ប៉េកាំង ៖ ក្រសួង ពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា លទ្ធិឯកតោភាគីនិយម និងគាំពារនិយម របស់សហរដ្ឋអាមេរិក នៅក្នុងពាណិជ្ជកម្ម បានងាកចេញ ពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី បំពានច្បាប់សេដ្ឋកិច្ច និងច្បាប់ទីផ្សារ និងប៉ះពាល់ដល់ស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ពិភពលោក។ ការលើកឡើងនេះ បានធ្វើឡើងក្នុងការឆ្លើយតប ទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី១៥ របស់អង្គការពាណិជ្ជកម្មពិភពលោក...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The New York Times កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថាពិតជា មានផែនការសម្លាប់មេទ័ពកំពូលរុស្សី ពីសំណាក់អ៊ុយក្រែនពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនឹង មិនគាំទ្រចំពោះគំនិតនេះឡើយ។ ប្រភពដដែលបានបន្តទៀតថា អាមេរិកបានស្រាវជ្រាវរកឃើញ ផែនការដ៏សំងាត់នេះដែលអ៊ុយក្រែន បានដាក់ផែនការប៉ុនប៉ង់ ធ្វើឃាតមេបញ្ជាការទ័ពលោក Valery Gerasimov...
បរទេស ៖ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក គឺលោក Henry Kissinger បានអះអាង នៅក្នុងអត្ថបទមួយ ដែលបានបោះពុម្ព កាលពីថ្ងៃសុក្រថា ការចរចាជាបន្ទាន់ ដើម្បីបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន គឺនឹងការពារសង្គ្រាមលោកជាថ្មីទៀត ។ រដ្ឋបុរសវ័យ ៩៩ឆ្នាំរបស់អាមេរិករូបនេះ បានកត់សម្គាល់ថា នៅឆ្នាំ ១៩១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានឱកាសបញ្ចប់សង្គ្រាមលោកលើកទី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិកដែល ដាក់អង្គភាពចិនចំនួន ៣៦ លើ”បញ្ជីអង្គភាព”ការគ្រប់គ្រង ការនាំចេញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិក ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ អ្នកនាំពាក្យបានលើកឡើងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា ករណីឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការលើកឡើងដែលលោក បៃដិន បានបង្ហោះលើបណ្ដាញ Twitter បានកើតឡើងខណៈពេលដែល ក្រុមគ្រួសារអាមេរិក កំពុងជួបជុំគ្នាសម្រាប់ថ្ងៃឈប់សម្រាក។ សេតវិមានកំពុងបន្តកម្មវិធី ដើម្បីបញ្ជូនឧបករណ៍ ធ្វើតេស្តរកជំងឺកូវីដ-១៩ ទៅកាន់គ្រួសារ ដែលស្នើសុំពួកគេមុនពេលមានការកើនឡើង នៃរដូវរងាដ៏មានសក្តានុពល។...
វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តច្បាប់អនុញ្ញាតការពារជាតិ ប្រចាំឆ្នាំដែលមានតម្លៃជិត ៨៥៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់អនុញ្ញាតការពារជាតិ (NDAA) សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ហើយបានបញ្ជូនវាទៅសេតវិមាន ដើម្បីចុះហត្ថលេខាមួយសប្តាហ៍ បន្ទាប់ពីវាបានឆ្លងកាត់សភាតំណាង។ NDAA បានផ្តល់សិទ្ធិ ៨១៦,៧ពាន់លានដុល្លា សម្រាប់មន្ទីរបញ្ចកោណ និង ៣០,៣...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា រដ្ឋាភិបាលវៀតណាម បានបើកការពង្រីកដ៏ធំ នៃការងារបូមខ្សាច់ និង ចាក់សំរាមនៅច្រកទ្វារ សមុទ្រចិនខាងត្បូង មួយចំនួនក្នុងឆមាសទី២ នៃឆ្នាំនេះ ដែលជាសញ្ញាបង្ហាញ ពីចេតនាក្នុងការពង្រឹង ការទាមទាររបស់ខ្លួន នៅក្នុងផ្លូវទឹក...
ព្រុចសែល ៖ មន្ត្រីលោកខាងលិចបានឲ្យដឹងថា ផែនការបញ្ជូនអាវុធរបស់អ៊ុយក្រែន ដែលនឹងធានាថា ទីក្រុងគៀវ មានសមត្ថភាពវាយប្រហារ លើប្រទេសរុស្ស៊ី កំពុងត្រូវបានពិចារណា ក្នុងកម្រិតជាន់ខ្ពស់ នៅសហរដ្ឋអាមេរិក ។ មានការជជែកដេញដោល កាន់តែខ្លាំងឡើងអំពីថា តើត្រូវបំពាក់ឧបករណ៍ទំនើបៗ ដល់ទីក្រុងគៀវ ដើម្បីនាំសង្រ្គាមឈាន ដល់ការសន្និដ្ឋានយ៉ាងរហ័ស ដើម្បីធានាបាននូវឯកភាពអឺរ៉ុប និងបញ្ចប់ការឈឺ ចាប់របស់ប្រជាជនអ៊ុយក្រែន ដែរឬយ៉ាងណា ។...
បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានកាសែតចេញ ផ្សាយព្រោងព្រាត ថា បានធ្វើការ ដាក់បញ្ចូលក្រុមហ៊ុន អ្នកផលិតបន្ទះឈីបរបស់ចិន Yangtze Memory Technology (YMTC) ព្រមទាំងក្រុមហ៊ុន ផ្សេងទៀត ប្រមាណជា៣០ទៅក្នុងបញ្ជីខ្មៅ នៃការធ្វើពាណិជ្ជកម្មរបស់អាមេរិក ដើម្បីរារាំងពួកគេមិនឲ្យទិញផលិតផល...
បរទេស៖ យោងតាមការស្ទាបស្ទង់ និងស្រាវជ្រាវដោយ The Newsweek កាលពីពេលថ្មីៗនេះបានរកឃើញថា ពលរដ្ឋអាមេរិកដែលមានអាយុបោះឆ្នោតដល់ជិត ៦០ភាគរយ មិនចង់ឲ្យលោក Joe Biden ឈរឈ្មោះជាបេក្ខភាពសម្រាប់ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សាជាថ្មីឡើយនៅអាណត្តិក្រោយ។ ក្រៅតែពីបញ្ហាអាយុរបស់ លោកប្រធានាធិបតីហើយនោះ ខាងក្រុមប្រឆាំងក៏បានលើកឡើង អំពីបញ្ហាប្រជាធិបតេយ្យដែល កំពុងមានបញ្ហានៅក្នុងគណបក្ស របស់លោកផងដែរគឺជាមូលហេតុសំខាន់ ដែលនាំឲ្យមានការស្ទាក់ស្ទើរចំពោះការដឹកនាំរបស់លោក Biden...