ព័ត៌មានអន្តរជាតិ

ប្រធានចារកម្មកំពូលអាមេរិក CIA និង MI6 របស់អង់គ្លេស ព្រមានពីការគំរាមកំហែងដល់ សណ្តាប់ធ្នាប់ពិភពលោក ដោយផ្តោតទៅលើរុស្ស៊ី

RT News

បរទេស៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់បរទេសអាមេរិក និងអង់គ្លេស គឺ CIA និង MI6 បានអះអាង​នៅ​ក្នុង​ការ​សហការ​គ្នា​ដែល​បាន​ចេញ ​ផ្សាយ​ដោយ Financial Times កាល​ពី​ថ្ងៃ​សៅរ៍ថា សណ្តាប់ធ្នាប់ពិភពលោកកំពុងស្ថិត នៅក្រោមការគំរាមកំហែងពីតួ អង្គរដ្ឋមួយចំនួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការអះអាររួមគ្នានេះ លោក Bill Burns របស់ CIA អាមេរិក និង លោក Richard Moore របស់ MI6 អង់គ្លេស បានសន្យាថា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន និង ទីក្រុងឡុងដ៍ នឹងធ្វើការនៅក្នុងដំណាក់កាលសហការគ្នា ដើម្បីរក្សាស្ថានភាពដដែល នៅក្នុងពិភពលោកដែលបច្ចេកវិទ្យា បានបង្កើនល្បឿនយ៉ាងខ្លាំង និន្នាការភូមិសាស្ត្រនយោបាយ។

បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ុយក្រែនក្នុង ខែកុម្ភៈ ឆ្នាំ ២០២២ និងការធ្លាក់ចុះយ៉ាងខ្លាំង នៃទំនាក់ទំនងជា មួយលោកខាងលិច, មន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសម្តងហើយម្តងទៀត អំពីការបញ្ចប់អនុត្តរភាពរបស់សហរដ្ឋអាមេរិក និងការផ្លាស់ប្តូរជាសកល ទៅកាន់ពហុភាគី។

នៅក្នុងអត្ថបទ លោក Burns និង លោក Moore បានសង្កេតឃើញថា “មិនមានចម្ងល់ទេដែលសណ្តាប់ធ្នាប់ ពិភពលោកអន្តរជាតិ ប្រព័ន្ធតុល្យភាព ដែលនាំឱ្យមានសន្តិភាពនិងស្ថេរភាព ដែលទាក់ទងគ្នានិងផ្តល់ នូវការកើនឡើង នូវកម្រិតជីវភាព ឱកាស និងវិបុលភាព គឺស្ថិតនៅក្រោមការគំរាមកំហែង ដែលយើងមិន ​ដែល​ឃើញ​តាំង​ពី​សង្គ្រាម​ត្រជាក់​មក»។

អ្នកស៊ើបការណ៍កំពូលបានសរសេរថា “ថ្ងៃនេះ យើងធ្វើកិច្ចសហការគ្នា នៅក្នុងប្រព័ន្ធអន្តរជាតិ ដែលមានការប្រកួតប្រជែង ដែលប្រទេសរបស់យើងទាំងពីរ ប្រឈមមុខនឹងការគំរាមកំហែង ដែលមិនធ្លាប់មានពីមុនមក”។

អត្ថបទនេះបង្ហាញអំពី “រុស្ស៊ីដែលបានអះអាង” នៅក្នុងបរិបទ នៃជម្លោះអ៊ុយក្រែន ដែលទាំង CIA និង MI6 “បានឃើញ …វានឹងមកដល់” ។ ប្រធានទីភ្នាក់ងារ ចារកម្មបាន កត់សម្គាល់ថា អរិភាពបានបង្ហាញ ពីតួនាទីកាន់ តែកើនឡើង នៃបច្ចេកវិទ្យា នៅក្នុងសង្គ្រាមទំនើប ជាពិសេសប្រព័ន្ធ គ្មានមនុស្សបើក និងការឈ្លបយកការណ៍ តាមផ្កាយរណប ៕
ប្រែសម្រួលៈ ណៃ តុលា

To Top