បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ថា ហាងលក់សំលៀកបំពាក់ម៉ាក Hugo Boss នឹងបើកឡើងវិញនៅក្នុងប្រទេសរុស្ស៊ី ក្នុងខែនេះឬក្នុងខែកញ្ញាបន្ទាប់ពីការ លក់ក្រុមហ៊ុនរបស់ពួកគេទៅឲ្យ ក្រុមហ៊ុនអ្នកលក់រាយ Stockmann ។ ប្រភពដដែលបានសរសេរតៀតថា ម៉ាកយីហោលោកខាងលិចផ្សេងទៀត ក៏កំពុងពង្រីកពាណិជ្ជសញ្ញារបស់ពួកគេ នៅក្នុងប្រទេសរុស្សីវិញផងដែរ ដោយសង្ឃឹមថានឹងត្រលប់មកការ ជួញដូរវិញក្នុងពេលឆាប់ៗនេះ។ យីហោHugo Boss បានចូលរួមក្នុងបញ្ជីនៃម៉ាកអាជីវកម្មសំខាន់ៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីបានយល់ព្រមដោះលែងអ្នកយកព័ត៌មាន Wall Street Journalដែលមានឈ្មោះ Evan Gershkovich និងអតីតទាហានម៉ារីនអាមេរិក Paul Whelan ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរ អ្នកទោសដ៏សំខាន់ជាមួយលោកខាងលិច ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។ ការដោះដូរអ្នកទោសបានកើតឡើង នៅក្នុងប្រទេសជាច្រើន ហើយត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ ការដោះដូរអ្នកទោសធំចុងក្រោយ បានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២២ដោយសហរដ្ឋអាមេរិក...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃពុធថា សមត្ថភាពនៃសង្គ្រាមអេឡិចត្រូនិចរបស់រុស្ស៊ី បានធ្វើឱ្យគ្រាប់បែកឆ្លាតវៃរបស់លោកខាងលិច ក្លាយជា “គ្មានប្រយោជន៍” នៅក្នុងជម្លោះអ៊ុយក្រែន។ ជាមួយនឹងប្រព័ន្ធនាំផ្លូវរបស់គ្រាប់បែកទាំងនោះ ច្របូកច្របល់ អាវុធទាំងនេះមួយចំនួនត្រូវបានគេរាយការណ៍ថា បានចូលនិវត្តន៍ ឬលែងប្រើ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការវាយលុកសមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤...
កាហ្សាក់ស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងឡើងវិញនូវការរួបរួម របស់ពួកគេក្នុងការទប់ទល់ នឹងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅខាងក្រៅនៃ កិច្ចប្រជុំកំពូលក្នុងតំបន់ ក្នុងប្រទេសកាហ្សាក់ស្ថាន។ លោក ពូទីន បានប្រាប់លោក ស៊ី ថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនគឺជា “កត្តាស្ថិរភាពដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ”...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ កូរ៉េខាងជើង សម្រាប់មិត្តភាព និងការគាំទ្រ ហើយបានសន្យាថា នឹងជួយទីក្រុងព្យុងយ៉ាង ក្នុងការតស៊ូដើម្បីឯករាជ្យ និងអត្តសញ្ញាណរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមុថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...