វ៉ាស៊ីនតោន៖ លោក Joseph Brusuelas ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនគណនេយ្យ និងប្រឹក្សាយោបល់ RSM US LLP បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ពីការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងមានការយឺតយ៉ាវ ដោយសារតែការរីករាលដាលនៃតម្រង់ឆ្លងថ្មី Delta និងការកើនឡើងនៃមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ លោក Brusuelas បានឲ្យដឹងនៅក្នុងប្លុកមួយថា“ នៅសហរដ្ឋអាមេរិក ការឆ្លងបានកើនឡើងដល់អត្រា ១៥៧,០០០...
បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ជំនួយយោធាអាមេរិកឲ្យដល់អ៊ុយក្រែន អាចនឹងធ្វើឲ្ឲយទីក្រុងគៀវ មានឥរិយាបថមិនអាចស្មានដឹង នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមបះបោរគាំទ្រដោយរុស្ស៊ី និងថាខ្លួនមានការសោកស្តាយ ចំពោះប្រការដែលចំណងមិត្តភាពអាមេរិកនិងអ៊ុយក្រែន ស្ថិតក្នុងការប្រឆាំងនឹងទីក្រុងមូស្គូ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន...
បរទេស៖ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ដែលទទួលបានដោយព័ត៌មាន NBC News គឺថា ចាប់តាំងពីថ្ងៃទី ១ ខែមីនាមក វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១៥,១ លានដូស ត្រូវបានបោះចោល ដោយឱសថស្ថាន និងរដ្ឋាភិបាលនៃរដ្ឋនានា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា...
បរទេស៖ ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះ បាននិយាយថា ផែនការអាមេរិកបើកដំណើរការឡើងវិញ នូវកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុងយេរូសាឡឹម ដែលពីមុនធ្លាប់ជាមូលដ្ឋានមួយសម្រាប់ភ្ជាប់ការទូតទៅពួកប៉ាឡេស្ទីននោះ គឺជាគំនិតដ៏អាក្រក់មួយ ហើយអាចបង្កអស្ថិរភាពដល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី Naftali Bennett។ រដ្ឋបាលពីមុនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញនូវការគាំទ្រចំពោះការអះអាងកម្មសិទ្ធិរបស់អ៊ីស្រាអែល យកទីក្រុងយេរូសាឡឹមជារដ្ឋធានី តាមរយៈការប្តូរទីតាំងស្ថានទូតអាមេរិក ចេញពីទីក្រុងតេលអាវីវ មកកាន់ទីនោះ។ នៅពេលត្រូវគេសួរអំពីការបើកដំណើរការឡើងវិញនោះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល...
បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនទើបបានបញ្ចប់ សមយុទ្ធពហុជាតិមួយ ជាមួយកងកម្លាំងជើងអាកាស នៃប្រទេសអូស្ត្រាលី នៅក្នុងរដ្ឋអាឡាស្កា។ សមយុទ្ធ Red Flag-Alaska 21-3 ដែលត្រូវបានប្រារព្ធធ្វើឡើង កាលពីសប្ដាហ៍មុននោះ គឺជាសមយុទ្ធតាមប្រក្រតីមួយ ដែលបានកើតមានឡើង៣ឬ ៤ដងក្នុងមួយឆ្នាំ ដោយវាមានគោលបំណង ពង្រឹងអន្តរប្រតិបត្តិការ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក...
បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិក បានធ្វើការផ្អាកវត្តមានការទូតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានបញ្ជូនក្រុមប្រតិបត្តិការការទូតទៅកាន់ប្រទេសកាតា ស្របពេលដែលយោធាអាមេរិកបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីប្រទេសនេះ បញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំ។ លោកក៏បានបង្ហាញនូវការប្តេជ្ញាជួយដល់ពលរដ្ឋអាមេរិកគ្រប់រូប ដែលចង់ចាកចេញពីប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះផងដែរ។ ថ្លែងក្រោយត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីជើងយន្តហោះជម្លៀសចុងក្រោយ ចាកចេញពីទីក្រុងកាប៊ុលនោះ លោកបានមានប្រសាសន៍ថា ពលរដ្ឋអាមេរិកមួយចំនួនតូច នៅតែស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times...
បរទេស៖ស្របពេលមានភាព តានតឹងក្នុងតំបន់កើនឡើង នាវាចម្បាំងសហរដ្ឋអាមេរិក បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ សម្រាប់លើកទី៨ ក្នុងឆ្នាំនេះ ក្រោយទ័ពជើងទឹកអាមេរិក ធ្វើការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនោះជាប្រក្រតីមួយ នៅថ្ងៃសុក្រម្សិលមិញនេះ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងនាវាលេខា៧ មានមូលដ្ឋាននៅជប៉ុនរបស់ទ័ពជើងទឹកអាមេរិក បានប្រាប់ថា នាវាពិឃាតិសមត្ថភាពមីស៊ីល USS Kidd ប្រភេទ Arleigh Burke...
បរទេស៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងទៅនេះសហរដ្ឋអាមេរិក បានប្រកាសផ្តល់រថយន្តយោធា ប្រមាណជា ៥៥គ្រឿង ទៅឲ្យកងកម្លាំង រក្សាសន្តិសុខរបស់កូសូវ៉ូ។ សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានក្លាយទៅជាអ្នកគាំទ្រដ៏ធំមួយ ទៅលើកងកម្លាំងរបស់កូសូវ៉ូ ដែលបច្ចុប្បន្នកំពុងមានចំនួនប្រមាណជា ៣៤០០នាក់ ដែលវាបានក្លាយទៅជាកងកម្លាំងជួរមុខ របស់ប្រទេសអស់រយៈពេលជាង ២ឆ្នាំមកហើយ។ ប្រធានាធិបតីកូសូវ៉ូលោក Vjosa Osmani បានបញ្ជាក់ថាជំនួយលើកនេះ គឺបានបង្ហាញអំពីភាពទាក់ទងគ្នា...
វ៉ាស៊ីនតោន ៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បាន ឲ្យដឹងថា ខ្លួនបានបញ្ចប់ ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន ដោយបញ្ចប់ សង្គ្រាម ពីរទសវត្ស ដែលបង្កឡើង ដោយការវាយប្រហារ ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅលើទឹកដីអាមេរិក ។ ខណៈពេលដែលការដកកងទ័ពចេញ...
កាប៊ុល៖ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏សាហាវ ដែលបានសម្លាប់ប្រជាជនអាហ្វហ្គានីស្ថាន ១៧០ នាក់ និងទាហានអាមេរិក ១៣ នាក់នៅអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក អ្នកនៅរស់រានមានជីវិតខ្លះ បានលើកឡើងពីលទ្ធភាព ដែលប្រជាជនអាហ្វហ្គានីស្ថានមួយចំនួន ត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងអាមេរិក ចំពេលមានភាពច្របូកច្របល់ ជាជាងការទម្លាក់គ្រាប់បែក ហើយអ្នករងគ្រោះពិតប្រាកដមិនមែនជាក្រុមតាលីបង់នោះទេ នោះគឺជាជនស៊ីវិល។ ស្ថិតនៅលើគ្រែមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទបុរសអាហ្វហ្គានីស្ថានម្នាក់ ដែលរងរបួសដែលគ្រាន់តែប្រាប់ឈ្មោះរបស់លោកថា កាមីប បានប្រាប់សារព័ត៌មានចិនស៊ីនហួអំពីទុក្ខលំបាករបស់លោកនៅឯអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ...