ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី វិនិយោគ អាមេរិក Charlie Munger ទទួលមរណភាព ក្នុងអាយុ ៩៩ឆ្នាំ

AFP

ឡូសអេនជឺឡេស ៖ យោងតាមសេចក្តីប្រកាស ព័ត៌មានពីក្រុមហ៊ុន Berkshire Hathaway បានឱ្យដឹងថា មហាសេដ្ឋីវិនិយោគិនអាមេរិកលោក Charlie Munger បានទទួលមរណភាពក្នុងវ័យ ៩៩ឆ្នាំ ។

លោកMunger ជាអនុប្រធានក្រុមហ៊ុន Berkshire Hathaway បានទទួលមរណភាព ​នៅព្រឹកថ្ងៃអង្គារនៅមន្ទីរពេទ្យ ក្នុងរដ្ឋកាលីហ្វ័រញ៉ា នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Warren Buffett នាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនគ្រប់គ្រង ក្រុមហ៊ុនពហុជាតិរបស់អាមេរិក ដែលមានទីស្នាក់ការ កណ្តាលនៅទីក្រុងអូហាម៉ា រដ្ឋ Nebraska បានឲ្យដឹងថា ” ក្រុមហ៊ុន Berkshire Hathaway មិនអាចត្រូវបានសាងសង់ឡើង ក្នុងស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ដោយគ្មានការបំផុសគំនិត ប្រាជ្ញា និងការចូលរួមរបស់លោក Charlie បាននោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top