បរទេស៖ រដ្ឋាភិបាលអាមេរិកកំពុងថ្លឹងថ្លែងថា តើត្រូវផ្គត់ផ្គង់អ៊ុយក្រែនឱ្យមានសមត្ថភាព វាយប្រហារឧបទ្វីប គ្រីមៀ ជាយុទ្ធសាស្ត្រឬយ៉ាងណា នេះបើយោងតាមកាសែត New York Times ។ ការពិភាក្សាបានបង្ហាញ ពីការផ្លាស់ប្តូរបន្តិចម្តងៗក្នុងចំណោមមន្ត្រីអាមេរិក ឆ្ពោះទៅរកការគាំទ្រដ៏ក្លាហានបន្ថែមទៀត សម្រាប់ទីក្រុងគៀវ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនទទូចថា ខ្លួនមិនស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងម៉ូស្គូក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា...
បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះ របស់សហរដ្ឋអាមេរិក លោក Mark Milley ដែលជាមន្ត្រីជាន់ខ្ពស់បំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធអាមេរិក បានជួបជាមួយទាហានអ៊ុយក្រែន ដែលកំពុងទទួលការហ្វឹកហ្វឺន ដោយមន្ទីរបញ្ចកោណ នៅឯមូលដ្ឋានមួយ ក្នុងប្រទេសអាល្លឺម៉ង់ ដែលថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំកងទ័ពបរទេស សម្រាប់ការប្រយុទ្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ថា អំណាចសាកលរបស់សហរដ្ឋអាមេរិក បានថយចុះជាងជំនាន់មុនៗ ដែលធ្វើឱ្យកាន់តែពិបាក សម្រាប់ក្រុងវ៉ាស៊ីនតោន ក្នុងការគ្រប់គ្រងពិភពលោក និងរក្សាបាននូវសក្ដានុពល របស់ខ្លួននៅក្នុងតំបន់អាស៊ី ។ ទស្សនាវដ្ដី កិច្ចការបរទេស បានផ្សព្វផ្សាយដូច្នេះកាលពីថ្ងៃចន្ទ ។អត្ថបទនោះបានដាក់ថា “ទោះបីជាអាទិភាពរបស់សហរដ្ឋអាមេរិក ធ្លាប់ជាប្រភពនៃស្ថិរភាព នៅក្នុងតំបន់ក៏ដោយ វាមានមូលដ្ឋានតិចតួចក្នុងការគិតថា វានឹងលើកកម្ពស់...
បរទេស ៖ ផែនការរបស់រដ្ឋបាលប្រធានាធិបតី Joe Biden ដើម្បីអនុម័តការលក់ យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកក្នុងតម្លៃ ២០ ពាន់លានដុល្លារ ទៅឱ្យប្រទេសតួកគី គឺបានប៉ះពាល់ដល់ការបិទផ្លូវដ៏មាន សក្តានុពលមួយ ខណៈដែលសមាជិកសំខាន់ នៃព្រឹទ្ធសភាបានប្តេជ្ញាថា នឹងរារាំងកិច្ចព្រមព្រៀងនេះ ពីព្រោះលោកចាត់ទុកទីក្រុងអង់ការ៉ាថាមិន គួរឱ្យទុកចិត្តសម្រាប់សម្ព័ន្ធមិត្តណាតូ ។ យោងតាមសារព័ត៌មាន RT...
ម៉ិកស៊ីកូ៖ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បាននិយាយកាលពីថ្ងៃសុក្រថា ការគ្រប់គ្រងការជួញដូរអាវុធពីសហរដ្ឋអាមេរិកគឺជាអាទិភាព សម្រាប់ម៉ិកស៊ិកក្នុងទំនាក់ទំន ងទ្វេភាគីជាមួយប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។ លោក Ebrard បានឲ្យដឹងនៅក្នុងសម័យប្រជុំសំខាន់នៃកិច្ចប្រជុំលើកទី៣៤ របស់ឯកអគ្គរដ្ឋទូត និងកុងស៊ុលម៉ិកស៊ិកថា “យើងបានពិភាក្សាគ្រប់គ្រាន់អំពីបញ្ហា និងផលប៉ះពាល់ជំនួសឱ្យមូលហេតុ ព្រោះវារំខានយើង” ។ លោកបានបន្តថា “សហរដ្ឋអាមេរិកជាប្រទេសអភិវឌ្ឍន៍ ដែលមានអំពើហិង្សាច្រើនជាងគេព្រោះអ្នកអាចទិញកាំភ្លើងនៅគ្រប់ជ្រុងផ្លូវ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក...
តូក្យូ៖ មន្ត្រីការបរទេស និងការពារជាតិកំពូលរបស់ជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធថា អំណាចដែលកំពុងកើនឡើងរបស់ចិន បង្កជា “បញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុត” នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ ដោយប្តេជ្ញាពង្រឹងការទប់ស្កាត់ ក៏ដូចជាពង្រីកវិសាលភាពនៃ សន្ធិសញ្ញាសន្តិសុខ របស់ពួកគេទៅក្នុងលំហ។ ប្រឈមមុខនឹងការគម្រាមកំហែង ផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរផងដែរ ពីកូរ៉េខាងជើង និងរុស្ស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិលោក...
គៀវ៖ ទាហានអ៊ុយក្រែនប្រហែល ១០០ នាក់នឹងធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិកភ្លាមៗនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺន លើប្រើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Patriot ធ្វើឱ្យទីក្រុងគៀវ កាន់តែខិតទៅជិត ដើម្បីទទួលបានការការពារ ដែលស្វែងរកជាយូរមកហើយប្រឆាំងនឹង ការបន្តវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ អ៊ុយក្រែន បានស្នើសុំឱ្យសហរដ្ឋអាមេរិក ផ្តល់ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស Patriot អស់រយៈពេលជាច្រើនខែ ដោយសារវាអាចកំណត់គោលដៅលើយន្តហោះ កាំជ្រួចធ្វើដំណើរ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាង។ ក្នុងអំឡុងដំណើរទស្សនកិច្ចចុងខែធ្នូ...
បរទេស៖ ប្រទេសកាណាដាកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា នឹងធ្វើការបញ្ជាទិញប្រព័ន្ធការពារអាកាស ដែលផលិតនៅអាមេរិក NASAMS ដើម្បីផ្គត់ផ្គង់ទៅឲ្យ ប្រទេសអ៊ុយក្រែនតាមការសន្យារបស់ខ្លួន នាពេលកន្លងមក។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើងបន្ទាប់ពីជំនួប រវាងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងប្រទេស មិស៊ិកូបានចាត់ទុកការងារនេះថា គឺជាការងារសប្បុរសធម៍ ដ៏មានអទិភាពសម្រាប់កាណាដា ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា ជើងហោះហើរក្នុងស្រុកទាំងអស់ របស់សហរដ្ឋអាមេរិក ត្រូវបានផ្អាករហូតដល់ម៉ោង៩និង០០នាទី ត្រូវនឹងម៉ោង២និង០០នាទីម៉ោងសកល ដោយសារតែមានបញ្ហាជាមួយនឹងប្រព័ន្ធគ្រប់គ្រងជាតិ ។ សេចក្តីជូនដំណឹងដល់ប្រព័ន្ធបេសកកម្មផ្លូវអាកាស បានឲ្យដឹងដូច្នេះ ។ ក្រសួងអាកាសចរណ៍សហព័ន្ធ ហៅកាត់ (FAA) បានឲ្យដឹងថា ខ្លួនកំពុងធ្វើការដើម្បីស្ដារប្រព័ន្ធដែលជូនដំណឹង ដល់អ្នកបើកយន្តហោះអំពីគ្រោះថ្នាក់ ដែលអាចកើតមាននៅលើផ្លូវហោះហើរ...
បរទេស៖ មន្ត្រីរដ្ឋាភិបាលនៃប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវទៅកាន់រដ្ឋាភិបាលទីក្រុង វ៉ាស៊ិនតោនដើម្បីអាច ធ្វើការដាក់ សំពាធបន្ថែមទៀតទៅលើប្រទេសអាល្លឺម៉ង់ ក្នុងការយល់ព្រមទូទាត់ ប្រាក់សំណង ចិត្តដែលរដ្ឋាភិបាលក្រុង Warsaw បានទាមទារពីប្រទេសអាល្លឺម៉ង់ប្រមាណជា១,៣៩ទ្រីលានដុល្លារ។ ថ្លែងទៅកាន់សន្នសិតកាសែតមួយកាលពីថ្ងៃអង្គារម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Arkadiusz Mularczyk បានបញ្ជាក់ថា នឹងរៀបចំពាក្យបណ្តឹងទៅកាន់សភាអាមេរិក គឺជាជំហ៊ានបន្ទាប់របស់ ខ្លួនដើម្បីទាមទារប្រាក់ ជំងឺចិត្តពីប្រទេសអាល្លឺម៉ង់ឲ្យបាន។ លោកបន្តថា៖ពួកយើងជឿជាក់ថាអាមេរិកដែលជាប្រទេស មានការកំណត់ច្បាស់លាស់ទៅ...