ភ្នំពេញ៖ ខែមករា ឆ្នាំ២០២២ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង បានឆ្លើយតប និងដោះស្រាយចំនួន ១១គណនី និង៤៤គណនីទៀត កំពុងស្ថិតដំណាក់កាលដោះស្រាយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំ ដល់មន្ដ្រីពន្លត់អគ្គិភ័យថា ដាច់ខាត មិនត្រូវទារថវិកា ពីប្រជាពលរដ្ឋ នៅពេលចុះអន្ដរាគមន៍ ពន្លត់អគ្គិភ័យឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ដោយសារតែប្រជាពលរដ្ឋមិនមានភាពកក់ក្ដៅ ជាមួយមន្ដ្រីថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ទើបមានពលរដ្ឋដាក់ពាក្យបណ្ដឹង តាមគេហទំព័ហ្វេសប៊ុក សម្ដេចផ្ទាល់បែបនេះ។ ជារៀងរាល់ខែពលរដ្ឋ ដែលបានដាក់ពាក្យបណ្តឹង តាមហ្វេសប៊ុកមានជាហូរហែរ ហើយក៏ត្រូវបានក្រុមការងារ បញ្ជូនទៅជំនាញ និងមានខ្លះបានដោះស្រាយចប់ ជាស្ថាពរផងដែរ ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេស បង្ការកុំឲ្យសមាជិកគ្រួសារពាក់ព័ន្ធគ្រឿងញៀន។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា និស្សិតកម្ពុជា ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី នឹងយកចំណេះដឹងមកចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិវិញ។ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន២៧រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានអបអរសាទរ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជា នៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន ប្រកបដោយហានិភ័យខ្ពស់ បណ្ដាលមកពីគ្រឿងញៀន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣១ មរាក សម្ដេច ស ខេង បានថ្លែងបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ហេីយចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការ ដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៥៩២ករណី ក្នុងនោះដោះស្រាយរួចចំនួន ៥៣៦ករណី ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទូតអារ៉ាប៊ីសាអូឌីត ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងផ្ដល់ឱកាសឲ្យស្មើៗគ្នា ចំពោះប្រជាពលរដ្ឋនៅកម្ពុជា ដែលកាន់សាសនាព្រះពុទ្ធ និងកាន់សាសនាឥស្លាម ដោយចាត់ទុកជាពលរដ្ឋខ្មែរតែមួយ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Saud F.M. AI Suwelim...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំនាយក នាយករង និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវធ្វើយ៉ាងណាឲ្យសាលាមានលក្ខណៈទំនើប វិជ្ជាជីវៈ ហើយបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួលជំនាញពិតប្រាកដ ប្រកបដោយសមត្ថភាពខ្ពស់។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយក នាយករង និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន...