ហៃរៀ៖ រដ្ឋាភិបាលហ្សីមបាវ៉េ បានរិះគន់ស្ថានទូតអាមេរិក នៅទីក្រុងហារៀថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស និងប្រើមធ្យោបាយមិនស្របតាមច្បាប់ ដើម្បីអំពាវនាវឱ្យមានការបោះឆ្នោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅមុននេះស្ថានទូត បានសួរនៅលើបណ្តាញសង្គមនៅពេលដែលហ្សីមបាវ៉េ នឹងរៀបចំការបោះឆ្នោត ដោយថា មនុស្សជាច្រើនត្រូវបានបាត់មុខ ដោយខ្វះការតំណាងនៅក្នុងសភា។ ប្រភពបានអះអាងថា ហ្សីមបាវ៉េ អាចដើរតាមគន្លងប្រទេសដទៃទៀតក្នុងតំបន់ និងកន្លែងផ្សេងទៀត ដែលបានរៀបចំការបោះឆ្នោតក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលហ្សីមបាវ៉េ លោក Nick...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនលោក Qin Gang បានឲ្យដឹងថា ប្រទេសចិន មានភាពស្មោះត្រង់ ក្នុងការចាប់ផ្តើមកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពតានតឹងទ្វេភាគី ដោយឈរលើមូលដ្ឋាននៃ ការគោរពគ្នាទៅវិញទៅមក។ លោក Qin បានឆ្លើយតបទៅនឹងសំណួរបន្ទាប់ពី ថ្លែងសុន្ទរកថានៅឯសេតវិមានថា “យើងនឹងបន្តធ្វើការ ជាមួយភាគីអាមេរិក ដរាបណាមានឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ។ ការសន្ទនានិម្មិតដែលធ្វើឡើងរួមគ្នា ដោយមជ្ឈមណ្ឌលខាទ័រ...
បរទេស៖ ប្រធានាធិបតីអាមេរិកនិងបារាំង តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការផ្សះផ្សារចំណងមិត្តភាព ដោយប្រទេសបារាំងយល់ព្រម បញ្ជូនឯកអគ្គរាជទូតខ្លួន ឲ្យត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ហើយសេតវិមានទទួលស្គាល់ថា ខ្លួនបានបង្កកំហុសក្នុងការចរចា កិច្ចព្រមព្រៀងឲ្យអូស្ត្រាលី ទិញនាវាមុជទឹកពីអាមេរិក ជំនួសពីបារាំងវិញ ដោយមិនបានពិភាក្សា ជាមួយទីក្រុងប៉ារីសជាមុន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពជើងទឹករុស្ស៊ី បានធ្វើការហាត់សម វាយប្រហារគោលដៅ នៅក្នុងដែនសមុទ្រខ្មៅ ក្បែរតំបន់ឆ្នេរនៃឧបទ្វីបគ្រីមា ដោយប្រើប្រព័ន្ធការពារ មីស៊ីលតំបន់ឆ្នេរ Bastion របស់ខ្លួន ស្របពេលដែលអ៊ុយក្រែនបា្ររព្ធ ធ្វើសហសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍ សហសមយុទ្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ដែលមានការចូលរួម ដោយកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពណាតូផ្សេងទៀតនោះ គឺគ្រោងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១...
បច្ចុប្បន្នភាព ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានវាយប្រហារគ្នាយ៉ាងចាស់ដៃ ទៅវិញទៅមដោយពាក្យសម្តី ទៅមកនៅក្នុងមហាសន្តិបាត ប្រចាំឆ្នាំលើកទី៧៦ របស់អង្គការសហប្រជាជាតិ ។ ការវាយប្រហារគ្នាដោយពាក្យសម្តី រវាងមេដឹកនាំ របស់ប្រទេស មហាអំណាចទាំងពីរនេះ ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីតួនាទីដែលសម្ព័ន្ធមិត្តអឺរ៉ុប អាចដើរតួនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានជួបជាមួយមេដឹកនាំអង់គ្លេស និងអូស្រ្តាលី បន្ទាប់ពីការ ប្រកាសថ្មីៗនេះ អំពីភាពជាដៃគូបីផ្លូវផ្តោត លើបញ្ហាសន្តិសុខក្នុងតំបន់ចំ ពេលមានការកើនឡើងនូវឥទ្ធិពលរបស់ចិន ។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែក ដែលត្រូវបានចេញ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា ប្រទេសរបស់លោក មិនជឿទុកចិត្តលើការសន្យា ដែលបានធ្វើឡើងដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកនោះទេ ខណៈកត់សម្គាល់ថា លោកស្វែងរកអន្តរកម្ម ប្រកបដោយប្រសិទ្ធភាព ជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ លោក រ៉ាស៊ី បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារម្សិលមិញនេះ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ...
គោលនយោបាយ និងយុទ្ធសាស្រ្តដើម្បីទន្រ្ទានកាន់កាប់ ! យោងតាមការសិក្សារបស់ Michel Collon គឺយុទ្ធសាស្រ្តបច្ចុប្បន្ន និងក្នុងអនាគតរបស់អាមេរិក ក្នុងការត្រួតត្រាពិភពលោក នៅតែមានគោលដៅដ៏សារវ័ន្ត ៥យ៉ាងដដែល រួមមានៈ ១-គ្រប់គ្រងឲ្យបានធនធានប្រេង-ឧស្ម័ននៅក្នុងបណ្ដាប្រទេសអាស៊ីកណ្តាល! ២-កសាងឲ្យបាននូវមូលដ្ឋានទ័ព ឲ្យស្ថិតនៅចំស្នូលកណ្តាលអាស៊ី ដែលមូលដ្ឋានយោធាទាំងនេះស្ថិតនៅចំទីតាំងភូមិសាស្រ្តកណ្ដាលរវាងចិន និងរុស្ស៊ី! ៣-បន្តរក្សាឲ្យបាននូវសិទិ្ធអំណាចក្នុងការគ្រប់គ្រងនៅ Saudi Arabia ៤-យោធូបនីយកម្មសេដ្ឋកិច្ច បន្តទប់ស្កាត់...
បរទេស៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ បានចូលរួមជាមួយបារាំង ក្នុងការរិះគន់សហរដ្ឋអាមេរិក សម្រាប់ការចរចាបង្កើត កិច្ចព្រមព្រៀងសន្តិសុខដោយសម្ងាត់ ជាមួយអូស្ត្រាលីនិងអង់គ្លេស ធ្វើឲ្យបារាំងបាត់បង់កិច្ចព្រមព្រៀង ការពារជាតិរាប់ពាន់លានដុល្លារ ស្របពេលដែលមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបនិយាយថា ឥរិយាបថបែបនេះ គឺមិនអាចទទួលយកបាន។ ជាការបង្ហាញនូវកំហឹង របស់សហភាពអឺរ៉ុប ក្រុមអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានផ្អាកការត្រៀមរៀបចំ សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យា ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ជាមួយសហរដ្ឋអាមេរិក...
បរទេស៖ មន្ទីរប៉ង់តាហ្គោន របស់អាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ប្រឆាំងមេដឹកនាំជាន់ខ្ពស់ក្រុមភេរវករអាល់កៃដា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តអ៊ីដលីប ជាខេត្តភាគខាងជើងប្រទេសស៊ីរី កាន់កាប់ដោយកងទ័ពតួកគី និងក្រុមជីវពលឧទ្ទាមឥស្លាមជ្រុលនិយម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា «កងកម្លាំងអាមេរិកបានធ្វើវាយប្រហារតាមដែនអាកាស ប្រឆាំងភេរវកម្មនៅក្បែរទីក្រុងអ៊ីដលីប ប្រទេសស៊ីរី នៅថ្ងៃនេះ ទៅលើមេដឹកនាំអាល់កៃដាជាន់ខ្ពស់ម្នាក់»។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក...