បៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកបានយល់ព្រមលើការលក់គ្រឿងបន្លាស់ ដែលអាចធ្វើទៅបានដែលមានតម្លៃ ចំនួន១២០លានដុល្លារ ដើម្បីជួយដល់កោះតៃវ៉ាន់ ថែទាំនាវាចម្បាំងរបស់ខ្លួន ដែលក្រសួងការពារជាតិ របស់កោះបានឲ្យដឹងថា នឹងជួយធានាបាននូវការត្រៀមខ្លួន ប្រយុទ្ធនៅពេលប្រឈមមុខនឹង “សកម្មភាពញឹកញាប់” របស់ចិននៅជិតកោះនេះ ។ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ...
បរទេស៖ យោងតាមការប្រកាស ដោយមន្ទីរប៉ង់តាហ្គោន របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអាមេរិកពិតជាបានគាំទ្រ ទៅដល់ទីតាំងចំនួន៤៦ពិតមែន របស់ប្រទេសអ៊ុយក្រែន ។ កាលពីជាង២០ឆ្នាំមុន ប៉ុន្តែគម្រោងទាំងនោះផ្តោតសំខាន់ តែទៅលើកិច្ចការងារសុខភាពសាធារណៈប៉ុណ្ណោះ មិនមែនជាកម្មវិធី សម្រាប់ផលិតអាវុធគិមីនោះទេ។ ប៉ង់តាហ្គោន ក៏បានធ្វើការចោទប្រកាន់ ទៅលើរដ្ឋាភិបាល ទីក្រុងមូស្គូនិងចិនផងដែរថាពួកគេបានធ្វើការចែករំលែក នូវព័ត៌មានមិនពិត ចំពោះបញ្ហានេះខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងតែខិតខំ ក្នុងការនាំពិភពលោកឲ្យចេញឆ្ងាយ...
បរទេស៖ មន្ត្រីជាន់ខ្ពស់អាមេរិក នៃកិច្ចការងារសន្តិសុខថាមពលជាតិ លោក Amos Hochstein បានថ្លែងប្រាប់ទៅកាន់បណ្តាក្រុមសមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា បច្ចុប្បន្នរុស្សី ពិតជាកំពុងទទួលបានប្រាក់ចំណេញ យ៉ាងច្រើនកប់ពីការលក់ធនធានឥទ្ធនៈហ្វូស៊ីលរបស់ខ្លួន ជាជាងមុនពេលដែលរដ្ឋាភិបាល ក្រុងមូស្គូទទួលរងទណ្ឌកម្មសេដ្ឋកិច្ចទៅទៀត។ ការកើនឡើងនៃតម្រូវការថាមពល ព្រមទាំងទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្សី ដោយលោកខាងលិច បានកំពុងធ្វើឲ្យតម្លៃនៃវិស័យថាមពលកើនឡើងយ៉ាងខ្លាំង ស្ទើរគ្រប់ទីកន្លែងប៉ុន្តែជាក់ស្តែង បែរជាកំពុងជួយធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ រកបានចំណូលយ៉ាងច្រើនពីការនាំចេញហ្គាស...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាមេរិកលោកស្រី Gina Raimondo នាពេលថ្មីៗនេះថា រដ្ឋបាលលោក បៃដិន កំពុងពិចារណាបញ្ចប់ការ យកពន្ធពីសម័យលោក ត្រាំ មួយចំនួនលើទំនិញរបស់ចិន ក្នុងការប៉ុនប៉ងគ្រប់គ្រង អតិផរណាក្នុងស្រុក។ កាសែតចិន Lianhe Zaobao បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន...
បរទេស ៖ តុលាការអាមេរិក កាលពីថ្ងៃចន្ទបានចេញដីកា រឹបអូសយន្តហោះប្រណីត ចំនួន២គ្រឿង ដែលជាកម្មសិទ្ធិ របស់មហាសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌អាមេរិក គឺ ចំណាត់ការនេះ គឺជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មថ្មីៗ ដែលចេញប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបំពាន លើកាតព្វកិច្ចអន្តរជាតិ និងគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួន ជាមួយនឹងកញ្ចប់ជំនួយយោធា ចុងក្រោយបំផុតរបស់ខ្លួនចំពោះអ៊ុយក្រែន។ លោកបានចង្អុលបង្ហាញថា ក្នុងចំណោមរបស់ផ្សេងទៀត គឺរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការទទួលបាន ការអនុញ្ញាតពីរុស្ស៊ី មុនពេលបង្វែរឧទ្ធម្ភាគចក្រ Mi-17 ចំនួនបួនគ្រឿងពីគោលដៅដើម នៅប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់អ៊ុយក្រែន។...
បរទេស៖ សហរដ្ឋអាមេរិក កំពុងធ្វើអ្វីគ្រប់យ៉ាងដែល អាចធ្វើទៅបានដើម្បីពង្រីកការរងទុក្ខ របស់ប្រជាជនអ៊ុយក្រែន ដោយបង្កើតលក្ខខណ្ឌដែលលេចឡើង ដើម្បីផ្តល់អាណត្តិដល់ការពង្រីក កិច្ចខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ី និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៃប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី7 ខែមិថុនា ឆ្នឆាំ2022 បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ព្រមផ្ទេរប្រព័ន្ធរ៉ុក្កែត M142...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា តំណាងពិសេស របស់សហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងជើង បានលើកឡើងកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង អាចធ្វើការសាកល្បងនុយក្លេអ៊ែរ លើកទី៧ នៅពេលណាក៏បាន ហើយមិនបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការងាកទៅរកការចរចារវិញនោះទេ ។ លោក Sung Kim...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ស្ត្រីជនជាតិអាមេរិកម្នាក់ បានសារភាពថាខ្លួន គឺជាអ្នកដឹកនាំការហ្វឹកហាត់ទៅលើស្ត្រី នៅក្នុងកងកម្លាំងប្រយុទ្ធរបស់ IS ទាំងអស់នៅក្នុងប្រទេសស៊ីរី និងក៏ដូចជាអ្នករៀបចំផែន ការវាយប្រហារទៅលើអាមេរិក នៅលើទឹកដីអាមេរិកផងដែរ ។ នាង Allison Fluke-Ekren បានសារភាពអំពីទោសកំហោស ទាំងនោះទៅកាន់តុលាការបន្ទាប់ពី បានធ្វើការហ្វឹកហាត់ទៅលើក្រុមស្ត្រី ជាអ្នកប្រយុទ្ធរបស់...
បរទេស៖ រតនាគារជាតិនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងស្វែងរក វិធីសាស្ត្រថ្មីមួយក្នុងការដាក់សំពាធ និងរារាំងផលិតកម្ម នាំប្រេងចេញរបស់រុស្សី មិនឲ្យដំណើរការងាយស្រួលឡើយ ខណៈពេលជាមួយគ្នានេះក៏កំពុង ព្យាយាមរកវិធីកាត់បន្ថយតម្លៃប្រេង ដែលកំពុងកើនឡើងខ្លាំងនោះផងដែរ។ ប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានថ្លែងថា៖ មន្ត្រីរដ្ឋាភិបាលអាមេរិក កំពុងតែខិតខំដើម្បីរាំងខ្ទប់ ការនាំចេញប្រេងរបស់រុស្សី ចូលទៅក្នុងទីផ្សារសកលលោក ធ្វើយ៉ាងណាកំណត់មិនឲ្យប្រាក់ចំណេញ របស់រុស្សីមានការកើនឡើងសង្វាក់ផលិតកម្ម...