ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអភិវឌ្ឍន៍កងទ័ពជើងទឹក ខណៈដែលកងនាវាចរប៉ាស៊ីហ្វិក របស់ប្រទេសនេះ កំពុងឆ្លងកាត់ការត្រួតពិនិត្យមួយភ្លែត។ លោក ពូទីន បានធ្វើការកត់សម្គាល់ នៅពេលឮរបាយការណ៍នៅក្នុង វិមានក្រឹមឡាំងពីរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ស្តីពីការត្រួតពិនិត្យគួរឱ្យភ្ញាក់ផ្អើល នៃការត្រៀមខ្លួនប្រយុទ្ធរបស់ប្រទេស ។ លោក...
គៀវ៖ អតីតមេបញ្ជាការរុស្ស៊ី លោក Igor Girkin បានចំអកឱ្យការសន្យា របស់មេដឹកនាំវិមានក្រឹមឡាំង ក្នុងការបង្កើនចំនួនគ្រាប់បែក សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅសមរភូមិមុខ ក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រកាសពីការកើនឡើងនៅក្នុងវីដេអូថ្មីមួយ ដែលចេញផ្សាយដោយក្រសួងការពារជាតិ ។ វាកើតឡើងជាងមួយឆ្នាំបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបញ្ជាឱ្យចាប់ផ្ដើមប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែនកាលពីខែកុម្ភៈមុន។...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តកាលពីថ្ងៃសុក្រ នូវកំណែថ្មីនៃគោលគំនិត គោលនយោបាយការបរទេស ដែលក្នុងនោះ រុស្ស៊ីបង្ហាញពីចេតនារបស់ប្រទេស ក្នុងការបញ្ចប់អនុត្តរភាព របស់សហរដ្ឋអាមេរិក។ ឯកសារបានឲ្យដឹងថា ដើម្បីកសាងពិភពលោកពហុប៉ូល រុស្ស៊ីនឹងផ្តោតលើការលុបបំបាត់ ការត្រួតត្រារបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការពិភពលោក និងបង្កើតលក្ខខណ្ឌ ដើម្បីទប់ទល់នឹង “មហិច្ឆតាថ្មីអាណានិគម និងអនុត្តរភាព”។ រុស្ស៊ីបានហៅសហរដ្ឋអាមេរិកថា...
បរទេស៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រសិនបើប្រទេសអាល្លឺម៉ង់ សម្រេចចិត្តអនុវត្តសេចក្តីសម្រេច របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស្តីពី “ការចាប់ខ្លួន” ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នោះ វានឹងស្មើនឹងការប្រកាស សង្គ្រាមលើប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnit ចេញផ្សាយនៅថ្ងៃទី២៣...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានច្រានចោលទំនាក់ទំនង កាន់តែស៊ីជម្រៅរវាងចិន និងរុស្ស៊ីថា ជា “អាពាហ៍ពិពាហ៍នៃភាពងាយស្រួល ពោលគឺជាការព្រាងទុកមុន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazera ។ លោក Blinken បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃពុធបន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចែករំលែកហេតុផលជាក់ស្តែងថា ហេតុអ្វីបានជាលោកមិនបញ្ជាឱ្យមាន ការឈ្លានពានពេញលេញលើ អ៊ុយក្រែនក្នុងឆ្នាំ២០១៤ ។ នៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី 1 ដែលគ្រប់គ្រងដោយរដ្ឋ លោក ពូទីន បានអះអាងថា លោកចង់ដោះស្រាយភាពចលាចល នៅក្នុងតំបន់ដោយមិនធ្វើសង្គ្រាម។ យោងតាមសារព័ត៌មាន TASS ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី លោក ពូទីន បានលើកឡើងថា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិចជុំវិញ សង្រ្គាមអ៊ុយក្រែនថា ជាសមរភូមិអត្ថិភាពសម្រាប់ការ រស់រានមានជីវិតរបស់រុស្ស៊ី និងពលរដ្ឋរុស្ស៊ី ហើយបានថ្លែងថា លោកត្រូវបានបង្ខំឱ្យគិតគូរពីសមត្ថភាព នុយក្លេអ៊ែររបស់អង្គការ NATO...
បរទេស៖ មួយឆ្នាំបន្ទាប់ពីរុស្ស៊ីបានបើក ការឈ្លានពានអ៊ុយក្រែនពេញលេញ ការជជែកដេញដោលគ្នាថាតើ សង្រ្គាមលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តឬអត់។ ប្រជាជនរុស្ស៊ី ដែលប្រឆាំងនឹងសង្រ្គាម ដែលភាគច្រើនបានស្វែងរក ការជ្រកកោននៅក្រៅប្រទេស បានបន្ទោសប្រធានាធិបតីរុស្ស៊ី។ សម្រាប់ពួកគេ ភាពវង្វេងស្មារតី របស់លោក បានបណ្តាលឱ្យមានការងាក ទៅរកលទ្ធិផ្តាច់ការនិយមនៅផ្ទះ និងការឈ្លានពានយោធានៅបរទេស។ ក្រុមប្រឆាំងរុស្ស៊ី ដែលកំពុងនិរទេសខ្លួន និងនៅក្នុងពន្ធនាគារទទូចថា...
បរទេស ៖ ក្រុមអ្នកស៊ើបអង្កេត ដែលកំពុងសម្លឹងមើលការ ធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីក្នុងឆ្នាំ២០១៤ បានឲ្យដឹងថា មានការចង្អុលបង្ហាញខ្លាំង ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមលើការផ្គត់ផ្គង់កាំជ្រួច ដែលបានបាញ់ទម្លាក់យន្តហោះនេះ។ ក្រុមស៊ើបអង្កេតរួមគ្នាមកពីប្រទេសចំនួន៦ បានឲ្យដឹងថា “មានការចង្អុលបង្ហាញយ៉ាងខ្លាំងដែលប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តលើការផ្គត់ផ្គង់ Buk TELAR ដល់ក្រុមបំបែកខ្លួនរបស់ DPR (Donetsk...
អ៊ីស្រាអ៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ដែលបម្រើការក្នុងរយៈពេលខ្លី ជាអ្នកសម្រុះសម្រួលនៅគ្រាចាប់ផ្តើម សង្រ្គាមរុស្ស៊ីជាមួយអ៊ុយក្រែន បានថ្លែងថា លោកបានលើកយកការសន្យា ពីប្រធានាធិបតីរុស្ស៊ីថា នឹងមិនសម្លាប់សមភាគីអ៊ុយក្រែន របស់គាត់ឡើយ ។ លោក Naftali Bennett អតីតនាយករដ្ឋមន្ត្រី...