ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ក្នុងយុគសម័យថ្មីនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែធ្វើការរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពពិភពលោក ដោះស្រាយបញ្ហាប្រឈមនានាជាសាកល និងបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសធំៗ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco...
ភ្នំពេញ៖ លោក សយ សុភា និពន្ធនាយកសារព័ត៌មាន ដើមអម្ពិល (DAP-NEWS.COM) នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានទៅបរិច្ឆាគឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាទី ៤ ក្បែរ បូជនីយដ្ឋាន វត្តភ្នំ និងស្ថានទូតអាមេរិកប្រចាំកម្ពុជា។ គិតចាប់ពីឆ្នាំ ២០២៥ លោក...
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា និងនៅភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្នែកសិក្សាអប់រំ។ នៅខេត្តសៀមរាប លោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក...
បរទេស៖ តម្លៃមាសបានកើនឡើងដល់កម្រិតកាន់ខ្ពស់ ក្នុងរយៈពេលជាង ៤ខែមកនេះ គិតត្រឹមថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារការរំពឹងទុកខ្ពស់នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងខែនេះបានធ្វើឱ្យមានការទាក់ទាញរបស់ដុំមាស។ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា Spot Gold បានកើនឡើង 0.3% នៅក្នុងតម្លៃ ៣.៤៥៧,១៦ដុល្លារ ក្នុងមួយអោន...
ហាវ៉ាណា៖ ប្រទេសគុយបា បានថ្កោលទោសការដាក់ពង្រាយយោធា របស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រការ៉ាប៊ីន ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀននៅក្នុងតំបន់។ ក្រសួងការបរទេសគុយបាបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទង្វើដ៏គ្រោះថ្នាក់នេះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងការបង្ហាញកម្លាំង ដែលបំផ្លាញអធិបតេយ្យភាព និងការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ ប្រជាជននៅអាមេរិកឡាទីន និងតំបន់ការាបៀន” ។ ប្រទេសគុយបា បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាវេណេហ្ស៊ុយអេឡា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយហៅការចោទប្រកាន់នេះថា “ជាលេសមិនសមហេតុផល និងគ្មានមូលដ្ឋាន”...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធយុទ្ធភណ្ឌ និងបរិក្ខារពាក់ព័ន្ធនានា ទៅកាន់ប្រទេសអ៊ុយក្រែន ដែលអាចធ្វើទៅបាន ក្នុងតម្លៃប៉ាន់ស្មាន ៨២៥លានដុល្លារអាមេរិក។ អ្នកម៉ៅការសំខាន់នឹងជា 5 Technologies និង CoAspire ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនបានដឹងពីកិច្ចព្រមព្រៀងណាមួយ ដែលបានស្នើឡើងទាក់ទងនឹងការលក់នេះទេ។ អ៊ុយក្រែននឹងប្រើប្រាស់មូលនិធិ ពីប្រទេសដាណឺម៉ាក ហូឡង់ ន័រវែស និងហិរញ្ញប្បទានយោធាបរទេសពីសហរដ្ឋអាមេរិក សម្រាប់ការទិញនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ ABC News បានឲ្យដឹងថាខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើព្រះវិហារនៅសាលាកាតូលិកមួយកន្លែងនៅភាគខាងត្បូងទីក្រុង Minneapolis កាលពីថ្ងៃពុធ ដោយបានសម្លាប់កុមារពីរនាក់ និងយ៉ាងហោចណាស់មនុស្សរាប់សិបនាក់រងរបួស។ ប្រភពដដែលបានសរសេរទៀតថាការបាញ់ប្រហារនេះបានកើតឡើងអំឡុងពេលពិធីដ៏ធំមួយនៅសាលា Annunciation Catholic School ដែលផ្តល់សេវាសិក្សាសម្របា់សិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៨។ ប៉ូលីសក្នុងតំបន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ខ្មាន់កាំភ្លើងបានចាប់ផ្តើមបាញ់កាំភ្លើងតាមបង្អួចព្រះវិហារ។ គាត់ត្រូវបានប្រដាប់ដោយកាំភ្លើងវែង និងកាំភ្លើងខ្លីមួយដើម។ កុមារពីរនាក់ដែលមានអាយុម្នាក់៨ឆ្នាំនិង១០ឆ្នាំត្រូវបានសម្លាប់។ យ៉ាងណាក្តីប៉ូលីសបានបន្ថែមថា៖យើងជឿថាវាជាជនសង្ស័យម្នាក់ក្នុងវ័យ២០ឆ្នាំរបស់គាត់។ យើងជឿថាគាត់បានស្លាប់ហើយ។ ប្រភព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ជម្លោះអ៊ុយក្រែនបានបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗនៅក្នុងតុល្យភាពនៃអំណាចសកល ហើយបានបង្ហាញពីការបញ្ចប់ នៃឧត្តមភាពលោកខាងលិច នេះបើតាមអតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសហរដ្ឋអាមេរិក លោក Gerard Araud បានអះអាងថា។ លោក Araud បានសរសេរនៅក្នុងទស្សនាវដ្តីបារាំង Le Point កាលពីថ្ងៃអាទិត្យថា យើងកំពុងជួបប្រទះការបញ្ចប់នៃយុគសម័យមួយ ដោយបន្ថែមថា ការដួលរលំនៃលំដាប់ដែលបានទទួលមរតកពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២មានន័យថាលោកខាងលិចលែងគ្រប់គ្រងកិច្ចការអន្តរជាតិទៀតហើយ។ លោកបានអះអាងថា ជម្លោះអ៊ុយក្រែនបានបង្ហាញថា...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់កាសែត Corriere della Sera របស់ប្រទេសអ៊ីតាលីថា សមាជិកណាតូមានបំណងផ្តល់ប្រាក់ចំនួន ៥០ ពាន់លានដុល្លារ បន្ថែមទៀតលើជំនួយយោធា សម្រាប់អ៊ុយក្រែន ហើយត្រូវនឹងការរួមចំណែករបស់ខ្លួនពីឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការយោធារបស់ប្លុកលោក Giuseppe Cavo...
បរទេស ៖ យោងតាមការចេញផ្សាយRT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ដោយបង្ហាញថា លោកបានពិភាក្សាអំពីកម្មវិធីការរំសាយ អាវុធនុយក្លេអ៊ែរ ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចប្រជុំនាពេលថ្មីៗនេះ នៅរដ្ឋអាឡាស្កា ។ ប្រធានាធិបតីអាមេរិក បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងនិយាយទៅកាន់អ្នកកាសែត នៅការិយាល័យប្រធានាធិបតី...