គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ដែលមកទស្សនកិច្ចថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រហែល ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លោកស្រី Yellen បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំរបស់លោកស្រីជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ថា “នៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ជំនួយមនុស្សធម៌...
បរទេស៖យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា មជ្ឈមណ្ឌលស៊ើបការណ៍សំងាត់ មួយរបស់ប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងតំបន់ Brovary ក្នុងទីក្រុងគៀវត្រូវបានរងការ វាយប្រហារដោយមីស៊ីលរបស់រុស្សីជាច្រើនគ្រាប់។ ក្រសួងការពារជាតិដដែលក៏បានរាយការណ៍ ដែរថាមីស៊ីលរបស់រុស្សី ក៏បានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រតិបត្តិការ ពិសេសរបស់លោកខាងលិចដែល ស្ថិតនៅក្បែរទៅនឹងទីក្រុង Khmelnitsky ស្ថិតនៅភាគខាងលិច ប្រទេសអ៊ុយក្រែន ផងដែរ។ នៅក្នុងសេចក្តីប្រកាសដដែលក៏បាន បញ្ជាក់ទៀតថាកងកម្លាំងទ័ពរបស់រុស្សីនៅតែបន្តវាយប្រហារ នៅក្នុងគោលដៅ Donetsk នៅឡើយដែលទីនោះពួកគេបានចាប់ខ្លួន...
គៀវ៖ មួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែនឆ្លងផុតសង្រ្គាមរយៈពេល១ឆ្នាំ រុស្ស៊ីបានបាត់បង់ទាហាន៦៦០នាក់ទៀត នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន ហើយសរុបមករុស្ស៊ីបានបាត់បង់ទាហាន ១៣១០នាក់ និងរថក្រោះ ១៨គ្រឿងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ។ ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រុស្ស៊ីឥឡូវនេះបានបាត់បង់ទាហានប្រមាណ ១៤៨១៣០នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ចំនួនអ្នកស្លាប់របស់រុស្ស៊ីមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ហើយការប៉ាន់ស្មានរបស់អ៊ុយក្រែន ជាធម្មតា ខ្ពស់ជាង...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោកអតីត ប្រធានាធិបតីរុស្ស៊ី និងជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយ នៅថ្ងៃចន្ទនេះថា ការបន្តផ្គត់ផ្គង់សព្វាវុធ ដល់ក្រុងគៀវ គឺជារឿងដែលប្រថុយ នឹងគ្រោះមហន្តរាយ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិចជុំវិញ សង្រ្គាមអ៊ុយក្រែនថា ជាសមរភូមិអត្ថិភាពសម្រាប់ការ រស់រានមានជីវិតរបស់រុស្ស៊ី និងពលរដ្ឋរុស្ស៊ី ហើយបានថ្លែងថា លោកត្រូវបានបង្ខំឱ្យគិតគូរពីសមត្ថភាព នុយក្លេអ៊ែររបស់អង្គការ NATO...
ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ លើពិភពលោកបានបរាជ័យ ក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍ ដែលបានបិទ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌា ក្រោយពីប្រទេសចិន បានបដិសេធមិនថ្កោលទោស លើការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ។ ក្រុងប៉េកាំង បានបដិសេធមិនទទួលយកផ្នែក នៃសេចក្តីថ្លែងការណ៍របស់ក្រុម G20 ដែលបង្អាក់ការឈ្លានពានរបស់រុស្ស៊ី...
គៀវ៖ អ្នកវិភាគនយោបាយលោក Volodymyr Fesenko បានអះអាងនៅក្នុងមាត្រាមួយ កាលពីថ្ងៃព្រហស្បតិ៍នូវការផ្អាករបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៃការចូលរួមរបស់ប្រទេសរបស់លោក ក្នុងសន្ធិសញ្ញាចាប់ផ្តើមថ្មីគឺជាយុទ្ធសាស្រ្តចរចា ដែលទំនងជានឹងបរាជ័យ “។ ក្នុងអំឡុងសុន្ទរកថារបស់រដ្ឋរបស់លោក នៅថ្ងៃអង្គារលោក ពូទីន បានប្រកាសពីការសម្រេចចិត្ត របស់លោកលើសន្ធិសញ្ញាដែលកំណត់ចំនួនអាវុធនុយក្លេអ៊ែរ សម្រាប់ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី។ សន្ធិសញ្ញានេះគឺជាកតិកាសញ្ញាគ្រប់គ្រង អាវុធនុយក្លេអ៊ែរដែលនៅសេសសល់របស់ទីក្រុងមូស្គូ ជាមួយសហរដ្ឋអាមេរិក...
យូអិន៖ ស្តីពីការជម្លោះមួយឆ្នាំ នៃប្រទេសរុស្ស៊ី – អ៊ុយក្រែន ការប្រឈមមុខដាក់គ្នា រវាងសហរដ្ឋអាមេរិក ប្រទេសលោកខាងលិចមួយចំនួន និងប្រទេសរុស្ស៊ី បានបន្តកាន់តែខ្លាំងឡើង មិនត្រឹមតែនៅសមរភូមិប៉ុណ្ណោះទេ ដែលអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៩៣នាក់ មហាសន្និបាត បាននឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីអំពាវនាវឱ្យបញ្ឈប់ជម្លោះនេះ ។ ខណៈពេលដែលទីក្រុងមូស្គូ បានឲ្យដឹងថា ខ្លួនបានត្រៀម ខ្លួនរួចជាស្រេច...
បរទេស៖ អ្នកសង្កេតការណ៍អន្តរជាតិ បានប្រាប់ Sputnik ដោយបង្ហាញការងឿងឆ្ងល់អំពីសមត្ថភាព របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើសង្រ្គាមក្តៅក្នុងពេលដំណាលគ្នា ប្រឆាំងនឹងទីក្រុងមូស្គូ និងប៉េកាំងថា ចិនមានហេតុផលជាច្រើន ក្នុងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ចំពេលមានការកើនឡើង នៃការបង្កហេតុរបស់អាមេរិក ប្រឆាំងនឹងមហាអំណាចទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yang...
ប៉េកាំង៖ ប្រទេសចិន កំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសម្រុះសម្រួលជម្លោះរុស្ស៊ី-អ៊ុយក្រែន កាន់តែតានតឹង ខណៈដែលអ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ផ្សេងទៀតនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងអ៊ុយក្រែនផងដែរ។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច កាន់តែចាប់អារម្មណ៍ក្នុងការបញ្ជូនអាវុធបន្ថែម ដើម្បីរក្សាការប្រយុទ្ធ ដែលកំពុងបន្តយូរអង្វែង។ អ្នកវិភាគចិនបានឲ្យដឹងថា ប្រទេសចិន នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រុះសម្រួល...