តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងថា អ៊ីរ៉ង់មិនបានបញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែននោះទេ ហើយនឹងមិនធ្វើដូច្នេះនៅពេលអនាគត ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីហ្វាំងឡង់ Pekka Haavisto ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងការបរទេសអ៊ីរ៉ង់ នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃសុក្រនេះ ។...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ពិភពលោកកំពុងប្រឈមមុខ នឹងអាវុធនុយក្លេអ៊ែ ដោយមានការព្រមានរបស់ លោក វ្ល៉ាឌីមៀ ពូទីន ថា អាចនឹងប្រើប្រាស់អាវុធបរមាណូរបស់គាត់ នៅពេលដែលកងទ័ពរុស្ស៊ី តស៊ូប្រឆាំងនឹងការ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងនៅថ្ងៃសុក្រនេះថា ការកត់សម្គាល់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលស្នើឱ្យអង្គការ NATO ចាប់ផ្តើមការវាយប្រហារ ការពារលើប្រទេសរុស្ស៊ី បានបញ្ជាក់ពីតម្រូវការសម្រាប់អ្វីដែលហៅថា...
ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មី ដែលមានគោលបំណងបង្កើន និងពង្រឹងវិធានការរឹតត្បិត ប្រឆាំងនឹងប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជុំទី៨ នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប បានធ្វើឡើងជាការឆ្លើយតបទៅនឹង “ការបញ្ចូលខុសច្បាប់នៃតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson របស់អ៊ុយក្រែន” ។ វិធានការថ្មីដាក់បញ្ចូលតម្លៃ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vlardimir Putin កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនេះ បានថ្លែងប្រកាសនៅឯកិច្ចប្រជុំ ស្តីពីបញ្ហាសេដ្ឋកិច្ចមួយ នៅក្នុងប្រទេសថា បញ្ហាអតិផរណា របស់រុស្ស៊ី កំពុងធូរស្រាល ខណៈដែលអត្រារបស់វា បានចាប់ផ្តើមធ្លាក់ចុះ និងកើនឡើងយឺតយ៉ាវ មកត្រឹមតែ១៣,៥ភាគរយប៉ុណ្ណោះ កាលពីសប្តាហ៍កន្លងទៅ។ លោក Putin ក៏បានថ្លែងអំពីអត្រាអតិផរណា នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងទ្វីបអឺរ៉ុបផងដែរ ដែលវាបានកំពុងបន្តកើនឡើង...
បរទេស៖ ប្រធានក្រុមប្រឹក្សាសហព័ន្ធ រុស្ស៊ី លោកស្រី Valentina Matvienko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវ ទៅកាន់សភាជាតិ របស់អ៊ុយក្រែន សាជាថ្មី ក្នុងការត្រឡប់មកតុចរចាវិញភ្លាម ដើម្បីពិភាក្សាគ្នា អំពីបញ្ហាសន្តិភាព រវាងប្រទេសទាំងពីរ។ សំណើរនេះ ត្រូវបានធ្វើឡើងនៅអំឡុង នៃកិច្ចប្រជុំថ្នាក់សភា របស់ប្រទេស G20 ដែលកំពុងប្រារព្ធឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រធានាធីបតីរុស្សីលោក Vladimir Putin បានប្រកាសយ៉ាងច្បាស់លាស់ថា នឹងថែរក្សាស្ថេរភាពឲ្យបានតឹងរឹង ចំពោះតំបន់ទាំង៤ដែលបាន កាត់ផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ ការប្រកាសដោយប្រធានាធិបតីរុស្សីលើកនេះ ធ្វើឡើងនៅក្រោយពេលដែលរុស្សីបានដំណើរការនៃការ បោះឆ្នោតប្រជាមតិជូនតំបន់ចំនួន៤ដែលមានដូចជា Lugansk, Donetsk, Zaporozhye និង Kherson សម្រេចផ្តាច់ខ្លួន ចេញពីអ៊ុយក្រែនកាលពីសប្តាហ៍ មុនបានដោយជោគជ័យទោះ បីជាមិនទាន់មានការ ទទួលស្គាល់ពីអន្តរជាតិក្តី។...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសចេញបញ្ជាឲ្យមាន ការរៀបចំក្រុមការងារគ្រប់គ្រង រោងចក្រនុយក្លេអ៊ែរ Zaporozhye ដែលជារោងចក្រ ធំបំផុតរបស់អឺរ៉ុបនោះ មកស្ថិតនៅក្រោមការដឹកនាំរបស់រុស្សីវិញ។ ការប្រកាសដែលបានបញ្ជាក់ថារោងចក្រនុយក្លេអ៊ែរ នេះនឹងប្តូរមកស្ថិតនៅក្រោមការប្រតិបត្តិ និងដំណើរការរបស់ក្រុមហ៊ុនចំណុះឲ្យរដ្ឋរបស់រុស្សីវិញគឺក្រុមហ៊ុន Rosatomប៉ុន្តែ នឹងបន្តដំណើរការជា ធម្មតាក្រោមអជ្ញាបណ្ណរបស់អ៊ុយក្រែនរហូតដល់ពេលដែលរុស្សី បានរៀបចំកិច្ចការងារនេះ រួចរាល់នឹងប្តូរជំនួសមកវិញ។ គួរឲ្យដឹងដែរថាការប្រកាសនេះ បានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាល ទីក្រុងមូស្គូបាន...
បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់ នៅក្រសួងការពារជាតិ លោក John Bolton កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងអំពី ដំណោះស្រាយមួយ សម្រាប់សហរដ្ឋអាមេរិក ដើម្បីអាចទទួលបានជោគជ័យ តាមផែនការ នៅក្នុងតំបន់អឺរ៉ុប ក្នុងរយៈពេលដ៏យូរខាងមុខនោះ គឺតាមរយៈការជួយផ្លាស់ប្តូរ របបដឹកនាំ របស់រុស្សីប៉ុណ្ណោះ។ លោកអតីតមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតតាមរយៈនេះ អាមេរិកត្រូវតែផ្គត់ផ្គង់ និងជួយគាំទ្រ លើគ្រប់រូបភាពទៅឲ្យក្រុមប្រឆាំង...
បរទេស៖ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ីឈ្មោះ Gazprom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថាការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី ទៅកាន់ប្រទេសអ៊ីតាលី តាមរយៈប្រទេសអូទ្រីស បានបន្តឡើងវិញហើយកាលពីថ្ងៃពុធ។ ការផ្អាកដោយបង្ខំបានកើតឡើង ក្នុងអំឡុងចុងសប្តាហ៍ជុំវិញ ការអនុវត្តបទប្បញ្ញត្តិថ្មី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានគ្រប់គ្រងដើម្បីស្វែងរកដំណោះស្រាយជាមួយអ្នកទិញអ៊ីតាលី ដើម្បីចាប់ផ្តើមការលក់ឧស្ម័នឡើងវិញ...