ធសភា គឺលោក Ted Cruz លោក Todd Young និងលោក Roger Marshall នេះ នឹងបង្កើតការលើកលែងរយៈពេល១០ឆ្នាំ សម្រាប់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងសន្តិសុខចតុភាគី...
ម៉ូស្គូ៖ ប្រទេសរុស្សី និងរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាង “តំបន់សន្តិភាព ស្ថិរភាព និងនិរន្តរភាព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពុត៌មានចិនស៊ិនហួ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន លើកទី៤ តាមរយៈតំណភ្ជាប់វីដេអូថា “យើងទាំងអស់គ្នាគាំទ្រ...
បរទេស៖ វិមានក្រមឡាំងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធបានធ្វើការលើកឡើង អំពីក្តីព្រួយបារម្ភរបស់ខ្លួនថា ការលក់ដ្រូនយោធារបស់តួកគី ទៅឲ្យប្រទេសអ៊ុយក្រែន នឹងអាចបង្កទៅជាភាពអស្ថេរភាព នៅក្នុងប្រទេសអ៊ុយក្រែន ទៅវិញនោះទេ ជាពិសេសនៅតំបន់អ៊ុយក្រែន ភាគខាងកើត។ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ពង្រាយដ្រូន ប្រយុទ្ធដែលផលិតនៅក្នុងប្រទេសតួកគី TB2 នៅក្នុងតំបន់អ៊ុយក្រែនភាគខាងកើត ដែលជាតំបន់កំពុងប្រឈមមុខ...
ញូវយ៉ក៖ គណៈកម្មាធិការអង្គការ សហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដែលឧបត្ថម្ភដោយប្រទេសជប៉ុន ដែលអំពាវនាវឱ្យមានការលុបបំបាត់ អាវុធនុយក្លេអ៊ែរទាំងស្រុង ជាមួយនឹងការឆ្លើយតប ដោយបែងចែកពីសមាជិក អចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដូចដែលបានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ ក្នុងការបោះឆ្នោតនេះប្រទេសចំនួន ១៥២ បានគាំទ្រដំណោះស្រាយនេះ ខណៈប្រទេសចំនួន ៤ រួមមានសមាជិកក្រុមប្រឹក្សាចិន និងរុស្ស៊ី បានប្រឆាំងនឹងដំណោះស្រាយនេះ...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី មិនខុសនោះទេ ចំពោះការបញ្ឈប់កិច្ចសន្ទនាផ្លូវការជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលបានធ្វើឱ្យមានការឈ្លានពានរបស់ខ្លួន។ លោក Peskov បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីថា“ ជំហរឈ្លានពានរបស់ណាតូ មិនដែលជាការសម្ងាត់ឡើយ។ នេះគឺជាប្លុកមួយ ដែលត្រូវបានបង្កើតឡើង ប្រឆាំងនឹងប្រទេសរបស់យើង”។ លោកបានលើកឡើងថា“ គ្មានអ្វីគួរឱ្យភ័យខ្លាចកើតឡើងនោះទេ ប្រសិនបើយើងបោះបង់ទំនាក់ទំនងទាំងនេះប្រឆាំង...
មូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា នាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាជាលើកដំបូង របស់ពួកគេនៅតំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែតុលា ។ ក្រុងម៉ូស្គូ...
បរទេស៖ ក្រុមរដ្ឋមន្ត្រីការពារជាតិ អង្គការណាតូ គ្រោងព្រមព្រៀងគ្នា លើផែនការមេថ្មី ដើម្បីការពារការវាយប្រហារ ដ៏ខ្លាំងក្លាណាមួយពីរុស្ស៊ី ដោយធ្វើការបញ្ជាក់ជាថ្មី នូវគោលដៅស្នូលរបស់សម្ពន្ធមិត្ត ចំពោះការទប់ស្កាត់ទីក្រុងមូស្គូ បើទោះជាមានការផ្តល់កើនឡើង លើប្រទេសចិនក៏ដោយ។ យុទ្ធសាស្ត្រសម្ងាត់នេះ មានគោលបំណងត្រៀម សម្រាប់ការវាយប្រហារ ដំណាល់គ្នាណាមួយ ក្នុងតំបន់បាល់ទិកនិងសមុទ្រខ្មៅ ដែលអាចមានទាំងអាវុធនុយក្លេអ៊ែ ការចូលលួចទិន្នន័យពីប្រព័ន្ធកុំព្យូទ័រ និងការវាយប្រហារពីលំហអាកាស។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ...
បរទេស៖នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជម្ងឺកូវីដ១៩ និងការសម្លាប់ពីជម្ងឺនេះ ប្រធានាធិបតិរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញបញ្ជាឲ្យបិទផ្អាកការងារនៅមានប្រាក់ឈ្នួលរយៈពេលមួយសប្ដាហ៍ សម្រាប់អ្នកធ្វើការងារ នៅក្រុមហ៊ុនពាណិជ្ជកម្មមិនសំខាន់និងនៅក្នុងរដ្ឋាភិបាល។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការបិទផ្អាកនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី០៧...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីបានចេញយន្តហោះចម្បាំង Sukhoi Su-30 ពីរគ្រឿង យ៉ាងប្រញាប់ប្រញាល់ ដើម្បីហោះ អមឃ្លាំមើលយន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្រអាមេរិក B-1B ពីរគ្រឿង នៅពីលើសមុទ្រខ្មៅ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា...