អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែន រុស្ស៊ី តួកគី និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការ នាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ។ ប្រទេសតួកគី ដែលជាម្ចាស់ផ្ទះក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា ការផ្លាស់ប្តូរនេះនឹងបង្ហាញពី...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីនៃ ប្រទេសអ៊ុយក្រែន និងក៏ជារដ្ឋមន្ត្រីនៃកិច្ចការងារ ធ្វើសមាហរណកម្មលោកស្រី Irina Vereschunk បានធ្វើការអះអាង កាលពីថ្ងៃសុក្រកន្លងមកនេះ ថាពលរដ្ឋអ៊ុយក្រែនទាំងឡាយណា ដែលព្យាយាមធ្វើលិខិតឆ្លងដែនរុស្សីនោះ ក្នុងពេលឆាប់ៗនេះនឹងអាចប្រឈមមុខ ទៅនឹងទោសឧក្រិដ្ឋកម្មជាមិនខាន។ ថ្លែងនៅក្នុងបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតលោកស្រី Vereschuk បាននិយាយថាបញ្ហានេះ ត្រូវបានលើកយកមកពិភាក្សារួចរាល់ហើយ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង មួយដោយរដ្ឋាភិបាលទីក្រុងគៀវ។ លោកស្រីបន្តថា ការងារនៅតែបន្តធ្វើនៅឡើយ...
បរទេស៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការ លើកឡើងនិងពន្យល់ អំពីមូលហេតុ ដែលលោកនិងប្រទេសអ៊ុយក្រែន បដិសេធមិនធ្វើការចរចា ជាមួយនឹងរដ្ឋាភិបាល ទីក្រុងមូស្គូ ចំពោះកិច្ចការងារ ដើម្បីសន្តិភាព។ លោក Zelensky បានហៅរុស្សីថាអ្នក ដែលមិនយល់អ្វីសោះ តើអ្វីទៅជាភាសាកាទូត។ ទោះបីជាយ៉ាងណាក្តី...
បរទេស៖ ការិយាល័យនាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល នឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងមូស្គូ “ដើម្បីធានាការបន្ត” នៃសកម្មភាពរបស់ទីភ្នាក់ងារជ្វីហ្វ នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការស្រុក Basmanny នៃទីក្រុងមូស្គូ បាននិយាយមុននេះថា ខ្លួនបានទទួលសំណើពីក្រសួងយុត្តិធម៌ ដើម្បីរំលាយសាខា របស់ទីភ្នាក់ងារនេះ នៅក្នុងប្រទេសរុស្ស៊ី។...
ព្រុចសែល៖ សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសរុស្ស៊ីជុំវិញជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែន រួមទាំងការហាមឃាត់ការនាំចូលមាស និងការរឹតបន្តឹងការគ្រប់គ្រងការនាំចេញ លើទំនិញបច្ចេកវិទ្យាខ្ពស់។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា “ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានពង្រឹង និងអូសបន្លាយពេលប្រឆាំងនឹងវិមានក្រឹមឡាំង បញ្ជូនសញ្ញាដ៏រឹងមាំមួយទៅកាន់ទីក្រុងម៉ូស្គូថា យើងនឹងរក្សាសម្ពាធឱ្យខ្ពស់ ដរាបណាវានៅតែត្រូវការ” ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កាំភ្លើងធំរបស់រុស្ស៊ី បានវាយលុកទីក្រុង Kharkiv ដ៏ធំទី២របស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីក្រុងម៉ូស្គូ បានប្រកាសថា ខ្លួនកំពុងពង្រីកគោលដៅ សង្គ្រាមរបស់ខ្លួន ទោះបីជាឧស្ម័នរុស្ស៊ី ហូរទៅកាន់អឺរ៉ុប បានបន្តឡើងវិញតាមរយៈបំពង់បង្ហូរ Nord Stream...
ម៉ូស្គូ៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolai Shulginov បានឲ្យដឹងថា ផលិតកម្មប្រេងរបស់ប្រទេសរុស្ស៊ី បានកើនឡើង ៣,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២២ ។ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន លោក Shulginov បានឲ្យដឹងថា ផលិតកម្មប្រេងរបស់ប្រទេស ក្នុងឆមាសទីមួយ នៃឆ្នាំ២០២២...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងអាចធ្វើការបន្តនាំចេញ គ្រាប់ធញ្ញជាតិរបស់ខ្លួនឡើងវិញ នៅក្រោយពេលដែលកុងត្រា ជាមួយនឹងរុស្សី ត្រូវបានចុះហត្ថលេខា និងបើកផ្លូវដោយរដ្ឋាភិបាល ទីក្រុងមូស្គូ នៅច្រកសមុទ្រខ្មៅ។ ការបញ្ជាក់អះអាងដែលត្រូវបានធ្វើឡើង ដោយតួគីក្នុងនាម ជាអ្នកសម្រុះសម្រួលកិច្ចការងារនេះ បានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខារវាងអ៊ុយក្រែន និងរុស្សី នៅថ្ងៃសុក្រនេះហើយខណៈដែលពិភពលោក កំពុងប្រឈមមុខទៅនឹងបញ្ហា អត់ឃ្លានកាន់តែខ្លាំងឡើង។...
បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace ដែលបានថ្លែងប្រាប់ទៅកាន់ សភាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អង់គ្លេសនឹងធ្វើការបញ្ជូនអាវុធ ប្រឆាំងរថក្រោះ ដ្រូន កាំភ្លើងធំ និងគ្រាប់រំសេវ រាប់ពាន់គ្រាប់ទៀតទៅឲ្យ អ៊ុយក្រែន។ ប្រភពអះអាងដដែល បានបញ្ជាក់ទៀតថា កាំភ្លើងធំប្រភេទ M109 ចំនួន២០គ្រឿង...
ម៉ូស្គូ៖ របាយការណ៍របស់ Bloomberg បានរកឃើញថា ការនាំចេញប្រេងឆៅ របស់រុស្ស៊ី ទៅកាន់ប្រទេសចិន និងឥណ្ឌាបានធ្លាក់ចុះជិត ៣០ភាគរយ ចាប់តាំងពីពួកគេ បានឈានដល់កម្រិតកំពូល បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើម។ នៅក្នុងនោះដែរ របាយការណ៍របស់ Bloomberg បានរកឃើញថា អាស៊ី អាចនឹងមិនត្រូវបានបំពាក់ ដើម្បីស្រូបយកប្រេងរុស្ស៊ី បានពេញលេញនោះទេ នៅពេលដែលទណ្ឌកម្ម...