ភ្នំពេញ៖ ថ្លែងចេញពីកម្មវិធីចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំយល់ច្រឡំថា ព្រលានយន្ដហោះ សៀមរាបថ្មី ផ្ដល់ប្រយោជន៍ផ្ដាច់មុខដល់ភាគីចិន។ ក្នុងន័យនេះសម្ដេចចង់សំដៅថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក ឱ្យមកទស្សនាក្នុងប្រទេសកម្ពុជា មិនមែនសម្រាប់តែទេសចរចិននោះទេ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបថា ខេត្តសៀមរាប អាចនឹងត្រូវរៀបចំ ឱ្យមានទីក្រុងរណបមួយទៀត នៅនៅតំបន់ព្រលានយន្តហោះថ្មី ខណៈខេត្តមួយនេះ មានការអភិវឌ្ឍស្ទើរគ្រប់វិស័យជាបន្តបន្ទាប់។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួង ស្ថាប័ន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ដ្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ ឱ្យបានកើនខ្ពស់ជាងមុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃ៣១ មីនា នេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ រហូតទៅដល់ជិត១២លានដូស សម្រាប់ចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅថ្ងៃ៣១ មីនា សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានវ៉ាក់សាំងក្នុងដៃនៅពេលនេះ រហូតទៅដល់ជិត១២លានដូស។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា សម្ដេចនៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ខណៈលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងក្នុងត្រកូល គឺជាបេក្ខជនបន្តវេន។ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំយុទ្ធសាស្រ្តស្ដុកប្រេងទុក ដោយមិនពឹងផ្អែកលើវិស័យឯកជន ខណៈសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន បាននិងកំពុងអូសបន្លាយ។ នេះជាប្រសាសន៍សម្ដចតេជោក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងមិនតែងតាំង មុខតំណែង ចំពោះមន្រ្តីរូបណា ដែលមិនចេះប្រើប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ទំនាក់ទំនង ដូចជា Whats App, Telegram, Wechat, Line ឬប្រើ ZOOM សម្រាប់ប្រជុំ...
ភ្នំពេញ៖ ខណៈយុទ្ធនាការឃោសនា បោះឆ្នោតខិតជិតមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចំអកឲ្យគណបក្ស នយបាយមួយចំនួន ដែលតែងតែអះអាងថា នឹងទាមទារយកទឹកដីកម្ពុជាក្រោម និងកោះត្រល់មកវិញ នៅពេលឈ្នះឆ្នោត។ ថ្លែងក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ មីនា ស្អែកនេះ នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គ.ម ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបញ្ចៀសចរាចរណ៍ និងផ្អាកចរាចរណ៍ជា...