ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញប្រទេសហ្វីលីពីន ឱ្យបញ្ឈប់សកម្មភាពរំលោភបំពាន និងការញុះញង់នៅក្នុងដែនសមុទ្រ Huangyan Dao ។ អ្នកនាំពាក្យចិន Lin Jian ក៏បានឲ្យដឹងផងដែរថា ប្រទេសចិន នឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។ លោកបានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ...
ហ្វីលីពីន៖ ការធ្លាយកំពុបប្រេងចេញពី នាវាដឹកប្រេងនៅលើដែនសមុទ្រ ដែលបានលិចនៅឆ្នេរសមុទ្រ Manila Bay ប្រទេសហ្វីលីពីន បានទៅហូរអណ្តែតដល់ច្រាំង នៃភូមិនេសាទដែលនៅក្បែរនោះ ដោយបានគំរាមកំហែងដល់សុខភាព និងជីវភាពរស់នៅរបស់អ្នកនេសាទ ខណៈដែលកិច្ចខិតខំប្រឹងប្រែង បានចាប់ផ្តើមបូមប្រេងចេញ ។ នាវា MT Terra Nova កំពុងផ្ទុកប្រេងឥន្ធនៈឧស្សាហកម្ម ១,៥លានលីត្រ នៅគ្រាដែលវាបានលិច នៅក្នុងសមុទ្រពីឆ្នេរសមុទ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានទីក្រុងម៉ានីលប្រឆាំងនឹង ការធ្វើជាម្ចាស់ផ្ទះស្តុកប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ ដោយបញ្ជាក់ថា ទីបំផុតវាអាចបង្កឱ្យមាន ការប្រណាំងប្រជែងអាវុធ នៅក្នុងតំបន់។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃសៅរ៍ ខណៈដែលលោកបានជួប ជាមួយសមភាគីហ្វីលីពីន លោក Enrique Manalo...
ម៉ានីល៖ ក្រុមប្រឹក្សាឧតុនិយមម៉ានីល បានប្រកាសជាផ្លូវការនូវស្ថានភាព គ្រោះមហន្តរាយនៅក្នុងតំបន់ រដ្ឋធានីនៅថ្ងៃពុធនេះ ខណៈភ្លៀងបាននឹងកំពុងធ្លាក់ចុះដោយសារ ខ្យល់មូសុងនិរតីដែលបានបង្កឲ្យមានព្យុះទីហ្វុង Gaemi កើតឡើង ហើយបានបណ្តាលឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ផ្សេងៗនៃរដ្ឋធានីរបស់ហ្វីលីពីន ។ គ្រោះទឹកជំនន់កើនឡើងដែលមានជម្រៅ៧ហ្វីត នៅក្នុងតំបន់មួយចំនួនដោយបានបង្ខំឱ្យ រដ្ឋាភិបាលជម្លៀសប្រជាជនដែលរស់នៅជិត ឈូងសមុទ្រម៉ានីល និងទន្លេទៅកាន់ទីទួលសុវត្ថិភាព និងបានបិទសាលារៀន និងការិយាល័យជាច្រើនផងដែរ ។ ខណៈដែលឧតុនិយមម៉ានីល ត្រូវបានដាក់ឱ្យស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយ...
ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន គ្រោងរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាខែសីហា នៅរដ្ឋធានីម៉ានីល ដើម្បីរួមគ្នារិះរកវិធីសាស្ត្រ លើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសទាំងពីរឲ្យឡើង មួយកម្រិតទៀត ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ គម្រោងនេះ ត្រូវបានធ្វើឡើងរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រី Flerida Ann Camille...
ដើម្បីចៀសវាងបន្តបំផ្លិចបំផ្លាញ ដល់បរិស្ថានអេកូឡូស៊ី នៃថ្មប៉ប្រះទឹក Ren’ai ថ្ងៃទី១០ខែកក្កដា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី៨ ខែកក្កដា 《របាយការណ៍ ស្តីពីការស៊ើបអង្កេត អំពីករណី ដែលនាវាចម្បាំង ហ្វីលីពីនទុក ចោលដោយ ខុសច្បាប់...
ភ្នំពេញ៖ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille...
ម៉ានីល៖ ប្រមុខយោធា របស់ប្រទេសនេះបានឲ្យដឹងថា កងទ័ពហ្វីលីពីននឹងការពារខ្លួន ប្រសិនបើត្រូវបានវាយប្រហារ នៅក្នុងដែនទឹកអធិបតេយ្យភាព ក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយឆ្មាំសមុទ្រចិន កាលពីខែមុន ដែលធ្វើឲ្យទាហានរបស់ខ្លួនម្នាក់រងរបួស ។ លោកឧត្តមសេនីយ៍ Romeo Brawner បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជា មួយប្រធានាធិបតីលោក Ferdinand Marcos ថា...
ម៉ានីល៖ ព្រឹទ្ធសមាជិកហ្វីលីពីន បានជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីន ធ្វើការសន្យាឱ្យបានល្អ ក្នុងការផ្តល់សំណង “ត្រឹមត្រូវ និងមានន័យ” សម្រាប់ស្ត្រីហ្វីលីពីន ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះបន ក្នុងសម័យសង្គ្រាមរបស់ជប៉ុន។ ព្រឹទ្ធសមាជិកហ្វីលីពីនលោកស្រី Risa Hontiveros បានឲ្យដឹងថា មានតែស្ត្រីហ្វីលីពីន ១៨នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត នៅក្នុងប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ននេះ ហើយវាដល់ពេលដែល ត្រូវផ្តល់សំណងដល់ពួកគេ និងគ្រួសាររបស់ពួកគេហើយ។ លោកស្រីបានលើកឡើងថា...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន ហៅកាត់ថា DOH បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ហ្វីលីពីន មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមរហូតដល់២០៥នាក់ហើយចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមិថុនា កន្លងនេះថា ខណៈដែលករណីឆ្លងទាំងនេះបាននឹងកើនឡើងស្របពេលឈានដល់ រដូវភ្លៀង ។ នាយកដ្ឋានសុខាភិបាលបានឲ្យដឹងនូវរបាយការណ៍ “ការកើនឡើងជាបន្តបន្ទាប់”នៃករណីឆ្លងជំងឺ ដែលបង្កឡើងដោយសត្វមូសខ្លាខាំ ។ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមិថុនា...