ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ដែលត្រូវទទួលការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់ នាល្ងាចថ្ងៃទី៣ ខែមេសា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំសាលារៀនទាំងអស់ គួរឲ្យសិស្សានុសិស្សច្រៀងបទ«នគររាជ» ដោយផ្ទាល់ នៅពេលគោរពទង់ជាតិ ជៀសជាងចាក់ភ្លេង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភ នៅពេលចាក់ភ្លេងគោរពទង់ជាតិម្តងៗ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្រុមអ្នករិះគន់ និងវាយប្រហាររាជរដ្ឋាភិបាល គ្រប់រឿង សូម្បីតែបញ្ហាខ្វះទឹក ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញនោះ បានតែនៅក្រៅប្រទេសទេ បើនៅក្នុងប្រទេសវិញគឺ «ខ្ញង់» ។ ន័យនេះសម្ដេចតេជោ បានព្រមានថា កុំសូវពេក ប្រយ័ត្នជាប់គុកព្រៃស ឬកន្លែងណាទេ ប្រាប់ឲ្យហើយ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់សាសនិក-សាសនិកាឥស្លាម ឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធ នៃពិធីបុណ្យរ៉ាម៉ាឌន។ នាឱកាសអញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧ រួមជាមួយ លោក Anwar Bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់អភិបាលខេត្តយកចិត្តដាក់ចំពោះមន្រ្តីកសិកម្មដែលរដ្ឋមានគម្រោងបញ្ជូនចុះតាមឃុំ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់សាកល្បងមន្ត្រីជំនាញផ្នែកកសិកម្មចំនួន១០នាក់ក្នុងឃុំចំនួន១០ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ការយកចិត្តទុកដាក់ចំពោះអ្នកជំនាញកសិកម្មដែលរដ្ឋគ្រោងបញ្ជូនទៅ ដើម្បីកុំឲ្យគ្នាមានអារម្មណ៍ហេងហាង។ សម្ដេចថា «ទៅដល់ផ្ទះមិនដឹងនៅឯណា រាងចាល រត់មកវិញ ។ អីចឹងអត់មានមន្ត្រីប្រចាំការ អីចឹងរបៀបបញ្ជូនមន្ត្រីកសិកម្មទៅមូលដ្ឋានសុំធ្វើតាមផ្នែកអប់រំនៅទីក្រុងបានប្រាក់ទឹកចិត្តប៉ុន្មាន ជនបទប៉ុន្មាន ទៅកាន់តែឆ្ងាយបានតែច្រើន ហើយសកម្មភាពការងារត្រូវមានកិច្ចសហការពីមន្ត្រីឃុំនិងខេត្តនីមួយៗដើម្បីប្រសិទ្ធភាពការងារ ប៉ុន្តែបើមិនមានកិច្ចសហការទេការងារនៅដដែលព្រោះយើងបានផ្ទេរអំណាចទៅមូលដ្ឋានហើយ”។ នេះជាថ្លែងរបស់សម្តេចក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមានដំណោះស្រាយដល់ប្រជានេសាទនៅតំបន់អភិរក្សផ្សោត ដោយផ្ដល់ជាបណ្ណក្រីក្រ ដើម្បីកាត់បន្ថយការនេសាទនៅតំបន់អភិរក្សនោះ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា «ស្នើឱ្យមានដំណោះស្រាយដល់ប្រជានេសាទនៅតំបន់អភិរក្សផ្សោត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទម្លាក់ទុនប្រមាណ ១០០លានដុល្លារបន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសហាមឃាត់មិនឱ្យអ្នកណាមួយលូកដៃ ចូលការងារវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្ម (កាឌី) ដើម្បីយកដីទៅអភិវឌ្ឍឡើយ គឺមិនអនុញ្ញាតឲ្យមានការដោះដូរជាដាច់ខាត។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានប្រកាសមិនអត់ឱនឲ្យលោកយឹម ស៊ីណន និង លោកហ៊ុន កុសល ជាដាច់ខាតដែលបានប្រមាថលើព្រះចេស្ដាព្រះមហាក្សត្រ និងមាក់ងាយសម្ដេចក្នុងនាមជានាយករដ្ឋមន្រ្តី។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានធ្វើការនាំខ្លួន យុវជនពីររូប គឺ លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងអស់ បន្តចូលរួមអនុវត្តតាមបេសកកម្មមុខងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» នាថ្ងៃ២០ មីនា សម្តេចតេជោមានមោទកភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...