បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតអង់គ្លេសថា បញ្ហាអតិផរណា និងបញ្ហាកូវីដ របស់សហរដ្ឋអាមេរិក គឺគ្មានអ្វីធំដំនោះឡើយ ធៀបទៅនឹងទុក្ខលំបាក របស់អ៊ុយក្រែន នៅពេលនេះហើយអាមេរិក គួរតែគាំទ្រអ៊ុយក្រែន រហូតដល់ទទួលបានជ័យជំនះ។ ក្នុងខណៈដែលអាមេរិក កំពុងជួបវិបត្តិអតិផរណាខ្លាំង មិនធ្លាប់មានរយៈពេល ៤០ឆ្នាំចុងក្រោយ ព្រមទាំងតម្លៃថាមពលហ្គាសឡើងខ្លាំង និងវិបត្តិកូវីដផងនោះមានការស្ទាបស្ទង់មួយចំនួន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសបណ្តេញ ប្រធានទីភ្នាក់ងារសន្តិសុខ SBU ម្នាក់និងព្រះរាជអជ្ញាម្នាក់ចេញពីតំណែង គឺជាមុខងារដ៏មានអំណាចបំផុតមួយ នៅក្នុងប្រទេស។ លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ដែរថា បច្ចុប្បន្នអតីតបុគ្គលិកប្រមាណច្រើនជាង ៦០នាក់ហើយ ដែលធ្លាប់បានបម្រើការងារឲ្យអ៊ុយក្រែន ប៉ុន្តែប្រឆាំងនឹងអ៊ុយក្រែននៅក្នុងតំបន់ ដែលកំពុងកាន់កាប់ដោយ ប្រទេសរុស្សីហើយករណីបទល្មើស ដែលរួមមានទាំងកិច្ចសហប្រតិបត្តិការ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការ ប្រកាសប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងទាញយកសេរីភាពមកវិញនូវ តំបន់ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រុស្សីកន្លងមករួមមានទាំងតំបន់ Donetsk និង Lugansk ផងដែរ។ សេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតីបានធ្វើឡើង ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី របាយការណ៍ដែលបញ្ជាក់ថា យោធារបស់អ៊ុយក្រែនបានធ្វើការបាញ់កាំភ្លើងធំ ទៅលើតាមអគារស្នាក់នៅអគារផ្សារទំនើប និងមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ Donetsk។ លោក...
គៀវ៖ សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសុក្របានជួបជាមួយ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់អ៊ុយក្រែន។ ក្នុងអំឡុងកិច្ចពិភាក្សា លោក Zelensky បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ជំនួយប្រកបដោយប្រសិទ្ធភាព សម្រាប់ទីក្រុងគៀវក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយបានជូនដំណឹងដល់លោក Wallace អំពីតម្រូវការបន្ទាន់នៃ កងកម្លាំងការពាររបស់អ៊ុយក្រែន។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymry Zelensky បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់ Kharkiv ជាលើកដំបូងដែលវាគឺជាតំបន់ប្រយុទ្ធជួរមុខជាមួយនឹងរុស្សីស្ថិតនៅភាគខាងកើតនៃប្រទេស។ ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងជាលើកដំបូងបំផុតដែលលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានធ្វើនៅខាងក្រៅទីក្រុង Kyiv គិតចាប់តាំងតែពីពេលដែលរុស្សីបានបើកយុទ្ធនាការយោធាពិសេសតាំងតែពីថ្ងៃទី២៤ខែកុម្ភៈ។ លោក Zelensky បានថ្លែងទៅកាន់ក្រុមមន្ត្រីយោធានិងកងកម្លាំងទាំងអស់ដែលមានវត្តមាននៅទីនោះថា៖ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាសម្រាប់កិច្ចការងាររបស់អ្នក។ក្រោយមកលោកក៏បានប្រកាសបណ្តេញចេញប្រធានផ្នែកកងកម្លាំងសន្តិសុខក្នុងតំបន់ម្នាក់ផងដែរដែលមិនបានធ្វើកិច្ចការងារដើម្បីការពារជាតិ។ គួរឲ្យដឹងដែរថា Kharkiv គឺជាទីក្រុងធំបំផុតទី២របស់អ៊ុយក្រែនដែលធ្លាប់ត្រូវបានកាន់កាប់ដោយរុស្សីកាលពីខែដំបូងនៃប្រតិបត្តិការយោធាប៉ុន្តែក្នុងខែមេសានិងឧសភាអ៊ុយក្រែនបានធ្វើការវាយបកយកមកគ្រប់គ្រងវិញមួយចំនួនធំហើយបច្ចុប្បន្នក៏បានបើកដំណើរការសកម្មភាពមួយចំនួនរបស់ទីក្រុងឡើងវិញផងដែររួមទាំងផ្លូវរថភ្លើងក្រោមដីផងប៉ុន្តែទោះបីជាយ៉ាងណាអំឡុងនៃការបំពេញទស្សនកិច្ចគេនៅតែអាចលឺសូរសម្លេងគ្រាប់បែកធ្លាក់នៅក្បែរខាងទីក្រុងនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងបើកកិច្ចពិភាក្សាគ្នា មួយតាមទូរស័ព្ទជាមួយនឹងសមភាគី លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ។ ប្រភពដដែលក៏បានឲ្យដឹងដែរថា មេដឹកនាំនៃប្រទេសតួកគីរូបនេះ ក៏នឹងបើកកិច្ចពិភាក្សាគ្នាជាមួយនឹង ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyផងដែរនៅក្រោយជំនួបគ្នាលើកនេះរួចរាល់។ ឆ្លើយតបទៅនឹងសំណួរ របស់ក្រុមអ្នកសារព័ត៌មានរុស្សី...
បរទេស៖ វិមាន Elysee របស់បារាំងបានទទូចថា ប្រធានាធិបតីបារាំងលោក Emmanuel Macron “មិនដែល” បានស្នើឱ្យលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ធ្វើសម្បទានទឹកដី ដើម្បីបញ្ចប់ជម្លោះដែល កំពុងបន្តជាមួយរុស្ស៊ី ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបពិភាក្សាគ្នាជាមួយនឹង អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz អំពីបញ្ហាជំនួយផ្នែកយោធា សម្រាប់អ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែ Zelensky បានបន្តដែរថា៖ ពួកយើងពិតជាអរគុណខ្លាំងណាស់ ចំពោះកិច្ចពិភាក្សាថ្នាក់កំពូលជាមួយ នឹងអាល្លឺម៉ង់និងការព្យាយាម ប្រឹងប្រែងរបស់អាល្លឺម៉ង់ ក្នុងការគាំទ្រមកដល់យើង។ ក្នុងកិច្ចពិភាក្សានោះផងដែរ ភាគីទាំងសងខាងក៏លើកឡើង...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់លោក នឹងមិនចុះចាញ់ឡើយ ក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន ហើយព្រមទាំងរៀបចំខ្លួនរួចជាស្រេចផងដែរ ប្រសិនបើសង្គ្រាមនេះនឹងអាច អូសបន្លាយដល់ ១០ឆ្នាំក្តី។ លោកប្រធានាធិបតី ក៏បានបញ្ជាក់ដែរថា តាមពិតសង្គ្រាមនេះបានចាប់ផ្តើម តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ នៅពេលដែលរដ្ឋាភិបាលទីក្រុងគៀវ បានបើកប្រតិបត្តិការមួយក្នុងការ ទាញយកតំបន់បំបែកខ្លួន Donbass...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានធ្វើការលើកឡើង និងព្រមានថាប្រទេសរបស់លោក នឹងអាចចាប់ផ្តើមងាកទៅមើល និងរៀនសូត្រពីរបៀបនៃប្រទេសអ៊ីស្រាអ៊ែល បានអនុវត្តកន្លងមកក្នុងការរៀបចំ បញ្ហាសន្តិសុខជាតិ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោកប្រធានាធិបតីបានបញ្ជាក់ថា បញ្ហាសន្តិសុខនឹងក្លាយទៅជាគោលដៅ អទិភាពចាំបាច់បំផុតទីមួយ សម្រាប់អ៊ុយក្រែនក្នុងពេលវេលា ខាងមុខហើយព្រមទាំង អាចនឹងធ្វើឡើងកាន់តែជ្រៅជាងនេះ ដល់កម្រិតដែលអាចមានវត្តមានយោធា នៅគ្រប់ផ្លូវទាំងអស់ផងដែរ។ លោកប្រធានាធិបតី បានថ្លែងបែបនេះថា អ៊ុយក្រែននឹងមិនអាចក្លាយ...