បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបើកដំណើរការ ស្ថានទូតរបស់ខ្លួនឡើងវិញហើយ នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីបានបិទអស់រយៈពេល ៣ខែកន្លងមក។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់លោករដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិក Antony Blinken បានបញ្ជាក់បែបនេះថា៖ ថ្ងៃនេះពួកយងបានបើកដំណើរការ ប្រតិបត្តិការរបស់ខ្លួនឡើងវិញ នៅឯអគារស្ថានទូតអាមេរិក ប្រចាំទីក្រុងគៀវ។ លោករដ្ឋមន្ត្រីបន្តទៀតថា៖ អាមេរិកនឹងបន្តធ្វើការគាំទ្រ ដល់រដ្ឋាភិបាលអ៊ុយក្រែន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារបានអំពាវនាវ សម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បង់ប្រាក់ឱ្យអ៊ុយក្រែន និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ ដោយមើលឃើញថា ប្រាក់រាប់ពាន់លានដុល្លារដែលបានចំណាយរួចហើយដោយសហរដ្ឋអាមេរិក និងអឺរ៉ុប មិនគ្រប់គ្រាន់ដើម្បីរក្សាអ៊ុយក្រែនឱ្យនៅស្ថិតស្ថេរនោះ លោកស្រី Yellen បានប្រកាសថា រដ្ឋាភិបាលទីក្រុងគៀវ នៅទីបំផុតនឹងត្រូវការ “ការគាំទ្រដ៏ធំ” លើកម្រិតនៃផែនការ Marshall ក្រោយសង្គ្រាមលោកលើកទីពីរ។...
វ៉ាស៊ីនតោន៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងហាក់ដូចជា កំពុងរៀបចំ សម្រាប់ការសាកល្បងកាំជ្រួចអន្តរទ្វីប ដែលអាចកើតមានក្នុងរយៈពេលពី ៤៨ ទៅ ៩៦ ម៉ោងខាងមុខ ដូចដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី ដោយដកស្រង់សម្តី មន្ត្រីសហរដ្ឋអាមេរិក ដែលដឹងពីការវាយតម្លៃស៊ើបការណ៍សម្ងាត់ ចុងក្រោយបង្អស់។ លោក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា មន្ត្រីសហរដ្ឋអាមេរិក បានព្រមានអាជីវកម្មប្រឆាំង នឹងការជួលបុគ្គលិកផ្នែក IT ពីប្រទេសកូរ៉េខាងជើង ដោយអចេតនា ដោយលើកឡើងថា បុគ្គលិកឯករាជ្យក្លែងក្លាយ កំពុងទាញយកអត្ថប្រយោជន៍ ពីឱកាសការងារពីចម្ងាយ ដើម្បីលាក់អត្តសញ្ញាណពិត របស់ពួកគេ និងរកប្រាក់សម្រាប់ទីក្រុងព្យុងយ៉ាង ។...
ម៉ុកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា លោកសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបចំកិច្ចប្រជុំកំពូល នៃទ្វីបអាមេរិកនាពេលខាងមុខ ដោយមិនមានការលើកលែងពីប្រទេសក្នុងតំបន់ណាមួយឡើយ។ លោក បាន សង្កត់ ធ្ងន់ ថា “យើង ត្រូវ តែ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden បានសម្រេចចិត្ត ក្នុងការបញ្ចូនទ័ពអាមេរិក ទៅកាន់ប្រទេសុម៉ាលីឡើងវិញហើយ បន្ទាប់ពីការដកទ័ពកន្លងមក ដោយរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់អតីត ប្រធានាធិបតី Donald Trump។ ការសម្រេចចិត្ត ដាក់ពង្រាយកងទ័ពអាមេរិកឡើងវិញ ទៅកាន់ប្រទេសសុម៉ាលីត្រូវបានធ្វើឡើង ក្រោយការស្នើសុំដោយមន្ទីរប៉ង់តាហ្គោន ដោយសង្ឃឹមថានឹងអាចជួយគាំទ្រ...
បរទេស៖ យោងតាមការបញ្ជាក់អះអាងដោយអ្នកនាំពាក្យ របស់មន្ទីរប៉ង់តាហ្គោនលោក John Kirby កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិកគឺបានត្រៀមខ្លួនរួចរាល់ ហើយក្នុងករណីចាំបាច់ដើម្បីផ្គត់ផ្គង់សព្វាវុធនិងយោធាទៅឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែត ខណៈដែលប្រទេសទាំងពីរនេះកំពុង រងចាំការសម្រេចចិត្តរបស់ណាតូ ដើម្បីចូលជាសមាជិកតាមផែនការកន្លងមក។ កាលពីថ្ងៃអាទិត្យដដែលនេះហ្វាំងឡង់ និងស៊ុយអែត បានប្រកាសជាផ្លូវការអំពីបំណងចង់ចូលចូលរួម ជាសមាជិក អង្គការណាតូទោះបីជាមានការព្រមានសាជា ថ្មីម្តងហើយម្តងទៀតថាពីសំណាក់រុស្សីក្តី។ រដ្ឋាភិបាលទីក្រុងមូស្គូ បានសម្រេចថាការចូលរួមរបស់ប្រទេស ទាំងពីរជាមួយនឹងណាតូគឺ...
បរទេស៖ យុវជនស្បែកសអាយុ 18 ឆ្នាំម្នាក់ បានបាញ់សម្លាប់មនុស្ស 10 នាក់នៅក្នុងសង្កាត់ដែលមាន ប្រជាជនស្បែកខ្មៅរស់នៅ នៅក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក នៅក្នុងអ្វីដែលអាជ្ញាធរកំពុងហៅថា ជាការវាយប្រហារដោយប្រកាន់ពូជសាសន៍។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសនោះមានឈ្មោះថា Payton Gendron នៅក្នុងឯកសារតុលាការត្រូវបាន...
បរទេស៖ សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានបន្ថែមជាង 10 000 នាក់ទៅកាន់ទ្វីបអឺរ៉ុប ដែលត្រូវបានគេរំពឹងថា នឹងជំនួសកងកម្លាំង ដែលបានដាក់ពង្រាយនៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលភាគច្រើនស្ថិតនៅតាមបណ្តោយ “ផ្នែកខាងកើត” នៃប្លុកយោធាណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់ពីការដាក់ពង្រាយនេះក្នុងអំឡុងសន្និសីទសារព័ត៌មាន...
បរទេស៖ ផែនការរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចបន្ថែមចំនួនជិត 40 ពាន់លានដុល្លារដល់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ត្រូវបានពន្យាពេលហើយ ដោយព្រឹទ្ធសមាជិក Rand Paul (R-Kentucky) បានរារាំងការបោះឆ្នោតរហ័សដើម្បីអនុម័តច្បាប់ផ្តល់មូលនិធិ ហើយទំនងជាពន្យារពេលការអនុម័តទៅ យ៉ាងហោចណាស់នៅសប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Paul...