កង់បេរ៉ា៖ របាយការណ៍របស់រដ្ឋាភិបាលបានរកឃើញថា ការកើនឡើងនៃភាពធ្ងន់ធ្ងរ និងអាំងតង់ស៊ីតេនៃរលកកំដៅ កំពុងជំរុញឱ្យមានការកើនឡើងនៃចំនួនប្រជាជនអូស្ត្រាលី ដែលសម្រាកនៅមន្ទីរពេទ្យ ដោយសារតែអាកាសធាតុខ្លាំង។ យោងតាមរបាយការណ៍ ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានសុខភាព និងសុខុមាលភាពអូស្ត្រាលី (AIHW) នៅថ្ងៃព្រហស្បតិ៍នេះ ចំនួនប្រជាជនអូស្ត្រាលី បានចូលមន្ទីរពេទ្យ សម្រាប់ការរងរបួស ដែលទាក់ទងនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជារលកកំដៅ ភ្លើងឆេះព្រៃ និងព្យុះ បានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ប្រភពបានរកឃើញថា រវាងឆ្នាំ២០១២...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ អាកាសធាតុនៅប្រទេសកម្ពុជា ចាប់ផ្តើមចុះត្រជាក់ ដូច្នេះប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព។ យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-២០ ធ្នូ ចេញផ្សាយដោយ ក្រសួងធនធានទឹក នាថ្ងៃនេះ បានឱ្យដឹងថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពល...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រនូវគម្រោងនានា ក្នុងវិស័យអាទិភាពមួយចំនួនរបស់កម្ពុជា ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ាសាស៊ូហ្គូ អាសាការ៉ា (Masatsugu Asakawa)...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក ត្រូវបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ។ ក្នុងនោះនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៧-៩ខែកញ្ញាផងដែរ ៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុ នៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល ៥ខែ កាលពីឆ្នាំ២០២១។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១ មិថុនា បានបញ្ជាក់ថា ដោយឡែកស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកំដៅខ្សោយ...
ភ្នំពេញ៖ នៅក្នុងរយៈពេល១សប្តាហ៍ទៅមុខ (ចាប់ពីថ្ងៃ១៨-២៤ ឧសភា) កម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីបង្គួរទៅខ្លាំង ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានស៊ីតុណ្ហភាពអប្បបរិមាពី២៤-២៦អង្សាសេ និងស៊ីតុណ្ហភាពអតិបរិមា ពី៣៣-៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកំរិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ពោរអំឡុងពេលមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងវៀតណាម ធ្វើឲ្យមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងចុះត្រជាក់បន្តិចថែមទៀតផង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៦អង្សារសេ និងសីតុណ្ណភាពអតិបរមា ពី៣១-៣៤អង្សារសេ...
វ៉ាស៊ីនតោន៖ ព្រឹត្តិការណ៍អាកាសធាតុសរុបចំនួន ២០លើក ដែលកើតឡើងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ដែលត្រូវបានកត់ត្រា ដោយមជ្ឈមណ្ឌលជាតិសម្រាប់ ព័ត៌មានបរិស្ថានរបស់សហរដ្ឋអាមេរិក (NCEI) បានធ្វើឱ្យប្រទេសនេះខាតបង់ យ៉ាងហោចណាស់ជាង ១៤៥ ពាន់លានដុល្លារ។ រាល់ព្រឹត្តិការណ៍អាកាសធាតុ ឬអាកាសធាតុទាំងនោះជាលក្ខណៈបុគ្គល បាននាំឱ្យមានការខាតបង់យ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ហើយពួកវាទាំងអស់បានរួមចំណែក ដល់ការស្លាប់របស់មនុស្ស ៦៨៨នាក់ នៅទូទាំងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រសួងធនធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២២-២៨ ធ្នូ កម្ពុជាបានទទួលរង ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)ខ្សោយ ដោយធ្វើឲ្យតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦមានសីតុណ្ហភាពពី១៥-១៧អង្សាសេ និងតំបន់ទំនាបកណ្តាលសីតុណ្ហភាព ពី១៦-១៨អង្សាសេ ចំណែកតំបន់មាត់សមុទ្រពី ១៧-១៩អង្សាសេ ៕
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកជឿថា សម្ពាធនឹងកើនឡើងលើប្រទេសចិន ឲ្យផ្តល់នូវកិច្ចប្រឹងប្រែង ជាមូលដ្ឋានខ្លាំងឡើង ក្នុងការប្រយុទ្ធប្រឆំាងនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ ជាជាងគ្រាន់តែធ្វើការពិភាក្សាគ្នា រហូតមកទល់ពេលបច្ចុប្បន្ននេះ។ នៅពេលត្រូវគេសួរ នៅក្នុងព្រឹត្តិការណ៍មួយរៀបចំឡើង ដោយវិទ្យាស្ថានក្រុមប្រឹក្សាស្តីពី ចំណងមិត្តភាពការបរទេសថា តើរដ្ឋបាលលោក បៃដិន នឹងពិនិត្យមើលគោលដៅ...