ព័ត៌មានអន្តរជាតិ

ជនជាតិអាមេរិក ភាគច្រើន យល់ឃើញថា អាមេរិក កំពុងដើរផ្លូវខុស

វ៉ាស៊ីនតោន៖ សារព័ត៌មាន CNN បានរាយការណ៍ថា ប្រជាជនអាមេរិក ភាគច្រើនជឿថា សហរដ្ឋអាមេរិកកំពុងដឹកនាំ ក្នុងទិសដៅខុស នេះបើយោងតាមការចុះផ្សាយរបស់ CNN ដោយដកស្រង់ការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយសាកលវិទ្យាល័យ Monmouth ។

យោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អ្នកស្ទង់មតិបានស្នើឱ្យជនជាតិអាមេរិក ពណ៌នាសហរដ្ឋអាមេរិក ក្នុងពាក្យតែមួយ ហើយអ្នកឆ្លើយសំណួរ ១ ក្នុងចំណោម ១០នាក់ បានប្រើពាក្យ “បែងចែក” និងពាក្យដែលពាក់ព័ន្ធដូចជា “ប៉ូល” “ជម្លោះ” និង “ប្រេះស្រាំ” ។

របាយការណ៍បានឲ្យដឹងថា អ្នកឆ្លើយតប ៣ភាគ៤ បានប្រើពាក្យអវិជ្ជមាន ដើម្បីពិពណ៌នាអំពីស្ថានភាព របស់សហរដ្ឋអាមេរិក ហើយ ៧៣ ភាគរយបានលើកឡើងថា ប្រទេសនេះកំពុងដើរលើផ្លូវខុស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top