ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើការសិក្សារៀបចំយុទ្ធសាស្ត្រ ត្រៀមផលិតពូជស្រូវសម្រាប់ ប្រជាជនពេលមានតម្រូវការ និងឲ្យប្រជាជនចំណាយពូជតិច ទទួលប្រាក់ចំណេញច្រើន។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះ ដោយទឹក ជំនន់ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបងនាព្រឹក ថ្ងៃទី២៤តុលាឆ្នាំ២០២២ សម្តេច តេជោបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ...
ភ្នំពេញ៖ តាមរយៈសារអបអរសារទរ ជូនចំពោះមេដឹកនាំចិន ដែលបានជាប់ឆ្នោត ជាអគ្គលេខាធិការ គណបក្សកុម្មុយនីស្តចិនសារ ជាថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំ របស់លោក ស៊ី ជិនពីង ពិភពលោកបានសាទរ ចំពោះជោគជ័យដ៏ធំធេង របស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលទើបនឹងឡើងកាន់តំណែងក្ដៅៗ ឱ្យធ្វើការសិក្សាស្រាវជ្រាវ និងបញ្ជួនអ្នកបច្ចេកទេស ជួយដល់ប្រជាកសិករ ធ្វើយ៉ាងណាឱ្យការផលិតបានផល និងទទួលបាននូវប្រាក់ចំណេញច្រេីន ដោយប្រើប្រាស់ពូជនិងជី តិច។ ថ្លែងក្នុង ឱកាសអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះ មិនទាន់មានប្រទេសណាមួយ អាចគ្រប់គ្រងការប្រែប្រួលអាកាសធាតុ បាននៅឡើយទេ ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះស្របពេលដែល ប្រទេសនៅលើពិភពលោក រាប់ទាំងមហាអំណាច សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជិតខាងកម្ពុជាផង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារ អបអរសាទរខួបទី៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យ អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ ខេត្តបន្ទាយមានជ័យ ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដែលស្ថិតជាប់ នឹងខេត្តរបស់ខ្លួន ដូចជាប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មឱ្យបានល្អប្រសើរ ។...
ភ្នំពេញ ក្រោយចប់ពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយសម្រាលទុក្ខលំបាក ក្នុងជីវភាពដល់ស្ត្រីម្នាក់ ដែលមានកូនស្រីកើតជំងឺ អូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។ ដោយក្តីអាណិតអាសូរជាពន់ពេក ខណ:ដែលស្ត្រីជាម្ដាយបានពរកូនទាំងមានជំងឺនេះមកចូលរួមក្នុងកម្មវិធីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យលោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំសម្រាប់ដោះស្រាយជីវភាពផងដែរ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការស្ម័គ្រចិត្ត រុះរើលំនៅឋាន មិនស្របច្បាប់ របស់ប្រជាពលរដ្ឋ ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច នឹងបន្តឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខ ខណៈការមូលត្រកូលរបស់ សមាជិកបក្សមានភាពរឹងមាំ ជិតកន្លះសតវត្សរ៍ ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣...