ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា រុស្ស៊ី បានលើកឡើងនៅថ្ងៃសៅរ៍ថា ខ្លួនរំពឹងថា លំហូរទំនិញជាមួយប្រទេសចិននឹងកើនឡើង ហើយពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង នឹងឈានដល់ ២០០ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ខណៈដែលទីក្រុងម៉ូស្គូ ប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើង ពីលោកខាងលិច ។ ប្រទេសចិន បានបដិសេធមិនថ្កោលទោស...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ី បានលួចគ្រាប់ធញ្ញជាតិ “រាប់សែនតោន” នៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែន ដែលពួកគេបានកាន់កាប់ ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ អ៊ុយក្រែន លោក Taras Vysotskiy បានសម្តែងការព្រួយបារម្ភថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថានាពេលកន្លងមក ប្រទេស៊ែប៊ី តែងតែមានទំនោរប្រឆាំង ទៅនឹងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី ហើយក្នុងនោះ ប្រធានាធិបតីលោក Aleksandar Vucic គឺកំពុងបន្តស្ថិតនៅក្រោមសំពាធ ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការកែប្រែជំហ បែបនេះ។ ប្រភពដដែល បានឲ្យដឹងទៀតថា ខណៈដែលសំពាធកាន់តែខ្លាំង ពីលោកខាងលិចនោះលោក Vucic កាលពីថ្ងៃម្សិលមិញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលុយរូបលរបស់ប្រទេសរុស្សី បានកើនឡើងដល់ចំណុចខ្ពស់បំផុត គិតចាប់តាំងតែពីខែមិនាឆ្នាំ២០២០ធៀបទៅនឹងលុយរបស់អឺរ៉ុ។ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះលុយរូបលឬ rubles បានធ្លាក់មកត្រឹម៧៤ក្នុងមួយអ៊ឺរ៉ូនិងនឹងបន្តធ្លាក់ទៅត្រឹមតែ៧០ប៉ុណ្ណោះ ក្នុងមួយដុល្លារអាមេរិក ខណៈដែលធនាគារកណ្តាលរុស្សី បានប្រកាសកាត់ការប្រាក់ មកត្រឹមតែ១៤ភាគរយប៉ុណ្ណោះក្នុងការបញ្ចេញកំចីកាន់តែច្រើន ទប់ទល់ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។ គួរឲ្យដឹងដែរថាកន្លងមកលុយរូបលរបស់រុស្សី បានធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្ត្របន្តិចក្រោយការបើកប្រតិបត្តិការ ពិសេសបែបយោធាប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនកាលពីដើមខែមិនា ដែលគ្រានោះក្នុងមួយដុល្លារអាមេរិក គឺស្មើទៅនឹងលុយរូបលដល់ទៅ១៥០៕ ប្រែសម្រួល៖ស៊ុនលី
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រក្រសួងការជាតិ របស់រុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានអនុវត្តន៍ទៅលើការវាយប្រហារ តាមផ្លូវអាកាសទៅលើក្រុងគៀវ ក្នុងអំឡុងពេលលោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ច ។ ក្រសួងបានឲ្យដឹងនៅក្នុងការលើកឡើង ដោយសង្ខេបប្រចាំថ្ងៃរបស់គាត់លើជម្លោះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីមន្ទីរបញ្ចកោណ បានលើកឡើងកាលពីថ្ងៃសុក្រថា យុទ្ធនាការរុស្ស៊ី ដើម្បីដណ្តើមគ្រប់គ្រងតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន កំពុងដំណើរការយឺតៗ និងហួសពីកាលវិភាគ ដែលបានកំណត់ហើយ ។ មន្ត្រីរូបនេះបានប្រាប់ដល់អ្នកយកព័ត៌មានថា ការទប់ទល់យ៉ាងតឹងរ៉ឹង ពីកងទ័ពអ៊ុយក្រែន និងការប្រុងប្រយ័ត្នបន្ទាប់ពី...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Müller បាននិយាយកាលពីថ្ងៃសុក្រថា ប៉ូឡូញ បានអនុវត្តុកាតព្វកិច្ច ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Novatek ផ្ទេរហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ប្រទេសនេះ ។ ក្រុមហ៊ុន Novatek ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់មួយចំនួនរបស់ប្រទេស។ យោងតាមសារព័ត៌មាន...
គៀវ៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពីបទលួចគ្រាប់ធញ្ញជាតិ នៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់ ដែលជាទង្វើមួយដែលខ្លួន បានលើកឡើងថា បានបង្កើនការគំរាមកំហែង ដល់សន្តិសុខស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយការរំខាន ដល់ការសាបព្រួសនិទាឃរដូវ និងការបិទច្រករបស់អ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម។ នៅពេលសួរអំពីការចោទប្រកាន់នេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីបញ្ហានេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរថា...
ព្រុចសែល ៖ តម្លៃប្រេងបានឡើងថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពាណិជ្ជករ បាននិងកំពុងថ្លឹងថ្លែង ពីការរំពឹងទុក នៃការហាមឃាត់ របស់សហភាព អឺរ៉ុប លើការនាំចូលប្រេងពីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ The West Texas Intermediate សម្រាប់ការចែកចាយខែមិថុនា បានបន្ថែម ៣,៣៤ ដុល្លារ ឬ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីអ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានបាញ់កាំជ្រួច២គ្រាប់ ចូលទៅក្នុងទីក្រុង គៀវ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres ខណៈដែលទីក្រុងម៉ូស្គូ...