បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃចន្ទកន្លងមកនេះ បានលើកឡើងថា កន្លងមកប្រទេសអាល្លឺម៉ង់ តែងតែជាអ្នកផ្គត់ផ្គង់ ដ៏សកម្មនិងទៀងទាត់ បំផុតសម្រាប់អ៊ុយក្រែន និងជាពិសេសប្រភេទរថក្រោះ Leopard 2 ប៉ុន្តែមកដល់ពេលនេះរដ្ឋាភិបាលក្រុងគៀវ មិនទាន់យល់ទេថាហេតុអ្វី បានជាការដឹកជញ្ជូនអាវុធទាំងនោះ បែរជាចាប់ផ្តើមមានភាពយឺតយ៉ាវ និងមានភាពស្ទាក់ស្ទើរទៅវិញ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ Tagesschau លោក...
បរទេស៖ ប្រេសិតពិសេសប្រចាំប្រទេសអាល្លឺម៉ង់ របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការលើកឡើងដោយអំពាវនាវឲ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក្នុងការពន្លឿន កិច្ចការងារដឹកជញ្ជូនជំនួយឲ្យ ប្រទេសអ៊ុយក្រែន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត Die Welt កាលពីថ្ងៃម្សិលមិញដដែលនេះ អគ្គរដ្ឋទូតថ្មីលោក Aleksey Makeev បាននិយាយថាលោកចង់ឲ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក្នុងការផ្តល់ជំនួយបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែនសម្រាប់ជម្លោះជាមួយនឹងរុស្សីពេលនេះ។ លោក Makeev បានបញ្ជាក់ថា៖ ខ្ញុំមិនចង់ដាក់សំពាធនយោបាយ...
បរទេស៖ ប៉ូលីសក្នុងប្រទេសអាល្លឺម៉ង់ កំពុងរៀបចំផែនការចាប់ខ្លួនថ្មី ខណៈដែលពួកគេបន្តស៊ើបអង្កេត ផែនការរដ្ឋប្រហារដែលសង្ស័យ ដោយក្រុមមួយដែលត្រូវបានចោទប្រកាន់ថា គ្រោងនឹងផ្តួលរំលំរដ្ឋាភិបាល នៅទីក្រុងប៊ែរឡាំងដោយកម្លាំងបាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងពេលដែលការស្វែងរក ចាប់ខ្លួនមនុស្សច្រើនជាង ១៣០ នាក់ និងការចាប់ខ្លួនបាន ២៥នាក់ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ចំនួនជនសង្ស័យក្នុងសំណុំរឿងនេះ...
បរទេស៖ ខណៈពេលដែលសហរដ្ឋអាមេរិក បានឃ្លាតឆ្ងាយពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ពអាកាសពីរ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ក្នុងប្រទេសរុស្ស៊ីនោះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងគៀវ មិនចាំបាច់កំណត់ការប្រឹងប្រែង ធ្វើសង្គ្រាមរបស់ខ្លួន ចំពោះទឹកដីអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍នៃការផ្ទុះ...
បរទេស ៖ បទឈប់បាញ់ឆ្នាំ ២០១៤ ដែលសម្របសម្រួល ដោយទីក្រុងប៊ែកឡាំង និងប៉ារីស នៅទីក្រុង Minsk គឺជាការប៉ុនប៉ង ផ្តល់ពេលវេលា ដល់ទីក្រុងគៀវ របស់អ៊ុយក្រែន ដើម្បីពង្រឹងយោធារបស់ខ្លួន ហើយទទួលបានជោគជ័យក្នុងរឿងនេះ, នេះបើតាមអតីតអធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel បានអះអាងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ។...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់២៥នាក់ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រតិបត្តិការទូទាំងប្រទេសក្រោយ រកឃើញថាពួកគេកំពុងរៀបចំផែនការ ធ្វើរដ្ឋប្រហារដើម្បីទំលាក់រដ្ឋាភិបាលកាន់អំណាច។ ក្រុមដែលជាភាគច្រើនជាអតីតក្រុមស្តាំនិយម និងអតីតមន្ត្រីយោធាផងត្រូវបានគេ ដឹងដែរថាបានរៀបចំព្រឹត្តិការណ៍មួយដែលនឹងមានឈ្មោះថា Day X ដើម្បីអាចចូលទៅលុកលុយនៅក្នុង អគាសភាជាតិ ដើម្បីដណ្តើមយកអំណាចពីរដ្ឋាភិបាល។ ក្នុងចំណោមនោះបុរសដែលមានឈ្មោះថា Heinrich XIII ពីត្រកូលគ្រួសារដ៏ចំណាស់មួយត្រូវបានគេចោទប្រកាន់ថាគឺជាអ្នកនៅពីក្រោយនិងមនុស្សសំខាន់បំផុតនៃកិច្ចផែនការរៀបចំលើកនេះខណៈ ដែលក្រុមនេះនៅតែបន្តបដិសេធមិនព្រមទទួលយការចោទប្រកាន់នេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការអះអាងដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុនថាមពល របស់អាល្លឺម៉ង់ RWE បានឲ្យដឹងថាក្រុមហ៊ុននឹង ដាក់ពាក្យបណ្តឹងដើម្បីប្តឹង ប្រឆាំងក្រុមហ៊ុនផលិតប្រេង និងហ្គាសរបស់ប្រទេសរុស្សី Gazprom ពាក់ព័ន្ធទៅនឹងបញ្ហាមិនអាច ដឹកជញ្ជូនហ្គាសតាមកុងត្រា។ អ្នកជំនាញបាននិយាយថា REW ដែលពឹងផ្អែកលើការផ្គត់ផ្គង់ហ្គាសពី Gazprom នោះគឺបានទទួលទំនិញ បានតិចតួចប៉ុណ្ណោះធៀបទៅនឹង អ្វីដែលខ្លួនគួរតែត្រូវបានតាមកិច្ចសន្យា ហើយនៅពេលនេះក្រុមហ៊ុន កំពុងដាក់ពាក្យបណ្តឹង ក្នុងការទាមទារសំណង...
បរទេស៖ ប្រទេស អាល្លឺម៉ង់បានត្រៀមថវិកា ១០ ពាន់លានអឺរ៉ូ (១០,៥៤ ពាន់លានដុល្លារ) ដើម្បីទិញយន្តហោះចម្បាំង F-35A Lightning II ចំនួន ៣៥ គ្រឿង, នេះបើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់ឯកសាររបស់រដ្ឋាភិបាល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអាល្លឺម៉ង់ លោកSteffen Saebisch បានសម្រេចចិត្តបដិសេធ សំណើដែលត្រូវបានធ្វើឡើងភ្លាមៗ ដោយរដ្ឋមន្ត្រីក្រសួង ការពារជាតិ លោកស្រី Christine Lambrecht ដើម្បីបន្ថែមលុយមួយចំនួនធំ ក្នុងការផ្គត់ផ្គង់អាវុធចូលឃ្លាំងឡើងវិញ ខណៈដែលកំពុងតែមាន ចំនួនតិចខ្លាំង ។ នៅក្នុងសំបុត្រមួយ ដែលត្រូវបានមើលឃើញផងដែរ ដោយទីភ្នាក់ងារ សារព័ត៌មាន...
បរទេស ៖ សភាអាល្លឺម៉ង់ កាលពីថ្ងៃពុធ បានអនុម័ត ដំណោះស្រាយមួយ ដោយប្រកាសថា គ្រោះអត់ឃ្លាន ឬទុរ្ភិក្ស ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ នៅក្នុងប្រទេស អ៊ុយក្រែន គឺសមនឹងចំណាត់ថ្នាក់ប្រវត្តិសាស្ត្រ និង នយោបាយនៃ “អំពើប្រល័យពូជសាសន៍” ដោយបន្ទោសវា ទៅលើសហភាពសូវៀត។ ដំណោះស្រាយនេះ មានន័យថា ទីក្រុងប៊ែរឡាំង...