បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងរៀបចំឆ្លើយតបផ្នែកយោធា ចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផែនការកាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០២៦ រួមទាំងប្រព័ន្ធមីស៊ីល SM-6...
ប៊ែរឡាំង៖ ស្ថានទូតចិន ប្រចាំប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការដកផ្នែកទូរគមនាគមន៍ចិន ជាបណ្តើរៗចេញពីបណ្តាញ 5G របស់ខ្លួន។ ក្រសួងមហាផ្ទៃសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់ បានប្រកាសសេចក្តីសម្រេចនេះ កាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងនូវអ្វីដែលហៅថា ហានិភ័យសន្តិសុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបានឲ្យដឹងថា ការសម្រេចចិត្តបែបនេះ គឺផ្អែកលើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានថាក្រុមហ៊ុនចិន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសអាមេរិកនិងអាល្លឺម៉ង់ បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយមីស៊ីល រយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីឆ្នាំ២០២៦ តទៅ។ ប្រភពដដែលបានសរសេរទៀតថា សព្វាវុធទាំងនេះ រួមទាំងប្រព័ន្ធ SM-6 និង Tomahawk ដែលជាប្រភេទត្រូវបានហាមប្រាមនៅលើទ្វីបនេះ រហូតដល់ទីក្រុងវ៉ាស៊ីនតោន លុបចោលសន្ធិសញ្ញាសម័យសង្រ្គាមត្រជាក់ នៅឆ្នាំ២០១៩កន្លងមកនេះ។ យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹង...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក STEFAN MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសន្យាថា នឹងបន្តធ្វើការជាមួយអង្គការ NGO នានា ដើម្បីបន្តការងារដោះមីន ដើម្បីឲ្យកម្ពុជា សម្រេចគោលដៅក្លាយ...
ភ្នំពេញ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាថ្ងៃទី២ ខែកក្កដា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុន អាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានប្រកាសផ្អាកជើងហោះហើរ ពេលយប់ទៅកាន់ ប្រទេសលីបង់ ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ លីបង់ហេបូឡា Hezbollah ។ ការបាញ់ផ្លោងគ្រាប់រ៉ុក្កែតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះឡើង កាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលនាំឱ្យអ្នកស្រុកនៅ សងខាងព្រំដែនត្រូវបានជម្លៀស ចេញពីតំបន់ដែលពួកគេកំពុងរស់នៅ។...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Welt បានរាយការណ៍កាលពីថ្ងៃសុក្រថា សេវាប្រឆាំងការស៊ើបការណ៍យោធា (MAD) របស់អាល្លឺម៉ង់ អាចត្រូវបានផ្តល់អំណាចបន្ថែម ដើម្បីការពារខ្លួនពីការជ្រៀតចូលដោយសត្រូវដែលយល់ឃើញ ជាពិសេសប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយលើកឡើងពីសេចក្តីព្រាង ច្បាប់ស្តីពីការពង្រីកអំណាចរបស់ MAD, Welt បានសរសេរថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT Bild បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតរថយន្ត Ford របស់សហរដ្ឋអាមេរិក បានដាក់ការកាត់បន្ថយការគ្រប់គ្រង ដ៏សំខាន់នៅរោងចក្រអាល្លឺម៉ង់ របស់ខ្លួននៅទីក្រុង Cologne ក្រោមផែនការ រៀបចំរចនា សម្ព័ន្ធឡើងវិញ ដែលអាចមើលឃើញថា ក្រុមហ៊ុនរថយន្តយក្សនេះ នឹងចាកចេញ ពីប្រទេសនេះផង ដែរ...
អាល្លឺម៉ង់៖ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ រកឃើញក្រុមជើងខ្លាំង ៤ ក្រុមបន្ថែមទៀតត្រូវឡើងវគ្គ ១៦ក្រុមចុងក្រោយសម្រាប់ការប្រកួតពូល C និងពូល D កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ។ពូល C ៖ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំនាក់ទំនងដ៏រឹងមាំរវាងរុស្ស៊ី និងចិនបាននាំទៅរកការធ្លាក់ចុះ នៃទំនាក់ទំនងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុប នេះបើយោងតាមការបញ្ជាក់ ដោយអនុអធិការបតីអាល្លឺម៉ង់លោក Robert Habeck បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលទស្សនកិច្ច រយៈពេលបីថ្ងៃទៅកាន់ប្រទេសអាស៊ី។ សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិច បានស្តីបន្ទោសរដ្ឋាភិបាលចិន ចំពោះការរក្សាទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជិតស្និទ្ធជាមួយទីក្រុងមូស្គូ ចំពេលមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាការស្ទាក់ស្ទើររបស់ខ្លួន...