បរទេស៖ ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានបាញ់មីស៊ីលផ្លោង “ច្រើន” គ្រាប់ នៅថ្ងៃពុធនេះ ដែលជាការបង្ហាញកម្លាំងចុង ក្រោយបង្អស់ក្នុងរយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ ពីការចេញផ្សាយរូបភាពដំបូងនៃកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើន ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិនៅទីក្រុងតូក្យូបាននិយាយថា ការបាញ់ចុងក្រោយបង្អស់ដែលបាន កើតឡើងនៅចន្លោះម៉ោង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញកាលពីថ្ងៃសុក្រថា រុស្ស៊ីនឹងធ្វើឱ្យប្រសើរឡើង នូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលវាជាឧបករណ៍ដ៏ចាំបាច់ ក្នុងការធានាចម្បងនៃសន្តិសុខជាតិ។ ការអត្ថាធិប្បាយនេះកើតឡើងចំពេលមានភាព តានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបន្តផ្តល់អាវុធដល់ទីក្រុងគៀវ ខណៈដែលអះអាងថាពួកគេនឹង មិនក្លាយជាភាគីនៃជម្លោះឡើយ។ លោក Putin បានព្រមានថា...
បរទេស៖ សមាជិកព្រឹទ្ធសភាមកពី គណបក្សសាធារណរដ្ឋ លោក Roger Wicker បាននិយាយថា សហរដ្ឋអាមេរិកគួរតែដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឡើងវិញ នៅក្នុងប្រទេសកូរ៉េខាងត្បូង ព្រោះថា កិច្ចសហប្រតិបត្តិការកាន់តែ កើនឡើងជាមួយរុស្ស៊ី និងចិន បានធ្វើឱ្យកូរ៉េខាងជើង “ជាប្រភពនៃអស្ថិរភាពពិភពលោក លើសពីឧបទ្វីបកូរ៉េ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា...
ម៉ូស្គូ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននៅក្នុងកិច្ចប្រជុំមួយជាមួយ សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់ ប្រទេសលោកនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី មិនមានផែនការក្នុងការ ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅទីអវកាសនោះទេ ។ វិមានក្រឹមឡាំង បានដកស្រង់សម្តីរបស់លោក ប្រធានាធិបតីដែលបានថ្លែងយ៉ាងដូច្នេះថា “យើងបានពិភាក្សាគ្នារួចរាល់ ហើយពីការដាក់ការសង្ស័យខុស ដែលថ្មីៗនេះបានធ្វើឡើងដោយ ក្រុមមន្ត្រីរបស់ប្រទេសលោកខាងលិច អំពីគោលបំណង របស់យើងនឹងធ្វើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ...
បរទេស៖ សារព័ត៌មាន The Telegraph របស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទៅកាន់ចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ មកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍អំពីគម្រោងដាក់ពង្រាយនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអង្គការណាតូ និងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន និងការអំពាវនាវពីអ្នកនយោបាយលោកខាងលិចមួយចំនួនឱ្យរៀបចំសម្រាប់ការប៉ះទង្គិចប្រដាប់អាវុធដ៏មានសក្តានុពលជាមួយទីក្រុងម៉ូស្គូ។...
តូក្យូ៖ អ្នករៀបចំបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហបានហ្វូមីអូ គីស៊ីដា បានពាវនាវឱ្យមានកិច្ចសន្ទនាជាមួយប្រទេសចិន ខណៈដែលលោកស្វែងរកមូលដ្ឋានរួមគ្នា ក្នុងការប្រឆាំងនឹងការគំរាមកំហែង និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសារទៅកាន់វេទិកា ស្តីពីទំនាក់ទំនងចិន-ជប៉ុន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉េកាំង។ លោក គីស៊ីដា បានឲ្យដឹងនៅក្នុងពិធីជប់លៀងមួយ កាលពីល្ងាចថ្ងៃពុធ សម្រាប់អ្នកចូលរួមក្នុងវេទិកាថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺចាំបាច់ដើម្បីការពារការប្រើប្រាស់ អាវុធនុយក្លេអ៊ែរដោយប្រទេសដែលស្វែងរក...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិកចំនួនពីរ ដើម្បីសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរដំបូងរបស់ប្រទេស។ យោងតាមការចេញផ្សាយរបស់ RT កន្លងមកទីក្រុង Warsaw ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមកម្មវិធីចែករំលែក នុយក្លេអ៊ែររបស់អង្គការណាតូ ដើម្បីធ្វើជាជាទីតាំងសម្រាប់ស្តុកទុក អាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ កាលពីថ្ងៃពុធ ក្រុមហ៊ុនរដ្ឋប៉ូឡូញ Polskie Elektrownie Jadrowe (PEJ) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ នាបូរីញូវយ៉ក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដោយទទូចថា ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ។ ក្នុងសុន្ទរកថាលោក អ៊ុច បូររិទ្ធ...
បរទេស៖ សហរដ្ឋអាមេរិកអាចស្វែងរកទីតាំង សម្រាប់ដាក់អាវុធនុយក្លេអ៊ែរ នៅលើទឹកដីអង់គ្លេសជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៨, នេះបើយោងតាមឯកសារថវិកា របស់មន្ទីរបញ្ចកោណដែលវិភាគ ដោយអ្នកគិតគូររបស់សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។ ឯកសារណែនាំថា យន្តហោះចម្បាំងអាមេរិកដែលមាន សមត្ថភាពវាយប្រហារ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក៏ត្រូវបានកំណត់សម្រាប់ មូលដ្ឋានទ័ពអាកាសចក្រភពអង់គ្លេសដូចគ្នាដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ប្រទេសរុស្ស៊ី បានចាត់ទុកថា ការដាក់ពង្រាយយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជាការគំរាមកំហែងខ្លាំង ដោយប្រើអាវុធនុយក្លេអ៊ែរ ។ លោក Lavrov បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍...