Update: ប្រតិភូចរចាមួយក្រុមរបស់ប្រទេសរុស្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសប៊ែលឡារូសហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា គណៈប្រតិភូនោះ មានមន្រ្តី យោធានិងអ្នកការទូតផងដែរ។ មិនមានអត្ថាធិប្បាយណាមួយ ចេញពីប្រទេសអ៊ុយក្រែននៅឡើយទេ ដែលមុននេះ បាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច សម្រាប់ការចរចារ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ ថាតើនៅកន្លែងណា...
Breaking: ប្រតិភូចរចារបស់រុស្ស៊ី ទៅដល់បែលឡារូសហើយ! នេះបើតាមទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ហ្វាំងឡង់ ក្បែរខាងរុស្ស៊ី នឹងបិទដែនអាកាសចំពោះយន្តហោះរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Breaking: ការប្រយុទ្ធគ្នា តាមដងផ្លូវក្នុងទីក្រុង Kharkov ទីពីររបស់អ៊ុយក្រែន៖ AFP ប្រែសម្រួលដោយ៖ សយ សុភា
Breaking: វិមានក្រឹមឡាំងនិយាយថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយអ៊ុយក្រែន នៅបេឡារុស្ស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ពូទីន លើកសរសើរ “វីរភាព” របស់កងកម្លាំងពិសេសរុស្ស៊ី ដែលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី អះអាងថា ឡោមព័ទ្ធទីក្រុងធំៗ ចំនួនពីរ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ នៃអ៊ុយក្រែនហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រមុខរដ្ឋបាលតំបន់ បាននិយាយថា កងទ័ពរុស្ស៊ីបានចូលទៅក្នុងទីក្រុង Kharkiv ទីពីររបស់អ៊ុយក្រែន ហើយការវាយប្រយុទ្ធគ្នា កំពុងកើតឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ លោកបាននិយាយថា “រថយន្តធុនស្រាលរបស់សត្រូវរុស្ស៊ី បានវាយលុកចូលទីក្រុង Kharkiv… កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងកម្ចាត់សត្រូវ” ។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក Trump ព្រមានថា ‘សង្រ្គាមលោក’ អាចនឹងកើតមាន នៅពេលក្រោយ ខណៈដែលរុស្ស៊ី នៅតែបន្តការឈ្លានពាន ក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមការផ្សាយ របស់FOX News នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ទីក្រុងគៀវ, អ៊ុយក្រែន (AP) – រុស្ស៊ីបានបញ្ចេញរលកនៃការវាយប្រហារ លើអ៊ុយក្រែន សំដៅលើអាកាសយានដ្ឋាន និងកន្លែងផ្ទុកឥន្ធនៈ នៅក្នុងអ្វីដែលហាក់ដូចជាដំណាក់កាល បន្ទាប់នៃការលុកលុយ ដែលត្រូវបានបន្ថយដោយការតស៊ូយ៉ាងខ្លាំងក្លា។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឆ្លើយតបជាមួយនឹងអាវុធ និងគ្រាប់រំសេវសម្រាប់ប្រជាជនអ៊ុយក្រែនដែលមានចំនួនលើសពីនេះ និងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ដែលមានគោលបំណងចង់ ធ្វើឱ្យទីក្រុងម៉ូស្គូ កាន់តែឯកោថែមទៀត។ ការផ្ទុះដ៏ធំបានបំភ្លឺមេឃ នៅព្រឹកថ្ងៃអាទិត្យ ភាគខាងត្បូងនៃរដ្ឋធានី...