ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការណែនាំ ឲ្យដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់បាត់បង់ជីវិត ឬរបួស ដល់អ្នកដទៃ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី២ ឆ្នាំ២០២១-២០៣០ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតី ទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បានចូលរួមក្នុងការរៀបចំដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញសមាគម មិត្តនគរបាលកម្ពុជា ត្រូវធ្វើសកម្មភាព ជាគុណប្រយោជន៍ ដល់នគរបាលជាសមាជិក ព្រមទាំងបំពេញតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ។ ក្នុងពិធីបិទមហាសន្និបាត របស់សមាគមមិត្តនគរបាលកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ក្នុងឱកាសសំណេះសំណាល ជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅថ្ងៃទី២...
កណ្ដាល ៖ លោកឧបនាយកដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកម្មវិធីកំណែ ទម្រង់នគរបាលជាតិ ដោយផ្អែកលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់យុវរាជរដ្ឋាភិបាល ។ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅថ្ងៃ៤ តុលា លោកឧបនាយកដ្ឋមន្រ្តី...
ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានស្នើលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើការជាមួយ ក្រសួង-ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យឡើងវិញ អំពីគោលការណ៍ ឬនីតិវិធី នៃការតែងតាំង ផ្លាស់ប្ដូរប្រធានការិយាល័យអប់រំ យុវជន និងកីឡា...
ភ្នំពេញ ៖ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក...
ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើត គណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរង នគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ និងចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ សូមរំលឹកថា គណៈកម្មការសិក្សានេះមាន សន្ដិបណ្ឌិត ម៉ៅ...
ភ្នំពេញ ៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃក្រសួងមហាផ្ទៃ ត្រូវបន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាបានសាមគ្គីភាព ឱ្យកាន់តែរឹងមាំ ។ ក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមផ្ទៃ នាថ្ងៃទី៨...
ភ្នំពេញ ៖ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ បន្ដពិនិត្យឡើងវិញ ចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្នសេវា ធ្វើលិខិតឆ្លងដែន មានតម្លៃ១១៥ដុល្លារ ប្រើពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទល្បឿនលឿនតាមតម្រូវការ របស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់...