ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យបញ្ចេញគ្រឿងចក្រ ធ្វើការកាយប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ ប៉ុន្តែមិនអនុញ្ញាត្តឲ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដារបច្ចេកទេសឡើយ ។ ការណែនាំរបស់លោក ឃួង ស្រេង ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពុន ប្រឡាយស្ថានីយ៍លូប្រាំ ជាមួយការពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលបំណង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ ហើយក្រោយបញ្ចប់គម្រោងមួយនេះ រាជធានីភ្នំពេញ នឹងលែងលិចលង់ទៀតហើយ ។ ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ពន្ធ័ចុះពិនិត្យប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពុន និងប្រឡាយស្ថានីយ៍បឹងត្របែក...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០មេសានេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នា ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើង នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អាជីវករ ជាពិសេសអ្នកលក់ដូរ គ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ជុំវិញផ្សារដើមគរចាស់ មកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរ ខិតខំរៀបចំជូន ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ស្ថិននៅខណ្ឌព្រែកព្នៅ និងបញ្ឈប់ ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ ។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសាររំលែកទុក្ខ ជូនចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុកក្មេក គឺអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេក អៀក) ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១៧...
ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំការលេងល្បែង ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នាថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៤ នៅរមណីយដ្ឋានវត្តភ្នំ ។ ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូបសត្វនាគ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញក្នុងកិច្ចប្រជុំ ការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយសមាជិកសហគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុដាល់ហ្គោ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អភិបាលខណ្ឌឬស្សីកែវទេីបចូលកាន់តំណែងថ្មី លោក ជិន ប៊ុនធឿន ឱ្យបន្តខិតខំដោះស្រាយ បញ្ហាទំនាស់ដីធ្លី និងទប់ស្កាត់នូវទំនាស់ដីធ្លីថ្មី កុំឲ្យកើតមានឡើងទៀត ។ លោក ឃួង ស្រេង បានណែនាំឲ្យអភិបាលខណ្ឌឬស្សីកែវ ដែលទើបឡើងថ្មី ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ពិសេសការរក្សាសន្តិសុខសណ្ដាប់ធ្នាប់...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ កុម្ភៈនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥០០នាក់ ចូលរួមដង្ហែរ ។ ក្នុងឱកាសបិទយុទ្ធនាការនេះដែរ...
ភ្នំពេញ៖ ដោយសារអ្នកជំងឺគ្រុនឈាមមានការកើនឡើង គួរឲ្យព្រួយបារម្ភនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយ មានមន្ទីរសុខាភិបាល និងមន្ទីរពាក់ព័ន្ធ ព្រមអភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឲ្យបាន នូវការរីករាលដាល នៃជំងឺគ្រុនឈាមនេះ ។ នៅក្នុងកិច្ចប្រជុំរៀបចំផែនការ បាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកុម្ភៈនេះ...