បរទេស៖ កងទ័ពជើងទឹករបស់កងទ័ពរំដោះ ប្រជាជនបានធ្វើការរិះគន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកកាលពីខែមុន បន្ទាប់ពីកងនាវាចរប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រទេសចិនបានបំពាក់នូវនាវាមុជទឹកដែលរីកចំរើន របស់ខ្លួនជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីបថ្មីដែលមានរយៈ ចម្ងាយឆ្ងាយជាងនេះ។ តើសមត្ថភាពនុយក្លេអ៊ែរ នៅសមុទ្ររបស់ចិនមានកម្រិតណា ហើយតើអាមេរិកគួរបារម្ភដែរឬទេ? ប្រហែលជាបារម្ភ ប៉ុន្តែប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានចេតនាឈ្លានពាន។ យោងតាមសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Sputnik ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោធាអាមេរិកបានសម្តែងការព្រួយបារម្ភកាលពីខែមុន ជុំវិញការដាក់ពង្រាយមីស៊ីល ICBM...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្សីបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារ មីស៊ីលថ្មីមួយនៅឯកន្លែងបាញ់ Sary Shagan របស់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាង។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ចេញឈ្មោះប្រព័ន្ធដែលត្រូវបានសាកល្បងថា “ប្រព័ន្ធការពារប្រឆាំងមីស៊ីលគឺស្ថិតនៅក្នុងសេវាកម្មជាមួយកងកម្លាំងអាកាស និងត្រូវបានរចនាឡើងដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាស និងអវកាស”។...
បរទេស៖ ប្រធានទីភ្នាក់ងារ អាតូមិកអន្តរជាតិ IAEA លោក Rafael Grossi កាលពីថ្ងៃម្សិលមិញ បានធ្វើការលើកឡើងថា កិច្ចព្រមព្រៀងទាំងឡាយណា ដែលអាចការពារដល់រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye បានគឺទាមទារចាំបាច់ឲ្យ មានការដកអាវុធរបស់រុស្សី ទាំងអស់ចេញពីទីតាំងនេះជាមុនសិន។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ IAEA រូបនេះធ្វើឡើងនៅក្នុងពេលដែល ទាំងប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែន កំពុងតែបន្តធ្វើការចោទប្រកាន់ ដាក់គ្នាយ៉ាងខ្លាំងថាបានយកទីតាំង...
បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើង របស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Pekka Haavisto បានឲ្យដឹងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប ដោយវោហាសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ជាកត្តាសំខាន់ក្នុងការជំរុញឱ្យប្រទេសហ្វាំងឡង់ ក្នុងការដាក់ពាក្យចូលជាសមាជិកអង្គការណាតូ។ លោក Haavisto បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតក្យូដូ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង Lodz ប្រទេសប៉ូឡូញថា ការឈ្លានពានរបស់រុស្ស៊ី មានន័យថា “ការពិតសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបបានផ្លាស់ប្តូររួចទៅហើយ”...
វីយែន៖ តម្លៃប្រេងបានធ្លាក់ចុះ មុនពេលកិច្ចប្រជុំដ៏សំខាន់មួយដោយអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមករាបានបាត់បង់ ១,២៤ដុល្លារអាមេរិក ឬ ១,៥ភាគរយដើម្បីទូទាត់នៅ ៧៩,៩៨ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។ ប្រេងឆៅប្រភេទ...
បរទេស៖ ប្រទេសរុស្ស៊ីកំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងទីក្រុងកំពង់ផែ Mariupol ដែលចាប់បានដោយការសាងសង់មូលដ្ឋានទ័ពដ៏ធំមួយ, នេះបើតាម រូបថតពីផ្កាយរណបដែលចេញផ្សាយពីក្រុមហ៊ុនអង្កេតផែនដី Maxar ហាក់ដូចជាបង្ហាញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគារថ្មីរាងអក្សរ U ស្ថិតនៅជិតកណ្តាលទីក្រុង នៅលើដំបូលរបស់វា គេអាចមើលឃើញផ្កាយក្រហម ស និងខៀវ នៃកងទ័ពរុស្ស៊ី...
បរទេស៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា ឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរទៅលើសហភាពអឺរ៉ុប ជាងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Michel ទំនាក់ទំនងសន្តិសុខរវាងទីក្រុងព្រុចសែល និងទីក្រុងវ៉ាស៊ីនតោនបានពង្រឹងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលលោកខាងលិចកំពុងគាំទ្រទីក្រុងគៀវ។...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីចងតបានផ្លូវផ្នែកការទូតឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែនឹងមិនយល់ព្រមចំពោះលក្ខខណ្ឌ ជាមុនរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចានោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dmitry Peskov បាននិយាយថា ការទាមទារ របស់ប្រធានាធិបតីអាមេរិក...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា ទាហានអ៊ុយក្រែនរហូតដល់១៣.០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានរបស់រុស្ស៊ី ។លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ទាហានចន្លោះពី១០.០០០នាក់ទៅ១៣.០០០នាក់ បានស្លាប់ ។ ទាំងអ៊ុយក្រែន...