ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់តាំងលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស ៕
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវបន្តខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍៣ ក្នុងកិច្ចប្រតិបត្តិការ ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈទាំងអស់ ត្រូវធ្វើការបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ មានអង្គការចាត់តាំង ព្រោះមេខ្លោង និងអ្នកប្រព្រឹត្តបទល្មើសនេះ ស្ទើរតែសុទ្ធសឹង ជាជនបរទេសទាំងអស់។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេច...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋរចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបចំនួនជាង ១៤លានដុល្លារអាមេរិក ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់...
ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាដាច់ណាត់ ដល់សមត្ថកិច្ចមានជំនាញគ្រប់ជាន់ថ្នាក់ ត្រូវបង្ក្រាបករណីជួញដូរមនុស្ស នៅកម្ពុជាឲ្យបាន ព្រោះមិនអាចគ្រាន់ តែជួយជនរងគ្រោះហើយ ចប់ភារកិច្ចនោះទេ ត្រូវចាប់ខ្លួនជនល្មើស និងបង្ក្រាបទីតាំងពាក់ព័ន្ធ អំពើជួញដូរមនុស្ស។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេច តែងតាំងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ពីអនុប្រធាននាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ជាស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំង ជាអគ្គស្នងការរងនគរបាលជាតិវិញ ៕
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ នាឱកាសនោះ សម្ដេច ស ខេង បានរំលឹកថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំ តាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល បានចូលរួម ចំណែកជួយដោះស្រាយ ពិសេសរាល់សេចក្ដី ត្រូវការប្រជាពលរដ្ឋ ដើម្បីបម្រើឱ្យជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) បានអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធ នៃបណ្ដាប្រទេសជាមិត្ត បន្តកិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីបង្ការនិងទប់ស្កាត់ អំពើជួញដូរមនុស្សនៅកម្ពុជា។ យោងតាមសេចក្ដីអំពាវនាវ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ...