គៀវ៖ អ្នកនយោបាយ និងជាអ្នកនិពន្ធប្រលោមលោក បានឲ្យដឹងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី នាពេលថ្មីៗនេះថា ការចរចាររុស្ស៊ីជាមួយអ៊ុយក្រែន គឺជាឧបាយកល ដើម្បីពន្យាពេលសង្រ្គាមរហូតដល់រុស្ស៊ី ទទួលបានកម្លាំងឡើងវិញ ដើម្បីវាយប្រហារ។ កាលពីដើមខែនេះ ក្រសួងការបរទេសរុស្ស៊ី បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលក្នុងនោះអ្នកនាំពាក្យលោកស្រី Maria Zakharova បានឲ្យដឹងថា ប្រជាជាតិបើកចំហ សម្រាប់ការចរចាសន្តិភាព ហើយត្រៀមខ្លួនជាស្រេចដើម្បីចរចា។ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសអ៊ុយក្រែន...
ភ្នំពេញ៖ លោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី បានថ្លែងថា ប្រទេសរុស្ស៊ី ចាត់ទុកប្រទេសកម្ពុជា ជាដៃគូប្រកបដោយទំនុកចិត្ត ខណៈ រុស្ស៊ី-កម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពី យូរលង់ណាស់មកហើយ។ នាឱកាសអញ្ជើញជួបពិភាក្សា ការងារទ្វេភាគីជាមួយលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា...
បរទេស៖ ប្រធានទីភ្នាក់ងារអាតូមិករបស់រុស្សី ឬហៅកាត់ថា Rosatom លោក Alexey Likhachev បានថ្លែងប្រាប់ទៅកាន់បណ្តាញ ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃម្សិលមិញនេះថា ការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះមកលើទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporozhye នឹងអាចក្លាយទៅជាភាពប្រថុយប្រថានមួយ ដែលបង្កជាសោកនាដកម្មនុយក្លេអ៊ែរ ដ៏អាក្រក់ជាមិនខាន។ រដ្ឋាភិបាលទីក្រុងមូស្គូ ក៏បានធ្វើការទំនាក់ទំនង ទៅកាន់ទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA ផងដែរដើម្បីរាយការណ៍ពីហេតុការណ៍ ដែលអ៊ុយក្រែនបានធ្វើការវាយប្រហារជាច្រើន...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងថាប្រទេសរុស្សីនឹងមិនព្យាយាម ក្នុងការទំលាក់ចោលកិច្ចការងារ ចំពោះរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នឡើយ ដោយអះអាងថារដ្ឋាភិបាលក្រុងមូស្គូ នៅតែមានទំនុកចិត្តក្នុងការទទួលបាន តាមផែនការដែលធ្លាប់បានដាក់ចេញ ប៉ុន្តែមិនបានលំអិតទេថា ផែនការទាំងនោះគឺជាអ្វី។ នៅពេលដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតរបស់រុស្សីលោក Peskov បានថ្លែងទៅនឹងសំណួរ ដែលសួរថាតើការផ្លាស់ប្តូររបបដឹកនាំអ៊ុយក្រែន គឺជាគោលបំណងមួយ ក្នុងចំណោមគោលបំណងជាច្រើន របស់រុស្សីតើមែនទេថា៖...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា អភិបាលក្រុង Chita របស់ប្រទេសរុស្សី បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ដើម្បីអាចស្ម័គ្រចិត្ត ចូលបម្រើជួរកងទ័ពវិញ ហើយជាពិសេសគឺសមរភូម ប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Aleksadr Sapozhnikov ដែលបានសរសេរថា នៅលើបណ្តាញសង្គមរបស់លោកថា៖ ក្នុងនាមជាអតីតទ័ពលោតឆ័ត្រយោងម្នាក់ ដែលមានបទពិសោធជាច្រើនឆ្នាំហើយក្នុងនាម ជាពលរដ្ឋរុស្សីម្នាក់ផងនោះ ខ្ញុំមិនអាចឈរឆ្ងាយពីភាពចាំបាច់...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចុះហត្ថលេខា ទៅលើសេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងការបង្កើនការប្រមូលប្រាក់ពន្ធ នៅលើវិស័យថាមពលរបស់ប្រទេស ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅពេលដែលប្រទេសរុស្សី ត្រូវបានគេរំពឹងទុកថា នឹងទទួលបានប្រាក់ចំណូលបំបែកកំណត់ត្រាពីការលក់ប្រេង និងហ្គាសនៅក្នុងឆ្នាំនេះហើយ ទោះបីជាស្ថិតនៅក្នុងពេលទទួលរង ទណ្ឌកម្មយ៉ាងណាក្តី។ យោងតាមឯកសារដែលត្រូវបាន បង្ហាញជាផ្លូវការនិងត្រូវបាន យកមកចេញផ្សាយដោយ rt.com...
ម៉ូស្គូ៖ សមាជិកព្រឹទ្ធសភារុស្ស៊ីជាន់ខ្ពស់ មួយរូបបាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ការធ្វើឱ្យមានប្រក្រតីភាពនៃ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវអាច “កើតឡើងបានតែបន្ទាប់ពី ការផ្លាស់ប្តូរការដឹកនាំរបស់អ៊ុយក្រែន” ។ ព្រឹទ្ធសមាជិករុស្ស៊ីលោក Konstantin Kosachev បានប្រាប់កាសែតរុស្ស៊ី Argumenty i Fakty ថាលោកមិនរំពឹងអ្វីល្អពី របបទីក្រុងគៀវបច្ចុប្បន្ននោះទេ” នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ត្រូវបានរញ្ជួយដោយការ បាញ់គ្រាប់ផ្លោងកាលពីថ្ងៃអាទិត្យ ដោយទទួលបានការថ្កោលទោស ពីប្រធានឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលបានថ្លែងថា ការវាយប្រហារបែបនេះបានប្រថុយ នឹងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានលើកសរសើរយ៉ាងខ្លាំង ចំពោះកងកម្លាំងរបស់ប្រទេសរុស្សី និងបច្ចេកវិទ្យាផងដែរ ប៉ុន្តែលោកបានបន្ថែមថា ទោះបីជាយ៉ាងណាក្តី សមត្ថភាពនិងអាវុធរបស់រុស្សី គឺមិនអាចធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការទទួលបានជ័យជំនះលើ ជម្លោះនៅអ៊ុយក្រែនបានឡើយ។ លោក Austin ដែលបានឡើងធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកម្មវិធីវេទិកាអន្តរជាតិ ស្តីពីសន្តិសុខក្នុងប្រទេសកាណាដា កាលពីចុងសប្តាហ៍បានបញ្ជាក់ថា៖ អ្នកដឹងទេថារុស្សីមាន សព្វាវុធគួរឲ្យចាប់អារម្មណ៍ និងទ្រង់ទ្រាយធំប៉ុន្តែវានឹងមិនអាច...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្សកហ្ស៊ីលោក Irakly Garibashvili កាលពីថ្ងៃសុក្រម្សិលមិញនេះបានអះអាងថាប្រទេសហ្សកហ្ស៊ី នឹងក្លាយទៅជាទីលានបាញ់ប្រហារគ្នា ជាមិនខានប្រសិនបើបក្សប្រឆាំងនឹង អាចដឹកនាំប្រទេសនោះ។ លោកបានអះអាងទៀតថា កន្លងមករដ្ឋាភិបាលទីក្រុង Kiev តែងតែបានព្យាយាមទាញឲ្យរដ្ឋាភិបាលក្រុង Tbilisiឲ្យធ្លាក់ចូលទៅក្នុងជម្លោះជាមួយនឹង រុស្សីឬជាទីតាំងប្រយុទ្ធទី២ ដើម្បីប្រឆាំងរុស្សី។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ប្រទេសហ្សកហ្ស៊ីនៅតែបន្តជំហ មិនចូលរួមដាក់ទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សីនោះទេពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត ធ្វើប្រតិបត្តិការយោធាពិសេស លើប្រទេសអ៊ុយក្រែនហើយ តាំងតែពីខែមេសាមកម្ល៉េះ...