បរទេស៖ យោងតាមការអះអាងដោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា តម្លៃជាមធ្យមនៃប្រេងឆៅ របស់រុស្សីចន្លោះពីថ្ងៃទី១៥ ខែធ្នូ មកដល់ថ្ងៃទិ១៤ ខែមករាកន្លងមកនេះ មានប្រមាណជា ៤៦,៨២ដុល្លារ ក្នុងមួយបារ៉ែល។ តម្លៃនេះត្រូវបានគេដឹងដែរថា គឺស្ថិតនៅក្រោមការកំណត់តម្លៃ របស់បណ្តាប្រទេសមហាអំណាច G7 ដែលបានទាមទារឲ្យរុស្សីលក់ក្នុងតម្លៃ ៦០ដុល្លារ ក្នុងមួយបារ៉ែល ដែលតម្លៃកំណត់នេះស្ទើរតែស្មើនឹង ពាក់កណ្តាលនៃតម្លៃប្រេងអន្តរជាតិរបស់...
ម៉ូស្គូ៖ ជាង ១១ ខែបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានពេញទំហឹងពីប្រទេសជិតខាងអ៊ុយក្រែន រដ្ឋបាលរបស់លោកកំពុងផ្លាស់ប្តូរ ដើម្បីចាត់ទុក “ប្រតិបត្តិការយោធាពិសេស” របស់លោកជាសង្រ្គាមទាំងស្រុង នេះបើយោងទៅតាមវិទ្យាស្ថានសិក្សាសង្រ្គាម (ISW)។ នៅពេលដែលកងទ័ពរបស់លោក ពូទីន បានឆ្លងកាត់ព្រំដែនរុស្ស៊ី-អ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីវិមាន ក្រឹមឡាំងបានបង្ហាញពីភាពត្រឹមត្រូវ នៃការញុះញង់ដោយថាយុទ្ធនាការរបស់ខ្លួនបានស្វែងរកការលុប បំបាត់ “ពួកណា ស៊ីនិយម”...
បរទេស៖ អភិបាលក្រុង គឺលោក Mikhail Razvozhayev បាននិយាយថា យានយន្តហោះគ្មានមនុស្សបើក (UAV) ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាស នៅឯឆ្នេរសមុទ្រនៃទីក្រុង Sevastopol នៃតំបន់ គ្រីមៀ របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងទទួលយកយន្តហោះចម្បាំងធុន Su-35 ជាច្រើនគ្រឿងពីប្រទេសរុស្ស៊ី នៅក្នុងថ្ងៃដំបូងនៃឆ្នាំបន្ទាប់របស់អ៊ីរ៉ង់ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែមីនា។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Shahriar Heydari សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានបង្ហើបថា អ៊ីរ៉ង់ បានបញ្ជាទិញយន្តហោះចម្បាំង...
គៀវ៖ ទីប្រឹក្សាអភិបាលតំបន់ លោកស្រី Natalia Babachenko បានឲ្យដឹងថា មនុស្សចំនួន ៣០នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Dnipro ត្រូវបានវាយប្រហារ អំឡុងពេលការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីដ៏ធំមួយ។ លោកស្រី Babachenko បានឲ្យដឹងថា មនុស្សជាង ៣០នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យក្នុងនោះមាន...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារមីស៊ីលចុងក្រោយបំផុត ប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានវាយប្រហារ “គោលដៅដែលបានកំណត់ទាំងអស់” ។ មុននេះ មន្ត្រីរបស់រដ្ឋាភិបាលទីក្រុងគៀវ បានរាយការណ៍ថា បណ្តាញអគ្គិសនីរបស់ប្រទេសនេះ ត្រូវបានខូចខាតនៅក្នុងតំបន់ ជាច្រើននៅថ្ងៃតែមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិរុស្ស៊ីចេញកាលពីថ្ងៃអាទិត្យថា “នៅថ្ងៃទី...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានចោទ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ថា បានធ្វើឲ្យមានការ អាម៉ាស់ដល់សហរដ្ឋអាមេរិក និងទទូចឲ្យរូបគាត់...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា រុស្ស៊ីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ទីក្រុង Soledar ដែលជីកយករ៉ែអំបិល នៅភាគខាងកើត នៃប្រទេសអ៊ុយក្រែនដោយអះអាងថា ទទួលបានសមរភូមិដ៏ធំដំបូង របស់ខ្លួនបន្ទាប់ពីមាន វិបត្តិយោធារយៈពេល កន្លះឆ្នាំមកនេះ ។ក្រសួងការពារជាតិ បានឲ្យដឹងថា កងកម្លាំងរុស្សី បានដណ្តើមយកទីក្រុងនេះ...
បរទេស៖អ្នកនាំពាក្យរបស់គណកម្មការសភាអឺរ៉ុបលោក Christina Wigand កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថាសហភាពអឺរ៉ុបគាំទ្រពេញទំហឹងសម្រាប់ ការសម្រេចចិត្តរបស់ប្រទេសអេស្តូនីក្នុងការបង្កើតឲ្យបានទៅជាយន្តការស្របច្បាប់មួយដែលអាចធ្វើការបង្កកទ្រព្យសម្បតិ្តរបស់រុស្សីបាន។ លោក Wigand ក៏បានធ្វើការអំពាវណាវឲ្យមានការកាត់ក្តីប្រឆាំងលើសកម្មភាពអំពើហិង្សារបស់រុស្សីនៅក្នុងទឹកដីអ៊ុយក្រែនព្រមទាំងការបន្ថែមទណ្ឌកម្មប្រឆាំងប្រទេសរុស្សីផងហើយ ជាពិសេសគឺការបង្កើនល្បឿននៃការបង្កកទ្រព្យសម្បត្តិរបស់រុស្សីនៅតាមបណ្តាប្រទេសជាសមាជិក។ គួរឲ្យដឹងដែរថាយោតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារសំងាត់របស់ប្រទេសអេស្តូនីមកដល់ពេលនះបានឲ្យដឹងថាទ្រព្យសម្បត្តិរបស់ប្រទេសរុស្សីមានចំនួនប្រមាណជា២០លានអឺរ៉ូឬត្រូវជា២១,៥ លានដុល្លារអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសតួគីលោក Vasyl Bodnar បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាកិច្ចប្រជុំកំពូលសម្រាប់សន្តិភាពនៅអ៊ុយក្រែននឹងអាចប្រព្រឹត្តិទៅនៅនាថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះហើយ។ កិច្ចប្រជុំដែលនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនិងចូលរួមដោយអគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres នឹងត្រូវគេរំពឹងថាដំណើរការនៅក្នុងទីស្នាក់ការកណ្តាលនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ លោកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្រាប់ប្រទេសតួគីផងដែរដែលកន្លងមកតែងតែបានគាំទ្រចំពោះសំណើររបស់រដ្ឋាភិបាលក្រុងគៀវក្នុងការបង្កើតឲ្យបាននូវសន្តិភាពឡើងវិញសម្រាប់អ៊ុយក្រែននិងព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់តួគីក្នុងការជួយការអនុវត្តកិច្ចការងារនេះផងដែរ។ គួរឲ្យដឹងដែរថាកន្លងមកកាលពីខែវិច្ឆិកាឆ្នាំ២០២២នៅឯកិច្ចប្រជុំ G20 លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានលើកឡើងនូវចំណុចទាមទារ១០ចំណុចសម្រាប់ផែនការសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី