បរទេស ៖ មន្ត្រីនាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក លោក Ned Price បាននិយាយប្រាប់នៅថ្ងៃអង្គារ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងពួកតាលីបង់ មានការពិភាក្សាគ្នាប្រកប ដោយអំណោយ ផលល្អ លើបញ្ហាជំនួយមនុស្សធម៌ សម្រាប់អាហ្វហ្គានីស្ថាន នៅក្នុងអំឡុងជំនួប នៅប្រទេសកាតា កាលពីថ្ងៃចុងសប្ដាហ៍ ។ ក្រុមមន្ត្រីទាំងពីរ...
ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានលើកឡើហថា“ គ្មានមូលដ្ឋានអាកប្បកិរិយា អ្វីដែលត្រូវជឿ” ដែលជាសញ្ញាញឹកញាប់របស់អាមេរិក នាពេលថ្មីៗនេះថា វាមិនមែនជាអរិភាពចំពោះកូរ៉េខាងជើងនោះទេ។ នៅក្នុងសុន្ទរកថាមួយ នៅឯការតាំងពិព័រណ៍ អភិវឌ្ឍន៍ការពារជាតិ ដែលបានធ្វើឡើង កាលពីថ្ងៃច័ន្ទនៅទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតគណបក្សពលករ ដែលកំពុងកាន់អំណាចលោក គីម បានលើកឡើងថា“ ការគំរាមកំហែងផ្នែកយោធា ដែលប្រទេសរបស់យើងកំពុងប្រឈមមុខ គឺខុសពីអ្វីដែលយើង បានឃើញកាលពី ៥ ឬ ៣ ឆ្នាំមុន ហើយភាពតានតឹងនៅឧបទ្វីបកូរ៉េ នឹងមិនងាយដោះស្រាយនោះទេ ដោយសារអាមេរិក។ លោកក៏បានទះកំផ្លៀង កូរ៉េខាងត្បូងផងដែរថា ជាមនុស្សលាក់ពុត និងមាន“ ស្តង់ដារទ្វេ” សម្រាប់បន្តបង្កើនសមត្ថភាពយោធាហើយកូរ៉េខាងជើងនឹងឆ្លើយតបដោយ“ សកម្មភាពខ្លាំង” ប្រសិនបើទីក្រុងសេអ៊ូល បន្តរំលោភសិទ្ធិរបស់យើង ក្នុងការការពារខ្លួន” ។ មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវឱ្យបង្កើនសមត្ថភាពយោធារបស់ប្រទេស ដើម្បីប្រឆាំងនឹងកងកម្លាំងអរិភាព ប៉ុន្តែបានកត់សម្គាល់ថា ការបង្កើនកម្លាំងយោធារបស់ខ្លួនមិនមានបំណងសំដៅលើ ប្រទេសកូរ៉េខាងត្បូងនោះទេ ហើយ“ ប្រវត្តិសាស្ត្រដ៏រន្ធត់” នៃជម្លោះក្នុងចំណោមប្រជាជន ដូចគ្នាមិនគួរកើតឡើង ម្តងទៀតនោះទេ”។ លោកគីម ជុងអ៊ុន បានបន្ថែមថា“ សត្រូវរបស់យើង គឺសង្រ្គាមមិនមែនជាប្រទេស ឬកងកម្លាំងជាក់លាក់ដូចកូរ៉េខាងត្បូង និងអាមេរិកនោះទេ” នេះបើយោងតាមការ ចុះផ្សាយរបស់អីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ របាយការណ៍បានឲ្យដឹងថា ការតាំងពិព័រណ៍នេះបានបង្ហាញសព្វាវុធ និងឧបករណ៍គ្រប់ប្រភេទ ដែលត្រូវបានអភិវឌ្ឍ និងផលិតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដើម្បីបង្ហាញពីសមត្ថភាពការពារ ដ៏ខ្លាំងក្លារបស់កូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា
បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយ ក្នុងពេលថ្មីៗនេះថា កិច្ចពិភាក្សាគ្នា រវាងមន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា គឺមានភាពស្មោះត្រង់ និងប្រកប ដោយវិជ្ជាជីវៈ ។ មន្ត្រីនាំពាក្យ របស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken នឹងរៀបចំកិច្ចជំនួបត្រីភាគី Abraham Accords ជាមួយរដ្ឋមន្ត្រីការបរទេស របស់អ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នៅក្នុងសប្ដាហ៍ក្រោយ ក្នុងទីក្រុងវ៉ាស៊ីនតោន ។ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Antony Blinken នឹងប្រារព្ធធ្វើជំនួបទ្វេភាគីផ្សេងគ្នា...
វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានឲ្យដឹង នៅចុងសប្តាហ៍នេះថា សហរដ្ឋអាមេរិក នឹងទទួលយកការប្រើប្រាស់ ដោយអ្នកទស្សនាអន្ដរជាតិ អំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលអនុញ្ញាតដោយនិយតករអាមេរិក ឬអង្គការ សុខភាពពិភពលោក។ នៅថ្ងៃទី២០ ខែកញ្ញា សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិក នឹងដកការរឹតបន្តឹងការធ្វើដំណើរលើអ្នកដំណើរ តាមយន្តហោះមកពី ៣៣ ប្រទេសរួមមានចិន ឥណ្ឌា ប្រេស៊ីល...
វ៉ាស៊ីនតោន ៖ មេដឹកនាំពាណិជ្ជកម្មអាមេរិកម្នាក់ បានជំរុញឱ្យរដ្ឋាភិបាលចិន និងអាមេរិក បន្តការចរចា និង ដោះស្រាយបញ្ហា“ បញ្ហាពិតប្រាកដ” នៅក្នុងទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ដោយជំរុញឱ្យភាគីទាំងពីរស្វែងរក“ ភាពជឿនលឿនបន្ថែមទៀត” ។ លោក Craig Allen ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ នៅក្នុងបទសម្ភាសន៍ វីដេអូថ្មីៗនេះថា“...
បរទេស៖ កាលពីថ្ងៃទី ២ ខែតុលា នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកអាមេរិក បានប៉ះទង្គិចជាមួយនឹងវត្ថុមួយ ដែលមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនឱសថ Pfizer បានឲ្យដឹងថា ក្រុមហ៊ុន Pfizer និង BioNTech SE បានស្នើសុំឱ្យនិយតករអាមេរិក ផ្តល់ការអនុញ្ញាតឱ្យប្រើ វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជាបន្ទាន់ សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានកំណត់កាលបរិច្ឆេទមួយនៅថ្ងៃទី២៦...
វ៉ាស៊ីនតោន៖ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់អាមេរិក បានបុកជាមួយវត្ថុមិនស្គាល់ អត្តសញ្ញាណ ខណៈកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីចុងសប្តាហ៍មុន នេះបើតាមសេចក្តីរាយការណ៍ របស់កងនាវាចរប៉ាស៊ីហ្វិក របស់កងទ័ពជើងទឹកអាមេរិក ខណៈរាយការណ៍ថា គ្មានគ្រោះថ្នាក់ដល់ អាយុជីវិតឡើយ។ យោងតាមសេចក្តីប្រកាស ព័ត៌មានសារព័ត៌មាន The Connecticut បានបុកទៅលើវត្ថុមួយ ខណៈកំពុងលិចនៅរសៀលថ្ងៃសៅរ៍...
បរទេស៖សម្រាប់ជាលើកទីមួយ ក្នុងរយៈពេល៤ឆ្នាំ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការបង្ហាញពីចំនួនអាវុធនុយក្លេអ៊ែក្នុងឃ្លាំរបស់ខ្លួន ដោយនិយាយថា ការធ្វើដូច្នេះនឹងជួយដល់កិច្ចប្រឹងប្រែងបំបាត់អាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០មក ឃ្លាំងអាវុធនុយក្លេអ៊ែ មានក្បាលគ្រាប់សកម្មនិងអសកម្មចំនួនចំនួន៣.៧៥០គ្រាប់។ យោងតាមឯកសារក្រសួងការបរទេសអាមេរិក ចំនួនគឺមានការធ្លាក់ចុះក្បាលគ្រាប់ចំនួន៥៥គ្រាប់ពីឆ្នាំមុន និងចំនួន៧២គ្រាប់ ពីថ្ងៃទី៣០...