ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារ សារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ នៅថ្ងៃអង្គារនេះថា កងទ័ពជើងទឹករុស្ស៊ី នឹងលើកទង់ជាតិរបស់ខ្លួន នៅលើនាវាមុជទឹកប្រើ ថាមពលម៉ាស៊ូត-អគ្គិសនី Mozhaysk ដោយផ្ទេរវាទៅកងនាវាប៉ាស៊ីហ្វិក ។ “នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣ ពិធីដ៏ឧឡារិកនៃការលើកទង់ជាតិកងទ័ពជើងទឹកនៃសហព័ន្ធរុស្ស៊ីនៅលើនាវាមុជទឹកប្រើប្រាស់ម៉ាស៊ូត-អគ្គិសនីដ៏ធំ...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Kirill Lysogorsky បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនថាបានផ្គត់ផ្គង់ សារធាតុគីមីពុល ដល់ទីក្រុងគៀវ ដោយអះអាងថា ពួកគេប្រើប្រាស់ក្នុងផែនការវាយប្រហារ លើមន្ត្រីរុស្ស៊ីនៅអតីតទឹកដីអ៊ុយក្រែន ដែលបានចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២។ យោងតាមការចេញផ្សាយរបស់ RT លោកLysogorsky បានបង្ហាញការអះអាងទាំងនេះ នៅចំពោះមុខអង្គការ សម្រាប់ការហាមឃាត់អាវុធគីមី ឬOPCW ដោយបញ្ជាក់ថាមានភស្តុតាងដែល...
បរទេស ៖ វីដេអូមួយពីយន្តហោះ គ្មានមនុស្សបើក First Person View (FPV) ដែលទទួលដោយសារព័ត៌មាន RT បានបង្ហាញ ឱ្យឃើញពីយន្តហោះ គ្មានមនុស្សបើក kamikaze របស់រុស្សី បានកម្ទេចទីតាំងរឹងមាំរបស់អ៊ុយក្រែន នៅជិតទីក្រុង Soledar ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) របស់រុស្ស៊ី...
បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងសន្និសីទ ប្រចាំថ្ងៃថា កងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 ចំនួនពីរគ្រឿង ក្នុងរយៈពេល ២៤ ម៉ោងក្នុងសប្តាហ៍នេះ នៅក្នុងសន្និសីទ ប្រចាំថ្ងៃរបស់ខ្លួន ។ ទីក្រុងមូស្គូក៏បានអះអាងដែរថា បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងគៀវយ៉ាងហោចណាស់ ១៨ គ្រឿងនៅជួរមុខក្នុងពេលវេលា...
បរទេស៖ រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់ការប្រយុទ្ធ ប្រសិនបើអ៊ុយក្រែនយល់ព្រមរក្សាអព្យាក្រឹត ប៉ុន្តែលោកខាងលិចបានណែនាំឲ្យទីក្រុងកៀវបន្តដំណើរទៅមុខទៀត, នេះបើតាមប្រមុខបក្សសភារបស់ប្រធានាធិបតីអ៊ុយក្រែន និងជាប្រធានអ្នកចរចានៅឯកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល លោក David Arakhamia បានលើកឡើងកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Arakhamia ដែលជាប្រធានក្រុមសភា “គាំទ្រនយោបាយអឺរ៉ុប” បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍...
បរទេស ៖ ប្រទេសហ្វាំងឡង់ បានដាក់ពង្រាយទាហាន ដើម្បីជួយពង្រឹង ច្រកឆ្លងកាត់តំបន់ព្រំដែន (វ៉ាសឺស) នៅលើព្រំដែន ចម្ងាយ ១.៣៤០ គីឡូម៉ែត្ររបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា តំបន់ព្រំដែន វ៉ាសឺស...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋរុស្ស៊ីមួយក្រុមធំ និងសមាជិកគ្រួសារប៉ាឡេស្ទីនរបស់ពួកគេ បានមកដល់ទីក្រុងមូស្គូហើយ ក្រោយហោះចេញពីពីទីក្រុងគែរ តាមជើងហោះហើរពិសេស។ យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងទៀតដែរថាក្រុមពលរដ្ឋជាង ១២០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ហ្កាហ្សា ក្នុងពេលមានជម្លោះបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកជម្លៀសខ្លួនទាំងនោះត្រូវបានទទួល ស្វាគមន៍នៅអាកាសយានដ្ឋាន Domodedovo ដោយក្រុមមន្ត្រីក្រសួងការបរទេស និងជួយពួកគេជាមួយនឹង...
បរទេស៖លោក Oleg Soskin ដែលធ្លាប់បម្រើការងារជាទីប្រឹក្សារបស់អតីតប្រធានាធិបតីអ៊ុយក្រែន២រូបបាននិយាយកាលពីថ្ងៃសៅរ៍ថា ឆន្ទៈរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ក្នុងការពិចារណាកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីអាចនាំឱ្យគាត់ត្រូវបានបណ្តេញចេញដើម្បីធ្វើឱ្យការចរចាបែបនេះអាចធ្វើទៅបាន។ លោក Zelensky ដែលបន្តរក្សាជំហថាជ័យជំនះគួរតែត្រូវបានសម្រេចបាននៅលើសមរភូមិ តែងតែអះអាងដាច់ខាតថា នឹងមិនចរចាសន្តិភាពជាមួយទីក្រុងមូស្គូឡើយ។ តាមរយៈសកម្មភាពនេះលោកទីប្រឹក្សាជឿជាក់ថាវាកំពុងជំរុញឱ្យរុស្ស៊ី និងយ៉ាងហោចណាស់អ្នកគាំទ្រលោកខាងលិចមួយចំនួនរបស់អ៊ុយក្រែន គិតថាពួកគេត្រូវការអ្នកផ្សេងដើម្បីតំណាងឱ្យទីក្រុងគៀវ ដែលអាច យល់ព្រមក្នុងការចរចាឬសូម្បីតែបទឈប់បាញ់បណ្តោះអាសន្នក៏ដោយ។ លោក Soskin បានស្នើថា គំនិតនៃកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី...
VLADIVOSTOK៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី បានរៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីផ្តល់ការគាំទ្របន្ថែមសម្រាប់សហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា (SMEs) ដែលលក់ផលិតផលរបស់ពួកគេនៅបរទេស ដោយបង្កើនការឧបត្ថម្ភធនទ្វេដងសម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបរទេសក្នុងស្រុក។ សេចក្តីព្រាងច្បាប់ស្តីពីការបញ្ជាទិញនេះបញ្ជាក់ថា ចំនួនអតិបរមា នៃសេវាកម្មដែលមជ្ឈមណ្ឌលគាំទ្រការនាំចេញអាចផ្តល់ជូន សម្រាប់ការដឹកជញ្ជូនផលិតផលទៅក្រៅប្រទេសអាចត្រូវបានកើនឡើងដល់១លានរូប្លែ ស្មើនឹងប្រហែល១០.៨៩០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយក្រុមហ៊ុន ហើយសេវាកម្មទាំងនេះរួមបញ្ចូលទាំងជំនួយក្នុងការដឹកជញ្ជូនទំនិញ ប្រតិបត្តិការផ្ទុក...
បរទេស៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា អាជីវកម្មរបស់សហភាព អឺរ៉ុបបានខាតបង់យ៉ាងហោចណាស់ ២៥០ ពាន់លានអឺរ៉ូ (២៦៦,៦ ពាន់លានដុល្លារ) ដោយសារតែការដាក់ ទណ្ឌកម្មដ៏ធំធេង ដែលដាក់លើទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអ្នកការទូត...