បរទេស៖ យោធាអាមេរិកបានបង្កើត ផែនការមួយដែលនឹងឃើញ យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអូស្ត្រាលី ក្នុងបេសកកម្មវិលរយៈពេលវែង ហើយបង្វែរទឹកដីភាគខាងជើង របស់ប្រទេសទៅជាមជ្ឈមណ្ឌលយោធា ដ៏សំខាន់មួយនៅក្នុងការប្រឈមមុខ ដាក់គ្នារបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តាមសេចក្តីរាយការណ៍ មន្ទីរបញ្ចកោណកំពុងស្វែងរកការសាងសង់...
បរទេស៖ យោងតាមការលើកឡើងដោយលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថាសហរដ្ឋអាមេរិកនិងបំណងពិតប្រាកដរបស់ខ្លួន គឺជាការធ្វើឲ្យប្លុកអ៊ឺរ៉ុបចុះខ្សោយទាំងយោធានិងសេដ្ឋកិច្ច។ ថ្លែងទៅកាន់បណ្តាញសារព័ត៌មានបរទេសលោក Lavrov បានថ្លែងបែបនេះថា៖ អ្វីដែលយើងអាចមើលឃើញនៅពេលនេះគឺថាប្លុកអឺរ៉ុប និងពលរដ្ឋអឺរ៉ុប គឺជាអ្នកដែលទទួលរងគ្រោះនិងវិបតិ្តធ្ងន់ធ្ងរ ជាងបណ្តាប្រទេសណាទាំងអស់ ជាពិសេសអាមេរិកចំពោះជំហប្រឆាំងទៅនឹងប្រទេសរុស្សី។ លោកបានបន្តថា៖ ក្នុងនោះចំនួននៃអ្នកសេដ្ឋកិច្ចកាន់តែច្រើនឡើងផងដែរដែល បានធ្វើការលើកឡើងដូចគ្នានេះដែរមិនមែនមានតែប្រទេសរុស្សី នោះឡើយដោយមើលឃើញថាសហរដ្ឋអាមេរិក និងគោលបំណង របស់គេពិតប្រាកដគឺធ្វើយ៉ាងណាឲ្យ មានការបង្ហូរឈាមគ្នានិងធ្វើឲ្យចុះខ្សោយផ្នែក ឧស្សាហកម្មទាំងយោធានិងសកម្មភាពសេដ្ឋកិច្ចរបស់អឺរ៉ុបតែម្តង៕...
បរទេស៖ មន្ត្រីយោធាជាច្រើនរូប កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការសេចក្តីរាយការណ៍ ទៅកាន់បណ្តាញសារព័ត៌មាន The NBC ថាសេតវិមានកំពុងធ្វើការពិចារណា ទៅលើការដកខ្លួនបន្តិចមកវិញ ចំពោះជំនួយយោធា ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចាត់ទុកថា ជាការដាក់ទណ្ឌកម្ម តាមរយៈការសម្រេចចិត្តនៅកិច្ចប្រជុំ OPEC កន្លងមក។ វិធានការនេះនឹងអាចមានទាំងការពន្យាពេល ក្នុងការដឹកជញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលកិច្ចព្រមព្រៀងកន្លងមក រដ្ឋាភិបាលទីក្រុង...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បាន ធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូគឺបានត្រៀមខ្លួន រួចរាល់ហើយក្នុងការ ពិភាក្សាគ្នាដើម្បីអាចបញ្ចប់ជម្លោះ នៅអ៊ុយក្រែនប៉ុន្តែអះអាង រដ្ឋាភិបាលក្រុងគៀវ នៅមិនទាន់រៀបចំខ្លួន នៅឡើយដើម្បីចូលមកតុចរចា។ លោក Putin បានថ្លែងប្រាប់ទៅកាន់កិច្ចប្រជុំ Valdai Disussion Club នៅក្នុងទីក្រុងមូស្គូថា៖ សំណួរមិនមែនពេលនេះ មិនគួរមករុស្សីឡើយពីព្រោះ...
គៀវ៖ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងកង្វះមីក្រូឈីប ដោយសារសង្គ្រាម ដែលកំពុងបន្តនៅអ៊ុយក្រែន អាចគំរាមកំហែងដល់ឃ្លាំងស្តុកអាវុធរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ សារព័ត៌មាន Financial Times បានរាយការណ៍ថា អ្នកម៉ៅការផ្នែកការពារជាតិធំៗជាច្រើន របស់សហរដ្ឋអាមេរិក រួមមាន Raytheon, Lockheed Martin, Boeing និង Northrop...
ញូវយ៉ក ៖ ប្រធានគណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក-ចិន (NCUSCR) Stephen Orlins បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន ត្រូវទទួលយកការបំផុសគំនិត ពីប្រវត្តិសាស្ត្រ ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី របស់ពួកគេ ដែលមានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗ នៃសារៈសំខាន់ជាសកល រួមមានការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងអំពើភេរវកម្ម ។ នៅក្នុងកម្មវិធី...
តេអេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងមើលឃើញសញ្ញាដែលថា ប្រទេសរុស្ស៊ី អាចនឹងផ្តល់ជំនួយ ដល់អាជ្ញាធរអ៊ីរ៉ង់ ក្នុងការបង្ក្រាបបាតុករ នៅក្នុងអ្វីដែលបានក្លាយជាចលនា តវ៉ាដ៏ពេញនិយមបំផុត នៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ២០០៩ មក។ ការអភិវឌ្ឍន៍នេះកើតឡើងចំពេល ដែលទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ដែលសហរដ្ឋអាមេរិក បានឲ្យដឹងថា កំពុងផ្តល់យន្តហោះដ្រូនអត្ដឃាត សម្រាប់រុស្ស៊ីប្រើប្រាស់ក្នុងប្រទេស...
បរទេស៖ យោធាអាមេរិកនឹងបញ្ចេញ ឃ្លាំងអាវុធពេញលេញរបស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ដើម្បីការពារប្រទេសកូរ៉េខាងត្បូង និងជប៉ុន ពីការវាយប្រហារ ។ មន្ត្រីក្រសួងការបរទេសកំពូល មួយរូបបាននិយាយដោយបានរិះគន់ ទីក្រុងព្យុងយ៉ាងចំពោះការសាកល្បងអាវុធ “គ្រោះថ្នាក់” និង “អស្ថិរភាព” របស់ខ្លួន ខណៈប្តេជ្ញាថា “ការពារឱ្យបាន” កិច្ចសហប្រតិបត្តិការជាមួយ សម្ព័ន្ធមិត្តនៅអាស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦...
បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសថា រុស្ស៊ីបានជូនដំណឹងជាផ្លូវការដល់អាជ្ញាធរអាមេរិក អំពីផែនការធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយកងកម្លាំងទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ចំពេលមានសមយុទ្ធនុយក្លេអ៊ែរ ‘Stadfast Noon’ ដែលកំពុងបន្តរបស់អង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយកាលពីថ្ងៃអង្គារថា “សហរដ្ឋអាមេរិកត្រូវបានជូនដំណឹង ហើយដូចដែលយើងបានគូសបញ្ជាក់ពីមុនមក នេះគឺជាសមយុទ្ធប្រចាំឆ្នាំ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអនាមិកពីរនាក់ថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនកាំជ្រួចដែលមានអាយុកាលរាប់ទសវត្សរ៍ ដែលយោធារបស់ខ្លួន លែងប្រើទៅឱ្យអ៊ុយក្រែន ដើម្បីផ្តល់ការការពារដែនអាកាសប្រឆាំងនឹងមីស៊ីលរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធមីស៊ីល MIM-23 Hawk ត្រូវបានណែនាំឱ្យប្រើប្រាស់នៅឆ្នាំ ១៩៦០ ទោះបីជាវាត្រូវបានកែកុនធ្វើឱ្យប្រសើរឡើងជាច្រើនដងក៏ដោយ។ យោងតាមទីភ្នាក់ងារព័ត៌មាន...