ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាជួយដាំដើមឈើគ្រប់ទីកន្លែង ពេញផ្ទៃប្រទេស ពិសេសនាំគ្នាជួយទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ។ តាមរយៈគណនី Twitter សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់។ សូមនាំគ្នាដាំដើមឈើរៀងរាល់ថ្ងៃ ដោយកុំយកតែថ្ងៃទី០៩ កក្កដា រុក្ខទិវា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការផ្ទេរធនធានពីថវិការដ្ឋ ជូនមូលនិធិឃុំ សង្កាត់ ហើយអនុក្រឹត្យនេះ មានវិសាលភាពគ្របដណ្ដប់លើរដ្ឋបាលឃុំ សង្កាត់ ទាំងអស់ទូទាំងប្រទេស ។ តារយៈអនុក្រឹត្យ របស់រាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អនុក្រឹត្យនេះ...
ភ្នំពេញ ៖ ឆាណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានឈ្មោះថា«Prime Minister Hun Sen» មានអ្នកភ្ជាប់ច្រើន ជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានា លើពិភពលោក ។ នេះបើយោងតាមក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានថ្លែងដោយក្ដីសង្ឃឹមថា គណបក្សទាំងឡាយ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ក៏ដូចជាអង្គការ នានានៃសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋានផ្សេងៗទៀត ដែលចូលរួមសង្កេតមើល ដំណើរការបោះឆ្នោត នឹងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំអាជ្ញាធរលើកកម្ពស់សមត្ថភាពសិក្សាស្រាវជ្រាវ ដើម្បីឈានទៅវែកមុខ និងបង្ក្រាបឲ្យបានជនដែលជាមេខ្លោង ឬជនជាខ្នងបង្អែក នៃបទល្មើសគ្រឿងញៀន។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំពោះរាជធានី-ខេត្ត ដែលប្រឈមខ្ពស់នឹងបញ្ហាគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ត ផែនការភូមិ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងការណែនាំក្រសួងយុត្តិធម៌ដែលជាសេនាធិការរាជរដ្ឋាភិបាល ត្រូវក្តាប់ និងគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យបានជាប់ជាប្រចាំដែលជាកាតព្វកិច្ចចាំបាច់ ព្រោះក្រុមជ្រុលនិយមនៅតែបន្ដមានវត្តមាននៅកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលាយុត្ដិធម៌ថ្មីរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃ២៦ មិថុនា សម្ដេចតេជោណែនាំដល់ក្រសួងយុត្តិធម៌ ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យបានជាប់ជានិច្ច។ សម្ដេចតេជោលើកឡើងថា «ក្រសួងយុត្តិធម៌ ក្នុងនាមតំណាងជារាជរដ្ឋាភិបាល ក្នុងឧត្តមក្រុមប្រឹក្សាចៅក្រមចាំបាច់ណាស់ត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើងដែលពោរពេញទៅដោយ… គេហៅថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងសំដៅពង្រឹងគណបក្សនយោបាយ ឱ្យមានការទទួលខុសត្រូវទៅលើសេរីភាពប្រជាពលរដ្ឋ ហើយកុំរារាំងពលរដ្ឋទៅបោះឆ្នោត។ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត បានផ្តោតសំខាន់លើការកំណត់លក្ខខណ្ឌរបស់បុគ្គល ដែលឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមិថុនា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន អតីតយុទ្ធជនចំនួន ១០៦ ៩០៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥៣ ៦១០នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គមប្រចាំខែពីរដ្ឋ ។ នេះបើតាមសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ក្រោយបោះឆ្នោតជ្រើសរើស តំណារាស្ដ្ររួច ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត នឹងត្រូវរៀបចំឡើងវិញ ដើម្បីធ្វើយ៉ាងណា ឱ្យមានសមាជិករាជរដ្ឋាភិបាល ចុះទៅតាមបណ្ដាខេត្តនានាបន្ដទៀត។ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បើច្បាប់ស្ដីពីការបោះឆ្នោតថ្មី ចូលជាធរមានហើយនោះ ក្រុមប្រឆាំងធ្វើពហិកា មិនទៅចូលរួមបោះឆ្នោត នាពេលខាងមុខនេះ ស្មើនឹងសម្លាប់សិទ្ធិនយោបាយខ្លួនឯង។ នាឱកាសអញ្ជើញបិទ កិច្ចប្រជុំបូកសរុបសកម្មភាព និង លទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិ...