បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត នឹងមិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយអ៊ីស្រាអែលទេ រហូតទាល់តែខ្លួនទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងបញ្ឈប់ការឈ្លានពាន របស់ខ្លួនប្រឆាំងនឹងហ្គាហ្សា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ក្រសួងបានបង្ហាញថា ខ្លួនបានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ៖នឹងមិនមានទំនាក់ទំនងការទូត ជាមួយអ៊ីស្រាអែលទេ លុះត្រាណាតែរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយត្រូវបានទទួលស្គាល់នៅលើព្រំដែន ឆ្នាំ១៩៦៧ ជាមួយក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាព្រះអង្គម្ចាស់ Mohammed bin Salman Al Saud នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច លោក Antony Blinken បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រភពដដែលបានសរសេរដែរថា ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវការអភិវឌ្ឍន៍ក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគីព្រមទាំងបញ្ហា...
រីយ៉ាដ៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Faisal bin Farhan Al Saud បានជំរុញឱ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីបលោក Sameh Shoukry នៅទីក្រុងគែរ ដែលក្នុងនោះអ្នកទាំងពីរបានអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត នេះបើយោងតាមបណ្តាញព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News ។...
ABI DHABI៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ នៅមុនពេលធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ដែលជាផ្នែកមួយនៃការកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់សង្រ្គាមនៅហ្គាហ្សា ដែលកំពុងរីករាលដាលទៅជាជម្លោះនៅក្នុងតំបន់ ។ លោក Blinken នឹងជួបពិភាក្សាអំពីការវាយប្រហារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារបានប្រកាសជាផ្លូវការថាខ្លួនបានចូលរួមជាមួយក្រុម BRICSហើយ។ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានធ្វើការចរចាលើការចូលជាសមាជិកក្រុមនេះអស់ជាច្រើនខែ ដោយរដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan បាននិយាយកាលពីខែសីហាឆ្នាំមុនថា ព័ត៌មានលម្អិតទាំងអស់អំពីការផ្លាស់ប្តូរនេះ នឹងត្រូវបានវាយតម្លៃមុនពេល ការសម្រេចចិត្តសមស្របនឹងត្រូវបានធ្វើឡើង។ នៅពេលនោះ រដ្ឋមន្ត្រីការបរទេសក៏បាននិយាយដែរថា ក្រុម BRICS គឺជា បណ្តាញដ៏មានអត្ថប្រយោជន៍...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រសហ្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានស្នើឱ្យព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ពង្រីកវិសាលភាពទីផ្សារការងារជាមួយកម្ពុជា។ នេះ គឺជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្នុងជំនួបផ្លូវការជាមួយលោកMohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារាប៊ីសាអូឌីតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបប្រកបដោយភាពរីករាយ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រីកទីផ្សារការងារពីវិស័យអតិពលកម្មទៅវិស័យដែលប្រើប្រាស់កម្លាំងជំនាញ...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានា សម្រាប់ដំណើរការបើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងភ្នំពេញ ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋលេខាធិការ ទទួលជួបលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា...
ភ្នំពេញ៖ នាយកប្រតិបត្តិ នៃមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍ មានបំណងក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ប្រទេសកម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខណៈដែលមូលនិធិនេះ តែងបានចូលរួមគាំទ្រ ដល់ការជំរុញឱ្យមានកំណើន ប្រកបដោយចីរភាព របស់បណ្តាប្រទេស កំពុងអភិវឌ្ឍ ។ ការបង្ហាញបំណងរបស់នាយកមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍ ខាងលើនេះ ធ្វើឡើងក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
បរទេស៖ អ្នកបើករ៉ឺម៉កកង់បី៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកទេសចរមកពី ប្រទេសអារ៉ាប៊ីសាអូឌីតម្នាក់ ត្រូវបានវាយដំនៅខាងក្រៅសណ្ឋាគារភូកេត កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសប៉ុស្តិ៍ Patong បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីរូបថតមួយសន្លឹកត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីក្រុមអ្នកបើករ៉ឺម៉កបានវាយប្រហារ អ្នកទេសចរអារ៉ាប៊ីសាអូឌីតម្នាក់ នៅឯសណ្ឋាគារ...
ភ្នំពេញ៖ ក្រោយក្លាយជារដ្ឋភាគីទី៥១ នៃលើសន្ធិសញ្ញាស្តីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ព្រះអង្គម្ចាស់ ហ្វេសាល ប៊ីន ហ្វាហាន អាល់ស៊ូដ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អះអាងអំពីការប្ដេជ្ញាចិត្ត របស់អារ៉ាប៊ីសាអូឌីត ចំពោះតម្លៃអាស៊ាន និងគោលការណ៍សន្តិសហវិជ្ជមាន ដែលប្រកបដោយសន្តិភាព និងសហប្រតិបត្តិការដោយមិត្តភាពនៅអាស៊ីអាគ្នេយ៍។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៣ កក្កដានេះ...