ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រកាសឱ្យដឹងថា កម្ពុជា នៅតែជាកន្លែង ដែលមានវត្តមានសត្វទន្សោងច្រើនជាងគេ នៅលើពិភពលោក ខណៈបច្ចុប្បន្នមានប្រមាណជាង ១៥០០ ក្បាល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្ត្រា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២...
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ តម្រូវការនៃបរិភោគសាច់សត្វព្រៃគឺជាកត្តាចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។ របាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរីបានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន១,៣៥៣គីឡូក្រាម ត្រូវបានរឹបអូស ខណៈដែលសាច់ទាំងនោះមានចរាចរណ៍ក្នុងទីផ្សារជួញដូរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី រឹបអូសបានសាច់សត្វព្រៃសរុបជាង២០០គីឡូក្រាម ពេលចុះបង្រាបនៅតាមទីផ្សារ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ គឺនៅមានបទល្មើសខ្នាតតូចដែលចាំបាច់ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលវេលា។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតប្រឆាំងនឹងការសម្អាតប្រាក់ ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នាថ្ងៃទី១៣ កក្កដា លោក នេត្រ ភក្ត្រា...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រជាពលរដ្ឋ កុំឲ្យជឿលើការហូបសាច់សត្វព្រៃថា ជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឲ្យសុខភាពរបស់អ្នកបរិភោគ និងប្រើប្រាស់កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។ ក្នុងឱកាសបើកយុទ្ធនាការ ផ្លាស់ប្តូរឥរិយាបថសង្គម លើកទី២ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា នាថ្ងៃ២២ មិថុនា លោក នេត្រ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា អន្ទាក់ ចំនួន ៦១ ៦១១ ត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ ២០២១ និងកាំភ្លើងកែច្នៃ ៧៥៨ គ្រឿងត្រូវបានដកហូតដែរ ហើយក៏មានសត្វព្រៃជាច្រើនត្រូវបានសង្គ្រោះជីវិតផងដែរ ។ តាមរយៈគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថាននាថ្ងៃ១៩ មករា លោក នេត្រ...
ភ្នំពេញ ៖ បើតាមលោក នេត្រ ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ឈ្លូសបន្លឺសំឡេងខ្លាំង និងតតបគ្នារហូតដល់ រយៈពេល១ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះ អាចឮរហូតដល់ ១ គីឡូម៉ែត្រ។ លោក នេត ភត្រាបានរៀបរាប់ក្នុងហ្វេសប៊ុក នាថ្ងៃ១៦ វិច្ឆិកាថា សត្វប្រភេទនេះ កំពុងប្រឈមនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ដំរីអាស៊ី កំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោក ដោយសារការបរបាញ់ ដាក់អន្ទាក់ ជម្លោះរវាងមនុស្ស និងសត្វដំរី និងចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុក ដែលទាំងអស់គ្នាចាំបាច់ចូលរួមការពារ និងអភិរក្សសត្វដំរីឲ្យបានគង់វង្ស។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងឱកាសទិវាដំរីពិភពលោក ១២ សីហា...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងកំពុងរៀបចំដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ» ដោយសារ តែភាពសំខាន់នៃតំបន់នេះ ផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ការគ្រប់គ្រង និងញែក សំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឲ្យបានច្រើនអស់លទ្ធភាពនោះ សំណល់សំរាមដែលបោះចោលលើទីលាន នឹងមានបរិមាណតិចតួចប៉ុណ្ណោះ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងកម្មវិធីប្រគល់ និងទទួលទ្រុងសំណាញ់ ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពតដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡា តាមរយៈក្រសួងបរិស្ថាន នាថ្ងៃទី១៧...