ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការNPAប្រចាំកម្ពុជា បានសម្រេចបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាជាង ២លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ «គម្រោងបោសសម្អាតមីនមនុស្សធម៌» នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់។ ជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង ដែលមានទឹកប្រាក់ចំនួន២.១០០.០០០ លានដុល្លារអាមេរិកនេះ គឺបានចុះហត្ថលេខាផ្តល់ និងទទួលដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់...
បរទេស ៖ ក្រុមហ៊ុនផលិតអាវុធ របស់ប្រទេសអាល្លឺម៉ង់ Rheinmetall បានធ្វើការបញ្ចា ទិញរថក្រោះប្រភេទ Leopard 1 ជាច្រើនគ្រឿងពីក្រុមហ៊ុនឈ្មួញ កណ្តាលនៅប្រទេសប៊ែលហ្ស៊ិក សម្រាប់ផ្គត់ផ្គង់ ទៅឲ្យប្រទេសអ៊ុយក្រែន ។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា រថក្រោះទាងនោះស្ថិតនៅក្នុង លក្ខខណ្ឌចាស់ៗខ្លាំង ដែលក្នុងចំណោមនោះមានខ្លះ អាចប្រើប្រាស់បានតែជាមួយនឹង...
បរទេស ៖ យោងតាមការស្ទង់មតិថ្មី ដែលប្រកាសនៅលើយ RTL និង n-tv ចេញផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានរកឃើញថា ជនជាតិអាល្លឺម៉ង់ភាគច្រើន បានធ្វើការជំទាស់ នឹងការផ្តល់ឱ្យ នូវទីក្រុងគៀវនូវកាំជ្រួច រយៈចម្ងាយឆ្ងាយ ដែលអាចប្រើដើម្បីវាយប្រហារ គោលដៅជ្រៅ នៅក្នុងទឹកដីរុស្ស៊ី ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា...
បរទេស ៖ ថ្មីៗនេះរដ្ឋាភិបាល ប្រទេសអាល្លឺម៉ង់ បានធ្វើការអាប់ដេត នូវបញ្ជីសពា្វវុធដែលត្រៀមផ្គត់ផ្គង់ ឲ្យអ៊ុយក្រែន ដែលចុងក្រោយនោះ គេសង្កេតឃើញ មានដូចជាមីន ប្រឆាំងរថក្រោះប្រព័ន្ធ បាញ់គ្រាប់រ៉ូក្កែត Howitzerព្រមទាំង រថយន្តប្រយុទ្ធខ្នាតតូច IFV ប្រមាណជា៤០គ្រឿងផងដែរ ។ យោងតាមការចេញផ្សាយ របស់ RT អ៊ុយក្រែនេកន្លងមកបាន ទទួលប្រព័ន្ធឃ្លាំមើល...
បរទេស៖ ប្រទេសអាល្លឺម៉ង់ បានផ្តួចផ្តើមសាងសង់រោងចក្រដោយក្រុមហ៊ុនម៉ៅការការពារជាតិឈ្មោះ Rheinmetall ដើម្បីផលិតផ្នែក នៃតួរបស់យន្តហោះសម្រាប់យន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាមេរិកនៅជិតក្រុង Weeze ក្នុងរដ្ឋ North Rhine-Westphalia (NRW) , នេះបើតាមនាយករដ្ឋមន្ត្រីប្រចាំរដ្ឋ NRW របស់ប្រទេស អាល្លឺម៉ង់ លោក Hendrik Wust បាននិយាយកាលពីថ្ងៃអង្គារ។...
បឺលីន៖ លោកស្រី Helga Zepp-LaRouche ស្ថាបនិក និងជាប្រធានវិទ្យាស្ថាន Schiller របស់អាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខកាលពីពេលថ្មីៗនេះថា “វាច្បាស់ណាស់ប្រឆាំងនឹងផលប្រយោជន៍ របស់ប្រទេសអាល្លឺម៉ង់ក្នុងការកាត់បន្ថយ ឬដកហានិភ័យពីប្រទេសចិន” ។ លោកស្រីបានកត់សម្គាល់ថាពាក្យ “de-risking” គ្រាន់តែជាការបោកបញ្ឆោតបែប semantic ដែលចូលទៅក្នុងទិសដៅនៃពាក្យថា decoupling ដោយលោកស្រីបានលើកឡើងថា “មិនមានហានិភ័យណាមួយ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន n-tv បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាល្លឺម៉ង់អនាមិកដែលមិនបញ្ចេញអត្តសញ្ញាណថា ប្រទេសអាល្លឺម៉ង់នឹងសាងសង់រោងចក្រថែទាំជួសជុលរថក្រោះសម្រាប់អ៊ុយក្រែន នៅលើទឹកដីរបស់ខ្លួន ហើយអាចបន្ថែមកន្លែងមួយផ្សេងទៀតនៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តនេះក៏ត្រូវបានរាយការណ៍ដោយកាសែត Handelsblatt ដែលផ្សាយថា ទីក្រុងប៊ែកឡាំងបានបោះបង់ចោលគំនិតមួយ បានយល់ព្រមកាលពីខែមេសា ដើម្បីបង្កើតមជ្ឈមណ្ឌលបែបនេះសម្រាប់ការខូចខាតផ្នែករឹងយោធារបស់អ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ។ យោងតាមអត្ថបទនៅលើគេហទំព័រ...
បរទេស ៖ នាយកប្រតិបត្តិគឺលោក Armin Papperger បានប្រាប់ CNN ថា ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងបើករោងចក្រផលិតរថក្រោះ និងរថពាសដែក នៅអ៊ុយក្រែនក្នុងរយៈពេល ១២ សប្តាហ៍ខាងមុខ ។ ក្រុមហ៊ុនអះអាងថា ខ្លួននឹងអាចផលិតរថក្រោះចំនួន ៤០០ គ្រឿងក្នុងមួយឆ្នាំ នៅឯរោងចក្រនេះ ប៉ុន្តែរុស្ស៊ីបានគម្រាមបញ្ឈប់ការផលិត...
បរទេស ៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានប្រាប់សារព័ត៌មាន ZDF នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងមិនអាច និងមិនគួរជ្រៀតជ្រែកជាមួយការសម្រេចចិត្តដ៏ចម្រូងចម្រាស របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ នៅក្នុងទ្វីបអឺរ៉ុប ភាគច្រើន ដល់អ៊ុយក្រែននោះទេ ទោះបីជាជំហររបស់លោក ស្ថិតក្នុងតួនាទីនាំមុខ ក្នុងការចុះហត្ថលេខា របស់ប្រទេសអាល្លឺម៉ង់ ចំពោះកិច្ចព្រមព្រៀង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងសមភាគីអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃពុធម្សិលមិញបានចូលរួម កិច្ចពិភាក្សាទ្វេភាគីមួយក្នុងគោលបំណង បង្កើនទំនាក់ទំងរវាងគ្នាព្រមទាំងទៅលើបញ្ហា គួរឲ្យព្រួយបារម្ភផ្សេងទៀតនៅក្នុងតំបន់ផងដែរ ជាពិសេសគឺនៅស៊ូដង់។ នៅក្នុងអំឡុងពេលនៃការសន្ទនាគ្នា តាមទូរស័ព្ទម្សិលមិញនេះដែរថា រដ្ឋមន្ត្រីទាំងពីរក៏បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ទៅលើវិស័យជាច្រើនរួមគ្នាផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិរៀងខ្លួន។ ភាគីទាំង២ក៏បានកោតសរសើរ ចំពោះសន្ទុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច...