បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ប្រាក់រង្វាន់យ៉ាងច្រើននឹងត្រូវបាន ផ្តល់ឲ្យដោយបណ្តា ក្រុមអ្នកជំនួញជនជាតិរុស្សី និងមន្ត្រីរដ្ឋាភិបាលរុស្សី ចំពោះជនណាដែលអាចឃាត់ ឬបំផ្លាញអាវុធរបស់បណ្តាប្រទេសលោកខាងលិច ដែលបានបំពាក់ក្នុងប្រទេសអ៊ុយក្រែន។ លោកបន្តថា ទោះបីជារថក្រោះរបស់លោកខាងលិច ដែលធ្លាប់បានសន្យានៅមិនទាន់ បញ្ជូនមកដល់ប្រទេសអ៊ុយក្រែនក្តី ដែលក្នងនោះរួមមានទាំងរថក្រោះ Leopard និង M1 Abram...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងរុស្សី នឹងក្លាយទៅជាកម្លាំងរុញច្រានមកវិញ ចំពោះរបៀបរៀបរយរបស់អន្តរជាតិ។ លោកបានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះប្រសិនបើ ទំនាក់ទំនងផ្នែកសន្តិសុខ និងយោធាត្រូវបានបន្ថែម កាន់តែខ្លាំងជាងនេះទៀតនោះ វានឹងធ្វើឲ្យមានការគម្រាមកំហែង ដល់បណ្តាប្រទេសលោកខាងលិច និងក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់អាស៊ីរបស់គេផងដែរ។ លោក Stoltenberg បានថ្លែងបែបនេះថា៖ ការពិតដែលរុស្សីនិងចិន...
បរទេស៖ យោងតាមការអះអាងដោយលោករដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃ ម្សិលមិញ បានឲ្យដឹងថា ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានផ្ញើសារមួយមកកាន់ទីក្រុងមូស្គូ ស្តីអំពីបញ្ហាជម្លោះនៅអ៊ុយក្រែន។ លោករដ្ឋមន្ត្រីការបរទេសរុស្សីបានបញ្ជាក់ទៀតថាទោះបីជាយ៉ាងណាក្តីសារដែលអាមេរិកបានផ្ញើមករុស្សីនោះគឺហាក់ដូចជាមិនមានតម្លៃអ្វីជាដុំកំភួនឡើយនេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់លោករដ្ឋមន្ត្រីការបរទេសរុស្សី។ ថ្លែងនៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបលោក Lavrov បានបង្ហាញសាររបស់រដ្ឋមន្ត្រី ក្រសួងការ បរទេសអាមេរិកថា អាមេរិកអំពាវនាវឲ្យរុស្សីក្នុងការបញ្ឈប់ហើយចាកចេញពីអ៊ុយក្រែន ដែលនៅពេល រួចរាល់វានឹងមិនមានរឿងអ្វីទាំងអស់កើតឡើងបន្តទៀតឡើយ។...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានជួបជាមួយឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ីលោកស្រី Lynne Tracy ដែលបានបង្ហាញច្បាប់ចម្លងលិខិត បញ្ជាក់របស់លោកស្រី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងពេលសន្ទនាជាមួយលោកស្រី Tracy អំពីការធ្លាក់ចុះខ្លាំងរវាងរុស្ស៊ីនិងអាមេរិក។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទំនាក់ទំនងលោក Ryabkov បានចង្អុលបង្ហាញពីភាពផ្ទុយគ្នា នៃគោលនយោបាយប្រឈមមុខដាក់គ្នា...
បរទេស៖ យោងតាមការប្រកាសដោយ អនុរដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីរ៉ង់លោក Ali Fekri កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា គិតមកដល់ពេលនេះប្រទេសរុស្សី បានក្លាយខ្លួនទៅជាប្រទេសដែល បានធ្វើការវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Fekir បានធ្វើការកត់សំគាល់ទៀតថា៖ រុស្សីចុងក្រោយនេះទើបតែបាន ចំណាយលុយវិនិយោគប្រមាណជា ២,៧ពាន់លានដុល្លារ ទិញយកគម្រោងរុករកប្រេងចំនួន២ ក្នុងប្រទេសអ៊ីរ៉ង់នៅខេត្តភាគខាងលិច ហើយតួលេខនេះគឺជាចំណែកប្រមាណជា ៤៥ភាគរយប៉ុណ្ណោះ...
KHERSON៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ការបាញ់ផ្លោងរបស់រុស្សីទៅលើតំបន់ លំនៅដ្ឋាននៅក្នុងទីក្រុង Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់ ។ នៅក្នុងតំបន់ Zaporizhzhia ក៏នៅភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែនផងដែរ មន្ត្រីដំឡើងដោយរុស្ស៊ីបានឲ្យដឹងថា មនុស្ស៤...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា សហរដ្ឋអាមេរិក ប្រថុយនឹង “ការប្រឈមមុខដាក់គ្នាដោយផ្ទាល់” ជាមួយទីក្រុងមូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងថា សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ អាចនឹងមិនត្រូវបានបន្ត។ លោក Ryabkov បានធ្វើអត្ថាធិប្បាយក្នុងអំឡុង កិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន RIA នៅពេលសួរអំពីលទ្ធភាព នៃការបន្តការត្រួតពិនិត្យឡើងវិញ...
បរទេស៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យបានបដិសេធ ការផ្តល់អាវុធដល់ទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានផ្គត់ផ្គង់គ្រាប់រ៉ុក្កែត និងមីស៊ីល ដល់ក្រុមយោធាឯកជនរបស់រុស្ស៊ី Wagner ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោន បានចាត់តាំងក្រុមយោធាឯកជនរបស់រុស្ស៊ីឈ្មោះ...
បរទេស៖ អភិបាលស្តីទី លោក Evgeny Balitsky បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង លើស្ពានផ្លូវដែកមួយនៅជិតទីក្រុង Melitopol ក្នុងតំបន់ Zaporozhye នៃប្រទេសរុស្ស៊ី។ លោកបានបន្ថែមថា គ្រាប់មីស៊ីលប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិល ៤នាក់ និងរបួស ៥នាក់ផ្សេងទៀត ។...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការអះអាងមួយសាជាថ្មី នៅក្នុងព្រឹត្តិការណ៍នៃការឃោសនា របស់គាត់នៅទីក្រុង New Hampshire ថាគាត់នឹងអាចបំបែកកំណត់ត្រា បង្កើតបានជាកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្សីនិងអ៊ុយក្រែមិនដល់ពេល ២៤ម៉ោង ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតី។ ក្នុងគ្រានោះផងដែរអតីតប្រធានាធិបតីរូបនេះ ក៏បានធ្វើការរិះគន់ខ្លាំង ចំពោះសមត្ថភាពដឹកនាំ គោលនយោបាយបរទេសរបស់ ប្រធានាធិបតីបច្ចុប្បន្នលោក Joe Biden ដូច្នេះថា៖តាមរយៈការដឹកនាំ ដែលទន់ខ្សោយគ្មានការប្រកួតប្រជែងខ្ពស់លោក...