តូក្យូ៖ មន្ត្រីការបរទេស និងការពារជាតិកំពូលរបស់ជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធថា អំណាចដែលកំពុងកើនឡើងរបស់ចិន បង្កជា “បញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុត” នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ ដោយប្តេជ្ញាពង្រឹងការទប់ស្កាត់ ក៏ដូចជាពង្រីកវិសាលភាពនៃ សន្ធិសញ្ញាសន្តិសុខ របស់ពួកគេទៅក្នុងលំហ។ ប្រឈមមុខនឹងការគម្រាមកំហែង ផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរផងដែរ ពីកូរ៉េខាងជើង និងរុស្ស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិលោក...
គៀវ៖ ទាហានអ៊ុយក្រែនប្រហែល ១០០ នាក់នឹងធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិកភ្លាមៗនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺន លើប្រើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Patriot ធ្វើឱ្យទីក្រុងគៀវ កាន់តែខិតទៅជិត ដើម្បីទទួលបានការការពារ ដែលស្វែងរកជាយូរមកហើយប្រឆាំងនឹង ការបន្តវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ អ៊ុយក្រែន បានស្នើសុំឱ្យសហរដ្ឋអាមេរិក ផ្តល់ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស Patriot អស់រយៈពេលជាច្រើនខែ ដោយសារវាអាចកំណត់គោលដៅលើយន្តហោះ កាំជ្រួចធ្វើដំណើរ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាង។ ក្នុងអំឡុងដំណើរទស្សនកិច្ចចុងខែធ្នូ...
បរទេស៖ ប្រទេសកាណាដាកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា នឹងធ្វើការបញ្ជាទិញប្រព័ន្ធការពារអាកាស ដែលផលិតនៅអាមេរិក NASAMS ដើម្បីផ្គត់ផ្គង់ទៅឲ្យ ប្រទេសអ៊ុយក្រែនតាមការសន្យារបស់ខ្លួន នាពេលកន្លងមក។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើងបន្ទាប់ពីជំនួប រវាងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងប្រទេស មិស៊ិកូបានចាត់ទុកការងារនេះថា គឺជាការងារសប្បុរសធម៍ ដ៏មានអទិភាពសម្រាប់កាណាដា ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា ជើងហោះហើរក្នុងស្រុកទាំងអស់ របស់សហរដ្ឋអាមេរិក ត្រូវបានផ្អាករហូតដល់ម៉ោង៩និង០០នាទី ត្រូវនឹងម៉ោង២និង០០នាទីម៉ោងសកល ដោយសារតែមានបញ្ហាជាមួយនឹងប្រព័ន្ធគ្រប់គ្រងជាតិ ។ សេចក្តីជូនដំណឹងដល់ប្រព័ន្ធបេសកកម្មផ្លូវអាកាស បានឲ្យដឹងដូច្នេះ ។ ក្រសួងអាកាសចរណ៍សហព័ន្ធ ហៅកាត់ (FAA) បានឲ្យដឹងថា ខ្លួនកំពុងធ្វើការដើម្បីស្ដារប្រព័ន្ធដែលជូនដំណឹង ដល់អ្នកបើកយន្តហោះអំពីគ្រោះថ្នាក់ ដែលអាចកើតមាននៅលើផ្លូវហោះហើរ...
បរទេស៖ មន្ត្រីរដ្ឋាភិបាលនៃប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវទៅកាន់រដ្ឋាភិបាលទីក្រុង វ៉ាស៊ិនតោនដើម្បីអាច ធ្វើការដាក់ សំពាធបន្ថែមទៀតទៅលើប្រទេសអាល្លឺម៉ង់ ក្នុងការយល់ព្រមទូទាត់ ប្រាក់សំណង ចិត្តដែលរដ្ឋាភិបាលក្រុង Warsaw បានទាមទារពីប្រទេសអាល្លឺម៉ង់ប្រមាណជា១,៣៩ទ្រីលានដុល្លារ។ ថ្លែងទៅកាន់សន្នសិតកាសែតមួយកាលពីថ្ងៃអង្គារម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Arkadiusz Mularczyk បានបញ្ជាក់ថា នឹងរៀបចំពាក្យបណ្តឹងទៅកាន់សភាអាមេរិក គឺជាជំហ៊ានបន្ទាប់របស់ ខ្លួនដើម្បីទាមទារប្រាក់ ជំងឺចិត្តពីប្រទេសអាល្លឺម៉ង់ឲ្យបាន។ លោកបន្តថា៖ពួកយើងជឿជាក់ថាអាមេរិកដែលជាប្រទេស មានការកំណត់ច្បាស់លាស់ទៅ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសភាពអាសន្ន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលព្យុះរដូវរងានៅតែបន្តវាយលុករដ្ឋ ដែលមានប្រជាជនច្រើនបំផុត នៅក្នុងប្រទេសកាលពីថ្ងៃចន្ទ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃចន្ទ លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងឆ្លើយតប របស់រដ្ឋកាលីហ្វ័រញ៉ា និងមូលដ្ឋាន ដោយសារលក្ខខណ្ឌគ្រាអាសន្ន ដែលបណ្តាលមកពីព្យុះរដូវរងា បានវាយប្រហារជាបន្តបន្ទាប់...
បរទេស ៖ ប្រធានសភាអាមេរិក ដែលទើបជាប់ឆ្នោតថ្មី លោក Kevin McCarthy ត្រូវបានគេរាយការណ៍ដោយសន្យាសមាជិកសភាខាងអភិរក្សថា លោកនឹងជួយអនុម័តច្បាប់ ដែលនឹងកំណត់ជំនួយ ផ្នែកសេដ្ឋកិច្ច និងយោធានាពេលអនាគត ដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយ ផ្អែកតាមកាសែត Telegraph របស់ចក្រភពអង់គ្លេស...
អាវុធទីបី ៖ “បាញ់ប្រហារ គេពីក្រោយខ្នង” ដោយព័ទ្ធជុំវិញបញ្ហាសេដ្ឋកិច្ច ពេលថ្មីៗនេះ អត្រាចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ នៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានបន្តកើនឡើង ការរីករាលដាល នៃជំងឺឆ្លងនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិត កំពូលមួយទៀត ។ តាមទម្លាប់ក្នុង រយៈពេលបីឆ្នាំកន្លងមកនេះ រាល់ពេលមានរឿងនេះ កើតឡើង អាមេរិកច្បាស់ ជានិយាយអំពីចិន...
បរទេស៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានតែងតាំងប្រធានសភាថ្មីបន្ទាប់ពីការបោះឆ្នោតចំនួន ១៥ ដាច់ដោយឡែកពីគ្នាដោយមេដឹកនាំភាគច្រើន មកពីគណបក្សសាធារណរដ្ឋ (GOP) គឺ លោក Kevin McCarthy ឥឡូវនេះបានកំណត់ដើម្បីបំពេញមុខតំណែងជាប្រធាននេះ បន្ទាប់ពីការប្រយុទ្ធអស់រយៈពេលជាច្រើនថ្ងៃជាមួយពួកបះបោរសាធារណរដ្ឋ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលដែលលោក McCarthy បានចាញ់ការបោះឆ្នោតលើកទី១៤...
វ៉ាស៊ីនតោន៖ អ្នកតស៊ូមតិសិទ្ធិធ្វើចំណាកស្រុកនៅសហរដ្ឋអាមេរិកបានថ្កោលទោសការរឹតបន្តឹងព្រំដែនថ្មីរបស់រដ្ឋបាលលោក បៃដិន សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ដោយលើកឡើងថា ការពង្រីកគោលនយោបាយបណ្ដេញចេញដ៏ចម្រូងចម្រាសធ្វើឱ្យជីវិតប្រជាជនស្ថិតក្នុងគ្រោះថ្នាក់។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញវិធានការថ្មីកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងការបង្ខំឱ្យត្រឡប់ទៅប្រទេសម៉ិកស៊ិកជារៀងរាល់ខែនៃជនចំណាកស្រុក និងជនភៀសខ្លួនចំនួន ៣ម៉ឺននាក់ពីគុយបា នីការ៉ាហ្គា ហៃទី និងវេណេស៊ុយអេឡា ដែលចូលមកព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកការការពារ។ ប្រភពបានឲ្យដឹងថា “ប្រសិនបើអ្នកកំពុងព្យាយាមចាកចេញពីប្រទេសគុយបា នីការ៉ាហ្គា ឬហៃទី កុំគ្រាន់តែបង្ហាញខ្លួននៅព្រំដែន។...