ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី០៥ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-10_08-41-04-1024x682.jpg)
សូមបញ្ជាក់ថា វេទិកាភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាបរិយាកាសដ៏ថ្លៃថ្លាមួយ សម្រាប់ អង្គការបានជួបជុំ ដើម្បីឆ្លុះបញ្ចាំង ការអនុវត្តល្អ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមមួយ តាមរយៈការលើកកម្ពស់នូវស្មារតី នៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ ប្រកបដោយបរិយាបន្ន និងសាមគ្គីភាព ។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-10_08-41-08-1024x682.jpg)
លើសពីនេះ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាល នាឆ្នាំកន្លងមក រាជរដ្ឋាភិបាល សម្រេចបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធាន មនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដែលអាទិភាពចំបងៗទាំងនេះ ជំរុញឱ្យប្រទេសកម្ពុជាក្លាយជា ប្រទេសចំណូលមធ្យមកំរិតទាប នៅឆ្នាំ២០១៥ ហើយឈានឆ្ពោះ ទៅជាប្រទេសចំណូល មធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-10_08-41-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-10_08-41-17-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-10_08-41-20-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-10_08-41-23-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)