ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងផ្តល់ “ការឆ្លើយតបយ៉ាងខ្លាំង” ចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក “មិនចាំបាច់ស៊ីមេទ្រី” ប៉ុន្តែ “រសើប” ដល់ទីក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីការទទួលស្គាល់របស់ទីក្រុងម៉ូស្គូ ចំពោះ “សាធារណរដ្ឋ” ទាំងពីរនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់នៃការរឹតបន្តឹងដែលផ្តោតលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម គឺស្របទៅនឹងការប៉ុនប៉ង ដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បី “ផ្លាស់ប្តូរផ្លូវរបស់រុស្ស៊ី”...
បរទេស៖ តំណាងសហរដ្ឋអាមេរិក អង្គការណាតូ អង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋលោកខាងលិចមួយចំនួន បានប្រកាសពីការមិនពេញចិត្ត ទៅលើលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អំពី “ប្រតិបត្តិការយោធាពិសេស” នៅក្នុងតំបន់ Donbass ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីប្រធានាធិបតីពូទីន បានឆ្លើយតបទៅនឹងសំណើ...
វ៉ាស៊ីនតោន៖ វិទ្យាស្ថានប្រេងអាមេរិក (API) កាលពីថ្ងៃពុធបានរាយការណ៍ ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃប្រេងឆៅចំនួន ៥,៩៨៣ លានបារ៉ែលនៅក្នុងស្តុក របស់សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី១៨ ខែកុម្ភៈ។ អ្នកវិភាគបានរំពឹងថា នឹងមានការកើនឡើងប្រហែល ០,៧៦៧លានបារ៉ែល សម្រាប់សប្តាហ៍នេះ។ API បានរាយការណ៍ពីការធ្លាក់ចុះចំនួន ១,០៧៦ លានបារ៉ែលក្នុងសប្តាហ៍មុន។ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃពុធ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក...
វ៉ាស៊ីនតោន៖ កុមារជាង ១២,៥ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយ American Academy of Pediatrics (AAP) និងសមាគមមន្ទីរពេទ្យកុមារ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីកុមារឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២,៥១៥,៣៩១នាក់...
បរទេស៖ សហរដ្ឋអាមេរិកនៅយប់ថ្ងៃអង្គារ បានប្រកាសលប់ចោលផែនការ ក្នុងការជួបគ្នារវាង រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov ហើយដែលគ្រោងធ្វើឡើង នៅក្នុងទីក្រុងហ្សេណែវ ប្រទេសស្វីស ដោយលើកឡើងថា ដោយសារតែការសម្រេចចិត្ត ចុងក្រោយរបស់រុស្សី ក្នុងការចល័តទ័ពទៅកាន់តំបន់២ របស់អ៊ុយក្រែន។ លោក Blinken ដែលបានថ្លែងនៅក្នុង សន្និសិទសារព័ត៌មានមួយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាមេរិក លោក Antony Blinken ក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអង្គារថា ផែនការរបស់សហរដ្ឋអាមេរិក សម្រាប់អាស៊ីអាគ្នេយ៍ បានដាក់ឱ្យខ្លួននៅលើផ្លូវមួយ សម្រាប់ការប្រឈមមុខ ជាមួយទីក្រុងប៉េកាំង។ លោកបាននិយាយសំដៅទៅលើ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលទើបធ្វើបច្ចុប្បន្នភាព របស់ក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងរៀបចំដើម្បីបើកការឈ្លានពានអ៊ុយក្រែននៅក្នុង “ថ្ងៃខាងមុខនេះ” ហើយកំពុងរៀបចំផែនការវាយប្រហារទង់ជាតិពិតប្រាកដ ឬក្លែងក្លាយ ប្រហែលជាសូម្បីតែប្រើប្រាស់អាវុធគីមីថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ លោក Blinken បានអះអាងថា រុស្ស៊ីមាន...
វ៉ាស៊ីនតោន ៖ ការកើនឡើង នៃភាពជ្រុលនិយមក្នុងស្រុក នៅក្នុងសហរដ្ឋអាមេរិក កំពុងក្លាយជាការគំរាមកំហែង ដល់ចៅក្រមសហព័ន្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ របាយការណ៍បានឲ្យដឹងថា ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងការគំរាមកំហែងច្រើនជាង ៤៥០០ករណី និងការទំនាក់ទំនងមិនសមរម្យ ផ្សេងទៀតនៅឆ្នាំ២០២១។ កាលពីថ្ងៃចន្ទ នាយកសេវា Marshals របស់សហរដ្ឋអាមេរិក លោក Ronald...
មូស្គូ៖ យោងតាមការប្រកាស ដោយក្រសួងការបរទេសរបស់រុស្សី កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអាមេរិក និងប្រទេសរុស្សី បានជួបពិភាក្សាគ្នាចុងក្រោយមួយទៀត តាមទូរស័ព្ទទៅលើបញ្ហា សន្តិសុខរវាងអ៊ុយក្រែនិងរុស្សី។ លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី បានលើកឡើងថាភាពចាំបាច់ នៃការបន្តកិច្ចខិតខំប្រឹងប្រឹងកំពុងតែធ្វើនៅឡើយខណៈកិច្ចព្រមព្រៀង អំឡុងជំនួបរវាងមេដឹកនាំ ទាំងពីរទៅលើបញ្ហាសន្តិសុខ នៅរុស្សីគឺត្រូវបានផ្ញើជូនទៅ កាន់សហរដ្ឋអាមេរិក និងអង្គការណាតូរួចទៅហើយ។ ទោះបីជាយ៉ាងណាក្តីព័ត៌មាន...